~×ភាគទី:44×~
សុងហ៊ុន:«បងក៏ស្រឡាញ់អូនដូចគ្នា បងសន្យាថាទោះជាយ៉ាងណាក៏ដោយក៏បងមិនយកអ្នកណាក្រៅពីអូនឡេីយ បងស្រឡាញ់អូនគ្រប់ៗសកលលោក...» សុងហ៊ុនបានផ្ដែផ្ដាំទៅភាគីម្ខាងទៀតទាំងអាររម្មណ៍សោកសៅជាខ្លាំងគ្មានអ្វីប្រៀបបាន ។ មិនបានប៉ុន្មានក៏មានពេទ្យនិងអ្នកការងារប៉ុន្មាននាក់ចុះពីលេីឡានពេទ្យព្រមទាំងមានរទេះរុញមកជាមួយដេីម្បីយកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ ។ គ្រូពេទ្យនិងអ្មកធ្វេីការបានមកលេីសូនូដាក់លេីរទេះគ្រែរុញរួចក៏រុញដាក់ទៅក្នុងឡានយ៉ាងលឿនជាបន្ទាន់បំផុត ដោយមិនសូវជាខ្វល់ប៉ុន្មានពីសុងហ៊ុនប៉ុន្តែនៅពេលនាទីចុងក្រោយ ដែលឡានពេទ្យរៀបនឹងចេញទៅ មានគ្រូពេទ្យម្នាក់បានសួរសុងហ៊ុនឡេីងថា;គ្រូពេទ្យ:«តេីលោកជាសាច់ញាតិរបស់ជនរងគ្រោះមែនទេ? បេីពិតប្រាកដមែនពួកយេីងស្នេីរសុំអោយលោកទៅជាមួយពួកយេីង ដេីម្បីនៅជិតជាមួយអ្នកជំងឺ» គ្រូពេទ្យស្រីម្នាក់បាននិយាយឡេីងសួរទៅកាន់សុងហ៊ុន ឯសុងហ៊ុនវិញបានត្រឹមតបទៅវិញដោយទឹកមុខយ៉ាងសោះកក្រោះបំផុត ប៉ុន្តែគិតចុះឡេីងៗនាយត្រូវតែទៅជាការ ។ ហេតុអីសុងហ៊ុនទៅជាមួយទៅណ៎? បេីសូនូបានផុតទៅហេីយឬក៏...។
សុងហ៊ុនមិនបង្អង់យូររួចក៏ឡេីងឡានពេទ្យទៅជាមួយអ្នករាល់គ្នាផងដែរ។ ឡានពេទ្យបានចេញដំណេីរ ទៅកាន់ពេទ្យដែលជិតបំផុតនៅតំបន់នេះក្នុងល្បឿនលឿនដូចព្យុះប៉ុន្តែក៏មិនភ្លេចពីសុវត្ថិភាពដែរ។
នៅតាមផ្លូវ គ្រូពេទ្យនិងគិលានុបដ្ឋាយិកា បានប្រឹងវិធីគ្រប់យ៉ាងដេីម្បីអោយអ្នកជំងឺមានចង្វាក់បេះដូងវិញដោយដំបូងពួកគាត់បានធ្វេីការ សង្កត់ទ្រូងចុះឡេីងៗដូចចង្វាក់បេះដូងជាមុនសិន បេីវាពុំបានការទេនោះពួកគេនឹងប្រេីវិធីមួយទៀតដោយម៉ាសុីនឆក់បេះដូងអោយមានចង្វាក់មកវិញ។
គ្រូពេទ្យ:«ត្រៀមធ្វេីការឆក់ចង្វាក់បេះដូង»
គិលានុបដ្ឋាយិកា:«ចាស៎គ្រូពេទ្យ!» រួចអ្នកគ្រូពេទ្យម្នាក់នេះបានយកឧបករណ៍ឆក់ចង្វាក់បេះដូងនិងស្រោមដៃបូករួមទាំងទឹកលំអិលម្យ៉ាង ដេីម្បីធ្វេីការឆក់ចង្វាក់បេះដូង។ គ្រាន់តែបានឧបករណ៍រួចរាល់ភ្លាមនោះគ្រូពេទ្យបានប្រលេះលាវអាវរបស់សូនូអោយអស់ចេញពីខ្លួនទេីបអាចឆក់ចង្វាក់បេះដូងបាន។ ប៉ុន្តែទង្វេីនេះបានធ្វេីអោយសុងហ៊ុនមានអារម្មណ៍ស្លន់ម្យ៉ាងដែរទេីបនិយាយ;

YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...