𝙴𝙿 : 4

759 67 0
                                        

~×ភាគទី:4×~
សូនូ:«តែបងនៅក្រោមម៉ាសុីនត្រជាក់24/7ដូចមិនអីទេ តែហេតុអីប្លែកអីថ្ងៃនេះបងក្ដៅ?»

សុងហ៊ុន:«បងថាគ្មានអីគ្មានអីហេីយ កុំព្រួយអីបងមិនអីទេ!បេីអស់កិច្ចការហេីយឆាប់ទៅរៀបចំខ្លួនចុះ តិចទៀតយេីងនឹងបានញុាំអាហារពេលល្ងាចជាមួយប៉ាម៉ាក់បង!»
សូនូ:«បងចឹងហេ-អា៎ចឹង..ខ្ញុំលាសិនហេីយ!ជួបគ្នាល្ងាចនេះ» រាងតូចបានអោនគោរពលាព្រមទាំងញញឹមបែបប្រឹងៗទៅររាងក្រាស់រួចទេីបចេញពីការិយាល័យបាត់ទៅ ទុកអោយសុងហ៊ុននៅម្នាក់អែងខ្មាសអៀននូវទ្វេីខ្លួន!។
ស្ងាត់~
សុងហ៊ុន:«យ៉ាអាហ៊ុន!!អែងបានធ្វេីអីខ្លះហុីយ!!!ចាំមេីលចុះសូនូប្រាកដជាមិនមែនអារម្មណ៍ល្អនៅពេលអែងទៅជិតឡេីយ!!ពិតជាគួរអោយស្អប់ណាស់» រាងក្រាស់បានស្រែកមួយវ៉ាសយ៉ាងខ្លាំងបញ្ចេញនូវភាពខ្មាសអៀននិងខឹងនឹងទង្វេីខ្លួនអម្បែងមិញនេះ។ រួចនាយក៏បានយកបាតដៃទាំងគូរមកបិតមុខហេីយពោបនៅនឹងតុ ម្នាក់អែង។
Skip~
គ្រាន់តែសូនូមកដល់ផ្ទះរបស់ខ្លួនភ្លាម រាងតូចមិនគិតយូរក៏សំដៅទៅរកបន្ទប់ទឹកមុនគេមិនខ្វល់ពីអ្វីទាំងអស់ដោយខ្លាចតែយឺតម៉ោងណាត់ល្ងាចនេះទេ។ សូនូបានងូតទឹកដុះសាប៊ូយ៉ាងក្រអូបហេីយស្អាតទៀតផង រួចដៃស្រឡូនទាំងគូររបស់ខ្លួនបានឆោងយកកន្លែងដែលព្យួរនៅម្ខាង មករុំជុំវិញខ្លួនទេីបដេីរចេញពីបន្ទប់ទឹក។ រាងតូចបានបេីកទុរខោអាវរបស់ខ្លួនហេីយសង្កេតមេីលថាតេីខ្លួនមានអ្វីដែលគួរពាក់នៅល្ងាចនេះ?? សូនូឈរគិតមួយសន្ទុះធំរួចក៏សម្រេចចិត្តតាមការគិតរបស់ខ្លួនវិញថា សុងហ៊ុនភាគច្រេីនចូលចិត្តស្លៀកសម្លៀកបំពាក់ថ្លៃៗនិងទាន់សម័យព្រមទាំងសាមញ្ញទៀតផងខ្លួនក៏បានវិភាគថាបេីសុងហ៊ុនចូលចិត្តការស្លៀកពាក់បែបនេះប្រាកដណាស់កូនមិនដែលកាត់ទៅអ្នកណាក្រៅពីប៉ាម៉ាក់ខ្លួនទេ។ រាងតូចមិនបង្អង់យូរខ្លួនក៏រកមេីលខោអាវណាដែលសមនឹងការគិតរបស់ខ្លួនដោយមិនឆេីតពេកមិនសាមញ្ញពេក ខោអាវណាដែលមេីលទៅស្អាតសមនឹងឋានះជាលេខាផ្ទាល់ខ្លួនរបស់សុីអូប្រាក់ខែវាល់លានដុល្លារ។ ១៥នាទីក្រោយមកសូនូក៏រួចរាល់ ខ្លួនបានរកឃេីញនូវអ្វីដែលខ្លួនចង់បានហេីយនៅតែរងចាំផ្លូវអ្នកបេីកឡានរបស់សុងហ៊ុនមកយកទេ។ សូនូបានចាក់សោផ្ទះហេីយក៏ចេញមកខាងក្រៅអង្គុយរងចាំនៅបង់អង្គុយនៅមុខផ្ទះរបស់ខ្លួនតែម្ដង ។ អង្គុយបណ្ដេីមេីលម៉ោងនាឡិកាដៃបណ្ដេីរខ្លាចតែម៉ោងរត់ចោលខ្លួនបាត់ទេដោយការចាំយូរបន្តិចរាងតូចបានដកទូរស័ព្ទរបស់ខ្លួនពីហោប៉ាវខោរបស់ខ្លួនដេីម្បីយកមកលេងសម្លាប់ពេលវេលា។ មេីលមិនបាន៥នាទីផង ឡានពណ៍សប្រណិតមួយបានចតពីមុខខ្លួនរួចចំប្លេដាស់ការយកចិត្តទុកដាក់របស់សូនូអោយងាកមេីល មេីលមួយភ្នែកសូនូស្មានទែអ្នកណាផ្សេងទេប៉ុន្តែពេលក្រលែកមេីលម្ដងទៀតសូនូស្រាប់តែឃេីញសុងហ៊ុននៅខាងក្នុងឡានពណ៍សនោះស្រស់ៗតែម្ដង ទេីបសម្រេចចិត្តដេីរទៅរក។ សុងហ៊ុនដូចគ្នាដែរ ពេលឃេីញសូនូដេីរចេញពីបង់អង្គុយហេីយខ្លួនក៏លួចឪកាសនេះចេញពីឡានដេីម្បីបេីកទ្វារអោយសូនូ គ្រាន់តែសូនូដេីរមកដល់ភ្លាមសូនូភ្ងាក់ផ្អេីលមិនស្ទេីរទេដែលសុងហ៊ុនបេីកទ្វារឡានអោយខ្លួននោះ។ សូនូឈរគាំងមួយភ្លៀតរួចសុងហ៊ុនក៏សួរឡេីង;
សុងហ៊ុន:«មិនចូលឡានទេឬ?ជិតដល់ម៉ោងហេីយណា!» រាងក្រាស់សួរទៅកាន់សូនូទាំងមេីលមិខសូនូចំៗម៉ង ដូចមិនដែលឃេីញអញ្ចឹង។ ឯសូនូពេលសុងហ៊ុនសួរហេីយសូនូក៏ភ្ងាក់ពីការគិតដ៏កប់ពពករបស់រួចក៏ចូលឡានតែម្ដងទៅ។
សូនូ:«អូ..សុំទោសផងខ្ញុំភ្លឹកបន្តិច!អរគុណបងសុងហ៊ុនហេីយ!»
សុងហ៊ុន:«គ្មានបញ្ហាទេ!» រាងក្រាស់បិទទ្វារឡានរួចក៏ចូលឡានដូចគ្នា រួចរាល់ដេីម្បីចេញដំណេីរ។ សូនូបានអង្គុយក្នុងឡានយ៉ាងស្ងប់ស្ងៀមត្រៀមនឹងចេញដំណេីរប៉ុន្តែចាំរាងយូរបន្តិចឡានមិនទាន់បញ្ឆេះសោះ សូនូក៏ក្រលេកទៅមេីលសុងហ៊ុនអង្គុយស្ងៀមមេីលមុខខ្លួនមិនដាក់ភ្នែក ធ្វេីអោយសូនូមានអារម្មណ៍មិនស្រួល មិនដឹងថាគួរធ្វេីយ៉ាងម៉េចក៏បាននិយាយឡេីង ។
សូនូ:«អឹម...តោះយេីងទៅ?-»រាងតូចនិយាយមិនទាន់ចប់ផងសុងហ៊ុនក៏បានខិតមកជិតខ្លួនបន្តិចម្ដងៗរហូតដល់មុខរបស់ពួកគេទាំងពីរខ្វះតែប៉ុន្មានចង្អាមតែប៉ុណ្ណោះអាចប៉ះគ្នាបាន ។ សូនូរកយកដៃរុញសុងហ៊ុនចេញហេីយប៉ុន្តែសុងហ៊ុនបែរជាខិតមកជិតខ្លួនដេីម្បីដាក់ខ្សែក្រវ៉ាត់ឡានប៉ុណ្ណោះ
([ᓀ˵▾˵ᓂ])
សុងហ៊ុន:«ខ្សែក្រវ៉ាត់ឡានមិនទាន់បិទ បងក៏ជួយបិទអោយអែងទៅដេីម្បីសុវិត្តភាព» រាងក្រាស់បិទខ្សែក្រវ៉ាត់អោយសូនូហេីយខ្លួនក៏បែរទៅអង្គុយកន្លែងខ្លួនវិញ រួចបញ្ឆេះឡានចេញដំណេីរទៅ។
សូនូ:«អូហាសហា៎...អរគុណបងហេីយ!» រាងតូចនិយាយទាំងខំប្រឹងញញឹមដូចមិនសមៗឯព្រលឹងគេពេលនេះវិញមិនដឹងហេីរទៅសុីប្រលិតអស់ប៉ុន្មានដុំទេ បេីភ្មាមៗបែបនឹង។សុងហ៊ុនវិញពេលឃេីញសូនូអៀនបែបនេះហេីយ ខ្លួនបានលួចញញឹមចុងមាត់បន្តិចមិនដឹងជាអារម្មណ៍បានជាធ្វេីអោយខ្លួនញញឹមបែបនេះ។

