~×ភាគទី:25×~
សូនូ:«អរគុណអ៊ុំស្រីច្រេីនខ្លាំងណាស់ បេីមិនបានអ៊ុំជីវិតខ្ញុំស្មេីសូន្យជាមិនខាន» និយាយរួចអ៊ុំស្រីក៏ដេីរចេញពីបន្ទប់បាត់នៅសល់តែសូនូនៅក្នុងបន្ទប់តែម្នាក់អែង មិនដឹងគួរធ្វេីអ្វីមុនឡេីយមានតែសម្លឹងមេីលនេះមេីលនោះដូចមិនដែលឃេីញអញ្ខឹងទាំងដែលមិនដែលឃេីញមែន។
សូនូ:«កាបូបលុយ!កាបូបលុយ អូ៎នៅនេះ» អ្វីសដែលសូនូគិតមុននោះគឺកាបូបលុយរបស់ខ្លួនបេីគ្មានវាទេជីវិតនឹងដេកតាមចិញ្ចេឹមថ្នល់មិនខាន។ រាងតូចយកកាបូបមកមេីលមិនទាន់ទាំងដឹងអីផងសូនូក៏ឃេីញលុយជាច្រេីននៅក្នុងនោះដោយលុយរបស់ខ្លួនមិនច្រេីនដល់ថ្នាក់នេះឡេីយ។
សូនូ:«ហេស៎!? ហេតុអីក៏មានច្រេីនជាងមុនអញ្ចឹងឬក៏អាបុិនឹងជាអ្នកដាក់?» រាងតូចនិយាយសួរខ្លួនអែងហេីយក៏ញញឹមចុងមាត់ដូចមនុស្សកំប្លែងម្នាក់អែង បេីសិនជាគេដាក់លុយថែមអោយហេីយនោះថីមិនសប្បាយចិត្តនោះ?? ។ តែអ្វីដែលសូនូមិនបានគិតនោះគឺតេីគេម្នាក់នោះចង់បានអ្វីអោយប្រាកដនឹងខ្លួនទៅ??~Skip
បន្ទាប់ពីរៀបចំខ្លួនហេីយសូនូក៏ញុាំបបរដែលអ៊ុំស្រីយកមកអោយខ្លួនរួចហេីយក៏ចាកចេញទៅកន្លែងធ្វេីការនោះបាត់ទៅដោយមានអ្នកការពារជាអ្នកជូនទៅហ្រីៗ។
ក្រុមហ៊ុន
មកដល់ក្រុមហ៊ុនភ្លាមសូនូក៏សំដៅទៅរកកន្លែងធ្វេីរបស់ខ្លួនភ្លាមដោយសារតែមកដល់យឺតប្រហែលដប់នាទីហេីយ។ ដាក់ខ្លួនអង្គុយលេីកៅអីភ្លាមសូនូក៏ចាប់ផ្ដេីមធ្វេីការលេីកំព្យូទ័រយកតែម្ដងមិនហ៊ានសូម្បីតែទៅរកកាហ្វេផឹក។ ក្រោយពីធ្វេីការបានមួយសន្ទុះហេីយក៏ស្រាប់តែមានសម្លេងគោះទ្វារពីខាងក្រៅបីដងសូនូក៏បន្លឺសម្លេងឡេីងដោយនិយាយប្រាប់ថាអាចចូលមកខាងក្នុងបាន។
សូនូ:«អញ្ចេីញចូលបាទ..លោកសុងហ៊ុន-អត់បងសុងហ៊ុនខ្យល់អីបក់បងមកទីនេះហាសហា៎?» រាងតូចនិយាយទាំងរាងភិតភ័យយ៉ាងម៉េចមិនដឹងទេ សូមមានអារម្មណ៍ថាដូចជាមានអ្វីនឹងមិនល្អកេីតឡេីងចំពោះខ្លួន។ ឯសុងហ៊ុនវិញពេលដែលបានចូលមកខាងក្នុងហេីយក៏សម្លឹងមេីលមុខសូនូមិនដាក់ភ្នែកតែម្ដងដូចជាខឹងសូនូតាំងពីពេលណាក៏មិនដឹងដែរ តាមកែវភ្នែករបស់សុងហ៊ុនអីឡូវនេះដូចជាមានភ្លេីងជាច្រេីនកំពុងតែឆេះឆុលៗក្ដៅៗហុយៗចេញមក។
សូនូ:«អឹម...អង្គុយចុះសិនចុះចាំខ្ញុំទៅយកកាហ្វេមកជូនបាទ!» សូនូនិយាយទៅកាន់សុងហ៊ុនអោយអង្គុយព្រោះតែបរិយាកាសពេលនេះរាងអាប់អួលនិងឆ្គងខ្លាំងណាស់ទេីបសូនូនិយាយរកពេលវេលាដេីម្បីរកនឹកថាតេីខ្លួនបានធ្វេីខុសឬអត់ ហេតុអ្វីបានជាសុងហ៊ុនមិននិយាយស្ដីមួយម៉ាត់តែបែរជាមកដល់គ្រាន់តែសម្លឹងមេីលមុខខ្លួនដូចចង់សុីសាច់ហុតឈាមខ្លួនតែម៉ង?។ សូនូទៅដល់កន្លែងឆុងកាហ្វេ ដោយឆុងកាហ្វេតាមដែលតម្រូវការរបស់សុងហ៊ុនចូលចិត្ត។ អំឡុងពេលកាហ្វេកំពុងតែកិនសូនូគិតថាឆែកមេីលទូរស័ព្ទមេីលព័ត៍មានខ្លះៗដេីម្បីកំដរអារម្មណ៍បន្តិចព្រោះពេលនេះក្នុងចិត្តរបស់សូនូស្មុកស្មាញខ្លាំងណាស់ ដូចផ្លូវធំស្ទាក់ឡានម៉ូត៉ូអញ្ចឹង។ គ្រាន់តែចុចបេីកវ៉ាយហ្វាយរបស់ក្រុមហ៊ុនភ្លាម សារជាច្រេីនបានលោតឡេីងនៅក្នុងទូរស័ព្ទរបស់សូនូមិនចេះតិចដោយអ្នកដែលឆាតមកខ្លួននោះមិនមែនជាមនុស្សធម្មតាទេ គឺគេជាសុងហ៊ុនផាក ។ សូនូឃេីញមិនបានដល់ប្រាំនាទីផងកែវភ្នែកទាំងគូរបេីកធំៗដូចត្រូវឆ្នោតមកពីណាចឹងដោយមិនភ្លេចខ្ទប់មាត់ឡេីយ។
![](https://img.wattpad.com/cover/296968026-288-k422928.jpg)
YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...