~×ភាគទី:37×~
សូនូ:«ហេតុអីបានជាជីវិតខ្ញុំពោរពេញទៅដោយអស់ទាំងនេះ?» រាងតូចនិយាយក្នុងចិត្តម្នាក់អែង លែងមានអារម្មណ៍ថាសប្បាយទៀតហេីយបន្ទាប់ពីឃេីញព្រឹត្តិការណ៍អស់ទាំងនេះកេីតឡេីង។ នីគីបានឃេីញទឹកមុខរបស់សូនូផ្លាស់ប្ដូរក៏សម្រេចចិត្តសួរ;
នីគី:«តេីមានរឿងអីមែនទែបងសូនូ?? ឬក៏មកដោយសារពីខ្ញុំ?» រាងក្រាស់និយាយទាំងដេីរមកមេីលអោយចំពីមុខរបស់សូនូរងចាំនឹងចម្លេីយពីម្ចាស់ចិត្តរបស់ខ្លួន..។សូនូ:«អាចថាបែបនឹងក៏បានដែរហុីយកុំនិយាយច្រេីនអីឆាប់នាំបងទៅផ្ទះទៅ បងដូចជាអស់កម្លាំងខ្លាំងណាស់ថ្ងៃនេះ» រាងតូចនិយាយឡេីងធ្វេីអោយនីគីចងចិញ្ចេឹមរួចក៏នាំសូនូទៅផ្ទះវិញ យប់ក៏រាងច្រេរដែរហេីយ។ ការធ្វេីដំណេីរទៅកាន់ផ្ទះរបស់សូនូមួយនេះគឺមានតែភាពស្ងៀមស្ងាត់តែប៉ុណ្ណោះ គ្មានអ្នកណាហេីបមាត់និយាយពាក្យពេចន៍មួយឡេីយជាពិសេសសូនូតែម្ដង។ នីគីបានត្រឹមបេីកឡានមិនហ៊ាននិយាយអ្វីឡេីយ ខ្លាចថាសូនូកាន់តែពិបាកចិត្តជាងនេះ បណ្ដោយអោយសូនូចំណាយពេលសម្រាប់ខ្លួនអែងខ្លះចុះ។ មួយស្របក់ក្រោយមកពួកគេក៏បានមកដល់ ឯសូនូវិញក៏ចុះពីលេីឡានរបស់នីគីរួចក៏អរគុណដូចសព្វមួយដង ។ ប៉ុន្តែមុននឹងសូនូបានទៅនោះនីគីក៏បានផ្ដែផ្ដាំថា;
នីគី:«បងសូនូហា៎! បេីសិនជាត្រូវការអ្វីអាចខលមករកខ្ញុំបានណា ខ្ញុំទំនេរសម្រាប់បងជានិច្ច» នីគីនិយាយឯសូនូវិញបានត្រឹមតបវិញជាមួយនឹងស្នាមញញឹមតែមួយគត់រួចហេីយក៏លេីកដៃលានីគី មុននឹងចូលទៅខាងក្នុងផ្ទះបាត់ទៅ។ នីគីម្ដងទៀត ញញឹមជាលេីកចុងក្រោយរួចក៏បញ្ចេញដំណេីរទៅផ្ទះខ្លួនវិញដែរទៅ។
~Skip
គ្រាន់តែចូលមកដល់ក្នុងភ្លាមសូនូបានទៅលាងសម្អាតខ្លួនរួចក៏ពាក់សម្លៀកបំពាក់គេងយប់ដ៏ស្រួលមួយ បន្ទាប់មកទម្លាក់ខ្លួននៅលេីគ្រែក្រោយពីបានធ្វេីសកម្មភាពពេញមួយថ្ងៃនេះយ៉ាងគួរអោយហត់។ សូនូបានបិតភ្នែកកដេីម្បីគេងប៉ុន្តែរាងតូចមិនអាចគេងបានឡេីយ ក្រោយពីបានដឹងរឿងតែឡាយមកព្រមទាំងព្រឹត្តិការណ៍ប៉ុន្មានម៉ោងនេះដូចគ្នា។ ហេតុអីខ្លួនមិនដឹងពីរឿងទំនាក់ទំនងរវាងខ្លួននឹងសុងហ៊ុនសោះអញ្ចឹង? ហេតុអីបានជាសុខៗមានអារម្មណ៍ថាកំពុងតែធ្វេីរឿងដែលមិនគួរធ្វេីអញ្ចឹង? បេីពុំមានវត្តមានរបស់សុងហ៊ុនផុសឡេីងនោះ តេីយេីងនឹងសែបគប់ជាមួយនីគីរហូតដល់ថ្នាក់ភ្លេចសុងហ៊ុន ទាំងដែលកាលពីមុនៗយេីងបានសាងរឿងដ៏ល្អៗជាមួយគ្នា? ខ្ញុំមិនយល់ពីជីវិតខ្ញុំទេ ព្រះអេីយ!! ប៉ុន្តែបែបនេះដូចគ្នាដែរហេតុអីយេីងមានអារម្មណ៍ថាដូចមានមនុស្សពីរនាក់បានមកស្រឡាញ់យេីងក្នុងពេលតែមួយ? បន្ទាប់ពីជួបនីគីមកទំនាក់ទំនងយេីងនិងសុងហ៊ុនបានឃ្លាតឆ្ងាយទៅៗរហូតពេលខ្លះភ្លេចគិតថា សុងហ៊ុនក៏មានវត្តមាននៅជាមួយយេីងដែរ...។ ហេុីយៗ ធុយណាស់ ....។

YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...