~×ភាគទី19×~
សូនូ:«ហឹម...អាស័យដ្ឋានគឺត្រូវហេីយតែកន្លែងណាត់ដូចមិនជឿឬក៏កាត់តទេដឹង?» រាងតូចលេីកនេះមែនទែនហេីយដោយសារតែមិនប្រាកដចិត្តទេីបនិយាយថាវាជារូបភាពកាត់ត។ដេីម្បីអោយដឹងថាវាជាការពិតនោះសូនូបានទៅប៉ះរបងទ្វារដែលមានរបស់ខ្មៅម្យ៉ាងសូនូមេីលមិនសូវឃេីញដោយសារតែមិនសូវភ្លឺពេក។
សូនូ:«ហេីយអ្នកតំបន់នេះមិនមានអគ្គិសនីទេអីបានជាមេីលមិនឃេីញសោះចឹង???» សូនូនិយាយបណ្ដេីររាវរកប៉ះរបងផ្ទះរបស់គេបណ្ដេីរមុននឹងបេីកភ្លេីងទូរស័ព្ទដេីម្បីចុចភ្លេីងមេីលអោយច្បាស់។ គ្រាន់តែប៉ះដឹងភ្លាមសូនូក៏ប្រាកដចិត្តថាវាពិតណាស់មិនមែនកាត់តទេវាពិតប្រាកដមែនតែចែដន្យអីសូនូច្រឡំទៅចុចកណ្ដឹងផ្ទះរបស់គេនេះបន្ទាប់មកស្រាប់តែបន្លឺឡេីងសម្លេងរ៉ូឡេីងលាន់លឺគ្រប់ទិសទីនៅម្ដុំនេះហេីយស្រាប់តែភូមិគ្រឹះដែលនៅពីមុខសូនូនេះចាប់ផ្ដេីមភ្លឺឡេីងនូវអគ្គិសនីទាំងឡាយប្រៀបដូចជាគន្លឹះយន្តអញ្ចឹង។ អគ្គិសនីបានបន្តលេចឡេីងពីមួយកន្លែងទៅមួយកន្លែងដូចលោតអញ្ចឹង គ្រប់សព្វទិសទីដូចជាសួនច្បារ,កន្លែងចតឡាន,អាងហែលទឹក,និងអាវទឹកលម្អនៅពីមុខទ្វារភូមិគ្រឹះខាងក្នុង។ល។សូនូ:«ហេស៎???កេីតអីនឹង?» សូនូនិយាយទាំងឆ្ងល់ជាខ្លាំងកប់យោបល់ក្នុងបាតសមុទ្របាត់ទៅហេីយព្រោះស្ដែងៗចំភ្នែកពេក។កំពុងតែភ្លឹកស្រាប់តែទ្វាររបងបានបេីកឡេីងអូតូតែម្ដងដែលរួមមានអ្នកការពារពីរនាក់នៅចាំសូនូពីមុខទៀតផងធ្វេីអោយសូនូបែកញេីសខ្ចីមិនស្តេីរទេដោយសារតែការតុបតែងខ្លួនរបស់ពួកគេចុះប្រៀបដូចជាអ្នកធ្វេីការអោយម៉ាហ្វែរយ៉ាងអញ្ចឹង។
អ្នកការពារ1:«តេីលោកគឺជាជាគឹមសូនូមែនទេ?»
សូនូ:«បា-បាទគឺជាខ្ញុំ-ខ្ញុំនឹងហេីយ» សូនូនិយាយទាំងអោនគោរពផងអីផងព្រោះពេលនេះរាងតូចខ្លាចដល់ដំណាក់កាលទន់ជេីអទៅហេីយបេីមិនគួរសមទេថាមិនត្រូវស្លាប់គ្មានដីកប់ផងក៏មិនដឹង។ សូនូតបទៅវិញទាំងគួរសមឯអ្នកការពារម្នាក់នោះបានហូតយករូបថតមួយសន្លឹកពីហោប៉ាវអាវខ្លួនរួចពិនិត្យវាថាពិតជាសូនូឬទេ?
បន្ទាប់ពីពិនិត្យហេីយអ្នកការពារទាំងនោះក៏ងួកក្បាលដាក់គ្នារួចនិយាយថា;
អ្នកការពារ:«ហឹមលោកពិតជាគឹមសូនូមែន ចឹងតាមពួកយេីងមក» អ្នកការពារនិយាយទាំងរក្សាមុខងាប់ដដែលទៅកាន់សូនូរីឯសូនូវិញមានតែទៅតាមការនិយាយរបស់ពួកគេទេ។

YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...