~×ភាគទី:32×~
សូនូ:«ជួយប្រាប់ខ្ញុំផងថានេះគ្រាន់តែជាសុបិន្ត-»
រាងតូចដែលនៅក្នុងរង្វង់ដៃរបស់ភាគីម្ខាងទៀតនិយាយឡេីងក្នុងចិត្តម្នាក់អែង។សូនូចង់ចាកចេញពីទីនេះដេីម្បីរៀបចំខ្លួនទៅធ្វេីការបេីមិនដូច្នេះទេច្បាស់ជាយឺតអីលូវហេីយ។ដោយរាងតូចយកដៃដែលសុងហ៊ុនកំពុងតែអោបចង្កេះខ្លួនម្ខាងចេញថ្នមៗ ដេីម្បីកុំអោយភ្ងាក់សុងហ៊ុន។ប៉ុន្តែសំណាងមិនបាននៅជាមួយសូនូទេព្រោះមិនទាន់ទាំងលេីកបានប៉ុន្មានផងសុងហ៊ុនក៏រឹតបង្តឹងនិងអូសសូនូកាន់តែណែនមកកាន់ជិតខ្លួនគេ ដែលធ្វេីអោយសូនូប្រតិកម្មយ៉ាងខ្លាំងរកពាក្យនិយាយលែងមាន។ បន្ទាប់មកសុងហ៊ុនក៏និយាយឡេីងទាំងភ្នែកនៅបិតជិតនៅឡេីយ;សុងហ៊ុន:«កុំរអីញ៉េរញ៉ៃអីហឹម?? អោយបងដេកបានមួយភ្លេតទៀតទៅបានទេ?» រាងក្រាស់និយាយជាមួយសូនូទាំងសម្លេងភ្ងាក់ពីគេងនិងធំដែលធ្វេីអោយសូនូភ្ងាក់ផ្អេីលហេីយព្រីសម្បុរខ្ញាកៗ។ សូនូនៅស្ងៀមមួយកន្លែងមិនហ៊ានចង់រេីព្រោះខ្លាចថានឹងមានរឿងអ្វីកេីតឡេីងពីនេះ។
សូនូ:«ប៉ុន្តែ-ប៉ុន្តែពួកយេីងនឹងទៅធ្វេីការយឺតណា...» សូនូនិយាយដោយសម្លេងតូចៗមិនហ៊ាននិយាយខ្លាំងពេក។ រួចមកសុងហ៊ុនក៏តបវិញ;សុងហ៊ុន:«តេីសូនូមិនដឹងទេអីថាបងជាអ្នកណា?អីឡូវកុំបាច់និយាយច្រេីនអីឆាប់ដេកវិញទៅ ហឹម?...» រាងក្រាស់និយាយ ភ្នែកនៅបិតដដែលច្បាស់ណាស់ប្រហែលជាហត់ជាងសូនូទៀតមេីលទៅបានមិនចង់ងេីបចេញពីគ្រែ។ ឯសូនូវិញបានត្រឹមនៅស្ងៀមហួសចិត្តនឹងសុងហ៊ុនដែលនៅដេកមិនព្រមងេីបប៉ុន្តែទីនេះជាផ្ទះរបស់គេ សិទ្ធិរបស់គេ គេចង់ធ្វេីអ្វីយេីងត្រូវតែធ្វេីតាមគេខ្លះទៅក៏ល្អដែរប្រយ័ត្នតែមិនធ្វេី គេសំពងក្បាលស្លាប់មិនខានទេ សំខាន់គេអោយប្រាក់ខែយេីងទៀតនោះអឺហឹម...។
~וווווווווווווו~
ងាកមកមេីលប្រុសវ៉ុនរបស់យេីងវិញ ។ អីឡូវនេះរាងតូចកំពុងតែនៅលេីគ្រែដំណេកប៉ុន្តែរាងប្លែកបន្តិចដោយថ្ងាសរបស់ជុងវ៉ុនគឺញេីសជោគអស់ហេីយមិនដឹងថាឈឺឬក៏យ៉ាងណាទេ។ ជុងវ៉ុនបានភ្ងាក់ពីដំណេកហេីយងេីបចេញពីគ្រែ ភ្លាមៗស្រាប់តែមានអារម្មណ៍ថាវិលមុខចង់រកដួលប៉ុន្តែសំណាងអីជុងវ៉ុនទប់នឹងជេីងគ្រែទាន់។
![](https://img.wattpad.com/cover/296968026-288-k422928.jpg)
YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...