~×ភាគទី:35×~
ក្រោយពីអ្នករត់តុលេីកអាហារអោយអ្នកទាំងពីរហេីយពួកគេមិនបង្អង់យូររួចក៏បរិភោគអាហារទាំងនោះក្នុងភាពស្ងាមស្ងាត់ ។ បន្ទាប់ពីបរិភោគរួចហេីយអស់ហេីយនោះ នីគីក៏បានចេញលុយនូវអាហារទាំងអស់ដែលនាយកម្មង់មកព្រមទាំងសូនូផងដែរ។ ឯសូនូវិញបានត្រឹមអង្គុយក្រៃចិត្តម្នាក់អែងដែលខ្លួនមិនបានចេញលុយសូម្បីតែមួយកាក់មួយសេន។ រួចកិច្ចការអស់ហេីយអ្នកទាំងពីរក៏បានឡេីងឡានរួចនីគីក៏បានបញ្ឆេះឡានចេញដំណេីរទៅផ្ទះបាត់ទៅ។ នៅតាមផ្លូវជូនសូនូទៅផ្ទះវិញនីគីស្រាប់តែសួរសូនូឡេីង;នីគី:«សូនូតេី អឹម..អឺគឺបងត្រូវទេ-»
សូនូ:«ហៅធម្មតាៗទៅ ខ្ញុំមិនប្រកាន់ទេ»
នីគី:«និយាយចឹងតេីបងសូនូចង់ញុាំការ៉េមនៅតាមផ្លូវទេ អាកាសធាតុបែបនេះបេីសិនជាមានរបស់ត្រជាក់ៗខ្លះក៏ល្អដែរ តេីបងគិតយ៉ាងណាដែរ?»
សូនូ:«ហឹម..បេីសិនជាញុាំបន្តិចក៏មិនអស់ប៉ុន្មានដែរ...អូខេតាមចិត្តនីគីចុះ!» រាងតូចតបទៅវិញទាំងញញឹមស្រស់ឯនីគីពេលបានចម្លេីយហេីយក៏ញញឹមជាការតបវិញរួចក៏ធ្វេីដំណេីតទៅកាន់ហាងឡានការ៉េមមួយនៅក្បែរទន្លេហាន។មួយសន្ទុះក្រោយមកនីគីក៏បានធ្វេីដំណេីរមកដល់។ រួចក៏ចុះទៅបេីកទ្វារឡានអោយសូនូម្ដងទៀតផង។ សូនូបានត្រឹមនិយាយពាក្យអរគុណទៅកាន់វិញហេីយចុះពីលេីឡានមក។
សូនូ:«អូរ៎ ទន្លេហាន!!» រាងតូចមានអារម្មណ៍ថាភ្ងាក់ផ្អេីលពេលដឹងថាខ្លួនកំពុងតែនៅក្បែរទន្លេហាន។
នីគី:«យ៉ាងម៉េច?បងមិនដែលមកលេងទន្លេហានពីមុនមកទេមែនទេ?»
សូនូ:«អត់ទេ-អត់ទេមិនមែនចឹងទេគឺថាគ្រាន់តែនឹកឃេីញរឿងតិចតួចនឹងណា»
នីគី:«មិនអតីទេអញ្ចឹងនៅអង្គុយនៅទីនេះហេីយណាចាំខ្ញុំទៅកម្មង់ការ៉េមមកសិន មិនបាច់ប្រាបក៏ខ្ញុំដឹងដែរ»
និយាយរួចរាងក្រាស់ក៏ដេីរទៅឡានហាងការ៉េមនោះដែលតែងតែលក់នៅទីនេះជារៀងរាល់ថ្ងៃ។ សូនូប្រៀបដូចជាភ្ងាក់នឹងនីគីបន្តិចព្រោះថានីគីមិនបានដឹងហេីយក៏ខ្លួនមិនដែលប្រាប់ថាខ្លួនចូលចិត្តការ៉េមអីដែរ។ រវល់តែគិតបានមួយស្របក់ នីគីក៏ត្រលប់មកវិញជាមួយនឹងការ៉េមពីរចានទាំងសងខាងដៃ រួចក៏ហុចអោយសូនូមួយចានដែលជាការ៉េម"mint chocolate" ។
សូនូបានបេីកភ្នែកធំៗពេលដែលការ៉េមនៅក្នុងចាននេះជាការ៉េមដែលខ្លួនចូលចិត្តបំផុតរួចនិយាយ;

KAMU SEDANG MEMBACA
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fiksi Penggemar"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...