~×ភាគទី:5×~
អ្នកស្រីផាក:«អូកូនឈ្មោះគឹមសូនូត្រូវទេ?» អ្នកស្រីផាកនិយាយទាំងញញឹមពព្រាយដូចគ្រាប់ជីត្រូវទឹកអញ្ចឹង។
សូនូ:«បាទគឺខ្ញុំ!ជម្រាបសួរលោកពូអ្នកមីង!»
លោកផាក:«មិនបាច់គួរសមទេ ហៅយេីងថាប៉ាៗក៏បានដែរយេីងមិនប្រកាន់ទេ!» លោកផាកក៏ដូចគ្នាគាត់និយាយទាំងមានភាពរីករាយក្នុងសម្លេងរបស់គាត់ដែរ។
អ្នកស្រីផាក:«ត្រូវហេីយៗមិនបាច់គួរសមពេកទេ ហៅប៉ាម៉ាក់ទៅក៏មិនអីដែរ!ពួកយេីងសុទ្ធតែជាញាតិតែមួយទេ!» អ្នកស្រីផាកនិយាយបណ្ដេីរយកដៃរបស់គាត់ទៅកាន់ដៃទាំងគូររបស់សូនូបណ្ដេីរ មេីលទៅយ៉ាងស្និតស្នាល។ ឯសុងហ៊ុនវិញខំប្រឹងទប់ញញឹមមិនអោយចេញមក ព្រោះខ្លួនមិននឹកស្មានថាប៉ាម៉ាក់របស់ខ្លួនគ្រាន់តែឃេីញសូនូសោះក៏ពេញចិត្តស្ដូកបាត់ទៅហេីយ។ ដោយការរាក់ទាក់កាន់តែយូរទៅៗ សុងហ៊ុនក៏និយាយឡេីង;
សុងហ៊ុន:«ហេតុអីយេីងមិនចូលខាងក្នុងតែម្ដងទៅ?មេឃគឺកាន់តែត្រជាក់ហេីយ!» រាងក្រាស់និយាយឯប៉ាម៉ាក់របស់ខ្លួនក៏យល់ព្រម បេីមិនចឹងទេពួកគាត់ទាំងពីរនឹងនិយាយមិនឈប់ឡេីយ។
អ្នកស្រីផាក:«មែនហេីយៗកូនសូនូប្រាកដជារងារហេីយ តោះចូលទៅខាងក្នុងញុាំអាហារពេលល្ងាចទៅ!ម៉ាក់បានរៀបចំអាហារច្រេីនណាស់» និយាយរួចពួកគេទាំងបួនបានដេីរចូលទៅខាងក្នុងទាំងអស់គ្នាតែម្ដងទៅ។
------------------------------------------
អ្នកបម្រេីនៅខាងក្នុងផ្ទះរបស់លោកទាំងពីរបានរៀបចំនិងលេីកម្ហូបអាហារយ៉ាងច្រេីនមកដាក់លេីតុយ៉ាងធំរបស់គាត់។ អ្នកទាំងបួនបានអង្គុយតុរួមគ្នារងចាំអ្នកបម្រេីលេីកម្ហូបមកជាបន្តបន្ទាប់រាងមិនសឹងអស់ ឯសូនូវិញអង្គុយបណ្ដេីររាប់ម្ហូបបណ្ដេីរឡេីងវិលមុខហេីយ សុងហ៊ុនយេីងវិញពេលម្ហូបច្រេីនបែបនេះខ្លួនក៏ចោទសួរអ្នកជាម្ដាយថា;
សុងហ៊ុន:«ម៉ាក់!ហេតុអីក៏ធ្វេីម្ហូបអីច្រេីនបែបនេះ មិននឹងក្រោយមុខជាទុកចោលដដែលនឹង!»
អ្នកស្រីផាក:«អរ៎!មកពីថ្ងៃនេះសូនូមកលេងផ្ទះពួកយេីងជាលេីកដំបូងទេីបម៉ាក់ចង់ស្វាគមន៍អោយគួរសមម្ដង!ណាមួយម៉ាក់ឮថាសូនូពិតជាចូលចិត្តញុាំណាស់ទេីបម៉ាក់ធ្វេីម្ហូបអោយច្រេីនទៅ!»
លោកផាក:«ត្រូវហេីយ ប៉ាវិញនេះដេីរផ្សារជាមួយម៉ាក់អែងយួររបស់ឡេីងស្ពឹកដៃអស់ទៅហេីយបេីមិនច្រេីនទេទេីបចម្លែក!»

ESTÁS LEYENDO
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...