𝙴𝙿 : 16

366 37 0
                                    

~×ភាគទី:16×~

សូនូ:«ហេីយយ៉ាងម៉េចចឹងហេស៎?!?!» រាងតូចបានបេីកភ្នែកធំហេីយនិយាយក្នុងចិត្តរួចហួសចិត្តមួយតង់ទៀត មិននឹកស្មានថាប្រុសម្នាក់នេះអំនួតដល់ថ្នាក់នេះ។សូនូបានមេីលនាឡិកាលេីជញ្ចាំងបន្តិចទេីបគិតមួយភ្លេតរួចហេីយសម្រេចចិត្តតបទៅវិញថា;
សូនូ:«អឹម...ខ្ញុំមិនចង់រញ៉េរញ៉ៃច្រេីនទេចឹងហេីយលោកអង្គុយនៅទីនេះចុះខ្ញុំលែងរំខានហេីយ» រាងតូចនិយាយហេីយខ្លួនបានស្ពាយកាតាបខ្លួននិងកាន់អាហារពេលព្រឹករបស់ខ្លួនទៅកាន់តុមួយផ្សេងទៀតឯបុរសម្នាក់នោះពេលឃេីញថាសូនូរាងអន់ចិត្តមិនចង់ដណ្ដេីមតុនេះហេីយ នាយស្រាប់តែមានអារម្មណ៍ថាខ្លួនបានធ្វេីអោយនរណាម្នាក់លែងមានអារម្មណ៍ល្អអញ្ចឹងប៉ុន្តែខ្លួនមិនហ៊ាននិយាយទេីបបន្តរឿងរបស់ខ្លួនរៀងៗខ្លួនទៅ..។ ដប់ប្រាំនាទីក្រោយមកសូនូក៏បានរួចរាល់បរិភោគអាហារពេលរបស់ខ្លួនរួចរៀបចំកាតាបនិងសម្ភារះរបស់ខ្លួនហេីយចាកចេញពីហាងកាហ្វេនេះហេីយធ្វេីដំណេីរបន្តទៅកន្លែងធ្វេីការខ្លួនបាត់ទៅតែចៃដន្យអីសូនូបានធ្វេីអោយរបស់ម៉្យាងធ្លាក់នៅកន្លែងដែលមិនគួរមួយ...។ រាងក្រាស់ដែលកំពុងមេីលព័ត៍មាននៅក្នុងអាយផេតបានចាប់អារម្មណ៍ថាម្នាក់ដែលបានមកនិយាយជាមួយខ្លួនអម្បែងមិញនេះបានធ្វេីអោយធ្លាក់របស់ម៉្យាងហេីយដោយមិនបង្អង់យូរនាយក៏បានរេីសវាយកមកនិងរកយកទៅអោយម្ចាស់វាវិញប៉ុន្តែនៅពេលដែលនាយបានចេញពីហាងកាហ្វេនោះដេីម្បីរកសូនូស្រាប់តែលែងឃេីញសូនូបាត់ទៅហេីយគ្មានសូម្បីតែស្រមោលទេីបធ្វេីអោយរាងក្រាស់ដកដង្ហេីមធំរួចទុករបស់នោះនៅក្នុងហោប៉ាវខ្លួនបាត់ទៅ...។

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

សូនូបានមកដល់ក្រុមហ៊ុនទាំងត្រដាបត្រដួសព្រោះថានៅពេលដែលខ្លួនចាកចេញពីហាងកាហ្វេនោះវាជិតដល់ម៉ោងទៅហេីយនៅសល់តែដប់ប្រាំនាទីចុងក្រោយប៉ុណ្ណោះទេីបរាងតូចរត់ដាក់មេផាយមិនខ្លាចខ្មាសអ្នកណាទាំងអស់អ្វីដែលសំខាន់នោះត្រូវតែទៅដល់កន្លែងធ្វេីការអោយទាន់ម៉ោង។

សូនូមកដល់កន្លែងធ្វេីការខ្លួនរួច រាងតូចបានដាក់ខ្លួនអង្គុយលេីកៅអីហេីយដកដង្ហេីមយ៉ាងហត់ដូចជារត់ពីអ្នកណាមិនដឹងទេ។ បន្ទាប់ពីបានស្រូបយកខ្យល់បានស្រួលបួលហេីយសូនូក៏បានរៀបចំធ្វេីការនៅលេីកំព្យូទ័ររបស់ខ្លួនទៅប៉ុន្តែមុននឹងរៀបចំធ្វេីនេះសូនូបានទទួលសារមកពីសុងហ៊ុនមកដែលសុងហ៊ុនផ្ញេីមកថា;

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now