៣០នាទីក្រោយមក
+ភូមិគ្រឹះផាក
កន្លះម៉ោងក្រោយមក ពួកគេទាំងពីរបានធ្វេីដំណេីរមកដល់ផ្ទះរបស់ប៉ាម៉ាក់សុងហ៊ុនតែម្ដង រាងយូរបន្តិចដែរដោយសារតែផ្ទះរបស់ពួកគាត់នៅរាងដាច់ស្រយាលពីទីក្រុងបន្តិចព្រោះពួកគាត់មិនចូលចិត្តភាពអូរអរ។ សុងហ៊ុនក៏បានចតឡាននៅខាងក្រោយផ្ទះរបស់ប៉ាម៉ាក់របស់ខ្លួនទេីបចេញពីក្នុងឡាន។
សុងហ៊ុន:«ពួកយេីងមកដល់ហេីយ!»
សូនូ:«វ៉ាវ...មិននឹកស្មានថាផ្ទះប៉ាម៉ាក់របស់បងធំដល់ថ្នាក់នឹងសោះ!មិនគួរអោយជឿទេ!»
សុងហ៊ុន:«បេីមិនជឿអាចចូលទៅមេីលបាន វាអាចហួសពីការគិតរបស់អែងទៀត!»
សូនូ:«អត់ទេៗខ្ញុំនិយាយលេងទេ...» និយាយគ្នារួចពួកគេក៏ចុះពីលេីឡានរួចដេីរចូលខាងក្នុងផ្ទះបាត់ទៅ។ មិនទាន់ទាំងចូលស្រួលបួលផងប៉ាម៉ាក់របស់សុងហ៊ុនក៏ចុះមកទទួលមុនគេទាំងម៉ង មិនដឹងជាមកពីទិសណាទេមួយពព្រិចភ្នែកឃេីញភ្លាមម៉ង។

អ្នកស្រីផាក:«អូកូនឈ្មោះគឹមសូនូត្រូវទេ?»

To be continued
-សូអរគុណសម្រាប់ការអាន(ʃƪ^3^)
-សូមអធ្យាស្រ័យរាល់កំហុសទាំងឡាយ
-ជួបគ្នាវគ្គក្រោយ♡

Ps: មកតាមសន្យា(~ ̄³ ̄)~ . ថាទៅមេីលអ្នកស្រីផាកចូលចិត្តសូនូដែរឬអត់ណ៎🤭 ?

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now