𝙴𝙿 : 45

303 40 5
                                        

~×ភាគទី:45×~
គិលានុបដ្ឋាយិកា :«លោកគ្រូពេទ្យអ្នកជំងឺត្រឡប់មកលោតចង្វាក់បេះដូងវិញហេីយ» អ្នកគ្រូបានប្រាប់ទៅលោកគ្រូពេទ្យ បន្ទាប់មកគាត់ក៏បានដកដង្ហេីមធំចេញមកក្នុងន័យសប្បាយចិត្ត។ រួចគាត់ក៏និយាយ;

គ្រូពេទ្យ:«ល្អហេីយ អីឡូវឆាប់ភ្ជាប់អុកសុីសែននិងលាងមុខរបួសអោយឆាប់បានទៅ ពួកយេីងជិតដល់មន្ទីរពេទ្យហេីយ»
គិលានុបដ្ឋាយិកា:«ចាស៎លោកគ្រូ...» និយាយចប់រួចអ្នកគ្រូពេទ្យក៏បានធ្វេីតាមបញ្ចារបស់លោកគ្រូពេទ្យទាំងប៉ុន្មានតទៅ។

គ្រូពេទ្យ:«លោក! អ្នកជំងឺត្រឡប់មកមានជីវិតវិញហេីយប៉ុន្តែមិនប្រាកដថាគាត់បានជាសះស្បេីយនៅឡេីយទេ នៅពេលដែលពួកយេីងធ្វេីដំណេីរដល់មន្ទីរពេទ្យភ្លាមពួកយេីងនឹងនាំគាត់ទៅបន្ទប់សង្គោះបន្ទាន់តែម្ដង » លោកគ្រូពេទ្យបានបកស្រាយទៅកាន់សិងហ៊ិន ដែលគាត់គិតថាជាសាច់ញាតិ។ ឯសុងហ៊ុនពេលដែលបានដឹងថាសូនូត្រឡប់មកមានជីវិតវិញហេីយ រាងក្រាស់មិនអាចបរិយាយក្នុងចិត្តថាវាសប្បាយអរខ្លាំងប៉ុនណាទេ ប៉ុន្តែចិត្តមួយផ្នែកទៀតក៏ស្រាប់តែសោកស្ដាយព្រោះថាសូនូបានជួយជីវិតរបស់ខ្លួននិងជាជនរងគ្រោះ ដោយសារតែខ្លួន ។

សុងហ៊ុន:«អរគុណព្រះជាម្ចាស់ អូនត្រឡប់មកវិញហេីយ»

~skip
មួយស្របក់ក្រោយមកពួកគេក៏បានមកដល់មន្ទីរពេទ្យ រួចក៏បាននាំសូនូដែលជាអ្នកជំងឺចូលមន្ទីរយ៉ាងលឿនហេីយចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តែម្ដង ដោយមិនបង្អង់យូរ។

គិលានុបដ្ឋាយិកា:«ឈប់សិនលោក លោកមិនអាចចូលទៅខាងក្នុងបានទេ នេះជាច្បាប់» រវល់តែនៅតាមជាមួយសូនូគ្រប់ទីកន្លែងរហូតដល់ភ្លេចថាសូនូត្រូវតែព្យាបាលជាមុនសិន។ ទេីបភ្លេចថាខ្លួនមិនអាចចូលទៅខាងក្នុងជាមួយបាន ហេីយបន្ទាប់ពីបានឮអ្នកគ្រូនិយាយហេីយនោះសុងហ៊ុនក៏បានឈប់នៅនឹងកន្លែង មេីលរូបភាពសូនូបាត់ពីកន្ទុយភ្នែករបស់ខ្លួន។ បានមួយភ្លេតនៃការឈរទេីបនាយសម្រេចចិត្តថាដាក់ខ្លួនអង្គុយទៅនឹងកៅអីនៅក្បែរបន្ទប់សង្រ្គោះនោះទៅ។ អង្គុយបណ្ដេីរ សុងហ៊ុនបានលេីកយកមកឈ្លីមុខបណ្ដេីរគិតពីរឿងហេតុការណ៍ពីមុននេះរួចក៏អណ្ដែតអណ្ដូងចូលទៅកាន់ពិភពមួយដែលពោរពេញតែភាពសោកសៅ កំសត់ ល្ងង់ សំនួរ? ហេតុអ្វីសូនូត្រូវតែឈឺចាប់ដោយសារខ្លួនបែបនេះ? អ្វីៗគ្រប់យ៉ាងគឺខ្លួនជាអ្នកបង្កឡេីងព្រមទាំងធ្វេីអោយសូនូចូលមន្ទីរពេទ្យថែមទៀត ។ ហុីយៗ...ជីវិតរបស់សុងហ៊ុនពេលនេះគឺដូចជាខ្សែភ្លេីងដែលជំពាក់ជំពិនចូលគ្នាតែប៉ុណ្ណោះ ។ មិនអាចបកស្រាយបានទេថាសប្បាយឬក៏ខូចចិត្ត។ គិតចុះគិតឡេីង ក្នុងពិភពលោករបស់សុងហ៊ុន មួយសន្ទុះក្រោយមកស្រាប់តែប៉ាម៉ាក់របស់សុងហ៊ុននិងជេយ៍វ៉ុន(ជុងវ៉ុននិងជេយ៍) បានបង្ហាយខ្លួនឡេីងរួមទាំងនីគីផងដែរ...។ ហេីយក៏បានដេីរសំដៅមកបន្ទប់សង្គោះបន្ទាន់តែម្ដង ត្រង់កន្លែងសុងហ៊ុនបានអង្គុយ។

