𝙴𝙿 : 36

348 46 2
                                        

~×ភាគទី:36×~
សូនូ:«ហ្ហឹក...ពួកយេីងបានជួបគ្នាវិញហេីយ...រីគីហា៎»
ពួកគេទាំងពីរក៏បានអោបគ្នាទៅវិញទៅមកដោយក្ដីរលឹកពីគ្នាអស់ជាច្រេីនឆ្នាំមក។បន្ទាប់ពីធូរស្រាលចិត្តរៀងៗខ្លួនហេីយ អ្នកទាំងពីរក៏បន្តនិយាយពីនេះពីនោះបន្តទៀតអំពីរឿងផ្ទាល់ខ្លួនក្រោយពីពួកគេបែកគ្នាមក។អស់ជាច្រេីនម៉ោងក្រោយមកនីគីសម្រេចចិត្តថានឹងនាំសូនូទៅផ្ទះវិញព្រោះវាយប់ជ្រៅណាស់ទៅហេីយ បេីទោះជាបន្តនិយាយទៀតក៏មិនអស់ដែរវានៅច្រេីនខ្លាំងណាស់។ ឯសូនូក៏យល់ព្រមរួចបាននិយាយជាលេីកចុងក្រោយទៀតថា;

សូនូ:«ហេតុអីពួកយេីងមិនណាត់ជួបគ្នាអោយច្រេីនៗទៅយ៉ាងម៉េចដែរ?»
នីគី:«អោយតែបងមានពេល ខ្ញុំអាចមកជួបបងបានគ្រប់ពេលវេលា»
សូនូ:«ហ្ហឹមអញ្ចឹងបែបនេះ ពួកយេីងមកណាត់ជួបគ្នាជារៀងរាល់ពេលល្ងាចទៅល្អទេ?ព្រោះថាយេីងរវល់ការងាររៀងៗខ្លួនពេញមួយថ្ងៃ »
នីគី:«គំនិតល្អ វ៉ា!បងសូនូឆ្លាតជាងមុនណាស់តាំងពីក្មេងមកហាហា៎»
សូនូ:«ហុឹសអែងនេះមិនកែមែន នៅតែញ៉ោះយេីងដដែល»

ពេលនិយាយគ្នាចប់សព្វគ្រប់ហេីយនីគីក៏ដឹកសូនូដាក់ផ្ទះវិញដោយមេីលគ្រប់ជំហានទាំងអស់របស់សូនូថារាងតូចបានចូលទៅខាងក្នុងផ្ទះសុវត្ថិភាពហេីយឬនៅ?តេីមានគ្រោះថ្នាក់អ្វីទេ? បន្ទាប់ពីសូនូចូលទៅដល់ខាងក្នុងហេីយនីគីក៏ញញឹមសប្បាយចិត្តរួចក៏ចេញឡានទៅភូមិគ្រឹះរបស់ខ្លួនវិញបាត់ទៅ...។
នាពេលព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ ពីមួយថ្ងៃទៅមួយថ្ងៃតែងតែរំកិលទៅមុខទៅ រួមជាមួយសូនូនិងនីគីផងដែរ។ ក្រោយពីបានស្គាល់បានដឹងពីគ្នាហេីយមក សូនូនិងនីគីតែងតែជួបណាត់គ្នាសឹងតែរៀងរាល់ពេលល្ងាចមិនដែលខាន ពេលខ្លះទៅញុាំអីជាមួយគ្នាក្នុងភោជនីយដ្ឋានថ្លៃៗ ពេលខ្លះទៅដេីរលេងនៅកន្លែងដែលអ្នកទាំងពីរធ្លាប់ទៅលេងកាលពីតូចៗមក ឯពេលខ្លះទៀតនីគីក៏បាននាំសូនូនឹកឃេីញនូវកន្លែងខ្លះនិងរបស់របរខ្លះដែលពួកគេទាំងពីរបានកសាងមកតាំងពីតូចៗមក...។ សូនូវិញក៏ស្រាប់តែនឹករឿងចាស់ឡេីងមកវិញជាមួយនឹងអនុស្សាវរីយ៍ដ៏ល្អជាមួយមិត្តភក្តិតែម្នាក់គត់របស់សូនូគឺ "នីគី" ។

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Příběhy, které tě pohltí. Začni objevovat