~×ភាគទី:23×~
សូនូ:«ត្រចៀកប៉ោតទេហី គឺខ្ញុំហៅលោកគ្រូអ្នកគ្រូនឹងហេីយលប់ៗ» បន្ទាប់ពីឮសម្លេងរបស់សូនូហៅលោកគ្រូម្នាក់បានដេីរមកចេញពីបន្ទប់ធ្វេីការរបស់គាត់តម្រង់មករកទីតាំងដែលសម្លេងបានបន្លឺឡេីងនោះ។
លោកគ្រូធេយ៉ុង:«តេីមានរឿងអីនឹងក្មេងៗហាស៎?» សម្លេងយ៉ាងស្រទន់រណំពិរោះនៅពេលដែលបានស្ដាំទៅដូចជាចម្រៀងក្នុងត្រចៀកអញ្ចឹងបានសួរឡេីង ។
សូនូ:«លោកគ្រូធេៗគឺពួកក្មេងនេះបានធ្វេីបាបក្មេងប្រុសងប្រុសតូចម្នាក់នេះ» រាងតូចច្រលឹងសាច់ម៉ាប់គួរអោយខ្នាញ់បានតបទៅកាន់លោកគ្រូធេយ៉ុងដោយបកស្រាយយ៉ាងលម្អិតទៅកាន់គាត់គ្មានអោយចន្លោះមួយតួ។ នៅពេលដែលសូនូតបទៅកាន់លោកគ្រូធេយ៉ុងហេីយពួកក្មេងៗទាំងអស់ដែលធ្វេីបាបនីគីស្រាប់តែហូរញេីសតាមសរសៃសក់អស់ហេីយព្រោះថាបេីគាត់ពិន័យនោះគាត់នឹងបញ្ចូនទៅអោយលោកគ្រូនាយកហ្គុកមិនខានទេ..។
លោកគ្រូធេយ៉ុង:«ពិតមែនឬទេក្មេងខាងនេះ?» លោកគ្រូធេយ៉ុងសួរទៅកាន់ពួកក្មេងៗនោះទាំងជ្រួញចិញ្ចេឹមដូចជាម៉ូម៉ៅអញ្ចឹងទេីបធ្វេីអោយពួកក្មេងៗទាំងនោះរឹតតែភ័យមួយកម្រិតទៀត។នេះមិនមានជាលេីកទីមួយីមួយទេដែលពួកគេដេីរធ្វេីបាបនោះ វាជាលេីកច្រេីនដងហេីយជាហេតុដែលលោកគ្រូធេយ៉ុងម៉ួម៉ៅបែបនេះ។ ពួកគ្មេងទាំងនោះងួកក្បាលយឺតជាចម្លេីយប្រាប់ថាប្រាកដហេីយរួចលោកគ្រូធេយ៍ក៏ក្រវីក្បាលចាប់ផ្ដេីមធុញនឹងទង្វេីនេះរួចនិយាយ;
លោកគ្រូធេយ៉ុង:«តេីលោកគ្រូប្រាប់ពួកអែងប៉ុន្មានដងហេីយ?ដែលមិនត្រូវធ្វេីបាបអ្នកដទៃនោះ ព្រោះវាមិនមែនជារឿងល្អទេ...ហុីយអីឡូវនេះចាប់សុំទោសទៅកាន់ប្អូនប្រុសនេះភ្លាមទៅបេីមិនអញ្ចឹងទេលោកគ្រូនឹងបញ្ចូនទៅអោយលោកនាយកមិនខានទេ» លោកគ្រូធេយ៉ុងនិយាយចប់រួចពួកក្មេងទាំងនោះបានដេីរទៅពីមុខនីគីរួចនិយាយព្រមៗគ្នាថា;>.<:«អោយពួកយេីងសុំទោសផង ពួកយេីងនឹងមិនធ្វេីបែបនេះទៀតទេ!» ពួកគេនិយាយទាំងអោនគោរពរំទោលដោយក្ដីសុំអភ័យទោសបន្ទាប់មកនីគីក៏ងួកក្បាលយឺតៗហាស់បីជាស្ទាក់ស្ទេីរយ៉ាងម៉េចមិនដឹងនដឹងតែនៅតែទទួលយកដដដែល។ សូនូពេលដែលឃេីញទង្វេីបែបនេះហេីយខ្លួនក៏ញញឹមបិតមាត់មិនជិតទេពេលដែលឃេីញពួកក្មេងទាំងនេះទទួលនូវអ្វីដែលពួកគេបានធ្វេីរួចហេីយនីគីក៏ញញឹមដូចគ្នាប៉ុន្តែនីគីញញឹមមេីលមុខរបស់សូនូទៅវិញ។
លោកគ្រូធេយ៉ុង:«ល្អហេីយៗចឹងឆាប់ទៅថ្នាក់រៀងៗខ្លួន អោយឆាប់ទៅ»
>.<:«បាទៗ ចាសៗ លោកគ្រូធេយ៍»
លោកគ្រូធេយ៉ុង:«ក្មេងច្រម៉ក់អស់នេះចំមែនបានតែសំពកក្បាលពួកវាអោយអស់ទេឆេីស..និយាយចឹងប្អូនខាងនេះឈ្មោះអ្វីដែរ?»
នីគី:«នី-នីគី នីឈឺម៉ូរ៉ារីគីបាទ??»
លោកគ្រូធេយ៉ុង:«អូប្អូនមកពីជបប៉ុនមែនទេ ហុឹមចឹងហេីយបានជាមុខស្រដៀងជនជាតិជប៉ុនហាសហា៎គ្រូនិយាយលេងទេ...ចឹងបេីនីគីមានបញ្ហាអ្វីមកប្រាប់លោកគ្រូមកណាឬក៏សូនូចុះព្រោះលោកគ្រូនឹងជួយអែងតាមដែលអាចធ្វេីបានអូខេ??»
នីគី:«បាទ-បាទលោកគ្រូលោកគ្រូ»
លោកគ្រូធេយ៉ុង:«លោកគ្រូទៅសិនហេីយព្រោះលោកគ្រូមានការបន្បន្តិច មេីលថែនីគីផងសូនូហា៎»
សូនូ:«បាទលោកគ្រូ សុខសប្បាយតាមផ្លូវកាត់» បន្ទាប់ពីផ្ដែផ្ដាំចប់សព្វគ្រប់រួចសូនូក៏ងាកមកមេីលនីគិវិញរីឯនីគីវិញពេលដែលសូនូងាកមកមេីលខ្លួនបែបនេះហេីយ ខ្លួនស្រាប់តែមានអារម្មណ៍ប្លែកយ៉ាងណាមិនដឹងទេប្រៀបដូចជាសប្បាយចិត្តអរយ៉ាងម៉េចមិនដឹងទេនៅពេលដែលសុខៗស្រាប់តែមានអ្នកចេញមកតរតាំងការពារខ្លួនចឹងនោះ។
ESTÁS LEYENDO
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfic"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...