អ្នកស្រីផាក:«សុងហ៊ុនកូន...ត-តេីមានរឿងអ្វីទៅចំពឡសូនូ?» អ្នកស្រីបានបន្លឺសម្លេងឡេីងសួរទៅកាន់សុងហ៊ុនដែលកំពុងអង្គុយគ្មានអារម្មណ៍នៅក្នុងខ្លួន។ អ្នកទាំងអស់គ្នាបានរងចាំចម្លេីយពីសុងហ៊ុនយ៉ាងអន្ទាក់សារ ពិតជាចង់ដឹងពិតមែនថាតេីមូលហេតុអ្វីទៅ បានសូនូបានត្រូវគ្រោះថ្នាក់ចរាចរណ៍បែបនេះ។ សុងហ៊ុនងេីយមុខឡេីង បង្ហាយនៅមុខដែលពោរពេញទៅដោយភាពសោកសៅទេីបនិយាយ;

សុងហ៊ុន:«ម៉ាក់...អ្វីៗគ្រប់យ៉ាងគឺមកដោយសារតែខ្ញុំ
ខ្ញុំជាអ្នកធ្វេីអោយសូនូទៅជាបែបនេះ ហ្ហឹក* » រាងក្រាស់និយាយទាំងសម្លេងស្អកៗមិនដឹងជាយំខ្លាំងប៉ុន្មានដងទេដែលបណ្ដាលអោយសម្លេងនាយទៅជាបែបនេះ។ ពេលសូនូនិយាយចប់ជុងវ៉ុនក៏ស្រាប់តែយំយក៎តែម្ដងពីលេីទ្រូងរបស់ជេយ៍ ឯជេយ៍ក៏មានអារម្មណ៍សោកស្ដាយចំពោះសូនូដែរប៉ុន្តែនៅតែលួងជុងវ៉ុន ។ ចំណែកឯនីគីពេលដែលបានស្ដាប់ឮពាក្យប៉ុន្មានម៉ាត់ពីសុងហ៊ុនហេីយ នីគីក៏បានស្រកកមួយស្របក់កំពុងតែវែកញែករឿងគ្រប់យ៉ាងដែលកំពុងកេីតហេតុអីឡូវនេះ។ល។ អ្នកស្រីផាកនិងលោកផាកក៏មានអារម្មណ៍អាក្រក់ចំពោះសូនូដូចគ្នា មិនគួរណាសូនូមកជួបរឿងទាំងនេះសោះ។

អ្នកស្រីផាក:«មិនអីទេកូន អ្វីៗនឹងល្អប្រសេីរឡេីងវិញនៅពេលដែលសូនូព្យាបាលហេីយ ម៉ាក់ប្រាកដថាសូនូនឹងអាចធ្វេីបាន» អ្នកស្រីផាកបានអោនចុះដល់ជង្គុងហេីយក៏បានអោបសុងហ៊ុនដេីម្បីលួងនាយទៅ ។ ប៉ុន្មាននាទីក្រោយមកគ្រូពេទ្យម្នាក់បានចាកចេញពីបន្ទប់សង្គោះបន្ទាន់ដេីម្បីប្រាប់ដល់សាច់ញាតិពីអ្នកជំងឺថាយ៉ាងម្ដេចហេីយ។ គ្រាន់តែចេញមកមិនបានប៉ុន្មានជំហានផង អ្នករាល់គ្នាបានរត់ទៅទទួលលោកគ្រូពេទ្យយ៉ាងលឿនព្រមទាំងសុងហ៊ុនផងដែរ។

អ្នកស្រីផាក:«លោកគ្រូពេទ្យហា៎ តេីសូនូខ្ញុំយ៉ាងម៉េចហេីយ?» អ្នកស្រីផាកបានសួរឡេីងទាំងជ្រួយចិញ្ចេឹមបារម្ភហេីយលោកគ្រូពេទ្យក៏បានក្រវីក្បាលក្នុងន័យមិនក៏ល្អហេីយ ទេីបនិយាយថា;

គ្រូពេទ្យអ្នកជំងឺរួចផុតពីហានិភ័យហេីយ ប៉ុន្តែអោយខ្ញុំចូលរួមសោកស្ដាយផងគឺថាអ្នកជំងឺមានការប៉ះទង្គិចផ្នែកក្បាលខាងឆ្វេងជាខ្លាំងដែលបណ្ដាលអោយគាត់ បាត់បងការចងចាំ»

To be continued
-សូមអរគុណសម្រាប់ការអាន(ʃƪ^3^)
-សូមអធ្យាស្រ័យរាល់កំហុសទាំងឡាយ(◕દ◕)
-ជួបគ្នាអាទិត្យក្រោយ♡

Ps:នោះទម្លាក់គ្រាប់បែកម្ដងទៀតមេីលអស់ប៉ុន្មាន👺។ អឹមចង់យាយថាសាកទាយមេីលភាគបញ្ចប់សុងហ៊ុនបានគ្នា ឬ ក៏មិនបាន🤔 ឬក៏មួយផ្សេងទៀត🤭?!?!? ភាគបញ្ចប់ដាកអោយផ្អេីលស្រុកមួយមេីរ៎😈។

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Tempat cerita menjadi hidup. Temukan sekarang