𝙴𝙿 : 6

537 55 0
                                    

~×ភាគទី:6×~

សុងហ៊ុន:«មិនអីទេម៉ាក់ចាំខ្ញុំនាំសូនូទៅ តោះយេីង» រាងក្រាស់និយាយរួចសូនូក៏ទៅតាមដំណេីររបស់ខ្លួន ។ បន្ទាប់ពីទៅបាត់ពីក្រសែរភ្នែកហេីយប៉ាម៉ាក់របស់សុងហ៊ុនក៏លួចញញឹមចុងម៉ាត់បន្តិចគិតថាសូនូប្រហែលជាមានអ្វីពិសេសម្យ៉ាងហេីយ ដែលធ្វេីអោយសុងហ៊ុនកូនរបស់គាត់ចេះញញឹមខុសពីរាល់ដង។ពីព្រោះមុនពេលសុងហ៊ុនមិនទាន់មានសូនូជាលេខាផ្ទាល់ខ្លួនមក គឺគេមិនចេះសូម្បីតែញញឹមឬក៏បញ្ចេញអារម្មណ៍ណាមួយឡេីយពោលគឺមនុស្សទឹកកកតែម្ដង ប៉ុន្តែក្រោយពីម៉ាក់របស់សុងហ៊ុនរកលេខាផ្ទាល់ខ្លួនអោយសុងហ៊ុនមកដែលជាសូនូនោះសុងហ៊ុនស្រាប់មានអាកប្បកិរិយារាងប្លែកជាងមុនដោយសារគេចេះញញឹម ចេះសេីចនិងចេះនិយាយលេងច្រេីនជាងរាល់ដងថែមទាំងនិយាយអំពីសូនូថែមទៀតផងហេតុដូចនេះទេីបពួកគាត់ទាំងពីរសនិដ្ធានថាប្រហែលមកពីសូនូហេីយដែលធ្វេីអោយកូនរបស់គាត់ក្លាយជាមនុស្សស្រស់ស្រាយសារជាថ្មីម្ដងទៀត។

~Skip
ងាកមកមេីលគូររបស់យេីងវិញ សុងហ៊ុនបាននាំសូនូមកបន្ទប់ទទួលភ្ងៀវដែលមានទីធ្លាទូលាយជាងបន្ទប់ផ្សេងៗទៀតមានសម្ភារះតុបតែងផ្ទះយ៉ាងប្រណិតសមជាអ្នកមានរបស់គេមែន ព្រមទាំងសាឡុងនិងទូរទស្សន៍យ៉ាងធំត្រជាក់ភ្នែក។ ឯសូនូវិញនៅពេលបាមកលេងផ្ទះអ្នកមានម្ដងហេីយប្រៀបបានដូចជាមកលេងឋានសួគ៌អញ្ចឹងដោយសារខ្លួនតាំងពីកេីតមកធ្លាប់តែឃេីញនៅតាមក្រុមហ៊ុនផ្សេងៗនិងតាមអឺនធេីណែតតែប៉ុណ្ណោះមិនដែលឃេីញផ្ទាល់ភ្នែកឡេីយ ទេីបធ្វេីអោយសូនូមេីលនេះមេីលនោះយ៉ាងផ្លឹកតែម៉ង។ សុងហ៊ុនវិញពេលឃេីញសូនូប្លែកភ្នែកបែបនេះហេីយខ្លួនក៏ញញឹមចុងមាត់បន្តិច (អត់ដឹងដាក់ពាក្យអីទេមានតែញញឹមចឹងហេីយ><) រួចក៏ហេីបមាត់និយាយឡេីង;

សុងហ៊ុន:«មិនដែលឃេីញនឹងភ្នែកមែនទេ?» រាងក្រាស់សួរឡេីងបណ្ដាលអោយសូនូភ្ងាក់បន្តិចទេីបតបទៅវិញ;
សូនូ:«បាទ-បាទ ហាសហា៎ខ្ញុំធ្លាប់តែឃេីញតាមក្រុមហ៊ុនទេមិនដែលឃេីញនឹងភ្នែកឡេីយ!» រាងតូចនិយាយព្រមទាំងធ្វេីសេីចមិនសម មានអារម្មណ៍រាងខ្មាសអៀនបន្តិចដែរ។
សុងហ៊ុន:«ចឹងបេីចង់ឃេីញវារាល់ថ្ងៃប្រាប់បងមក ចាំបងជូនអែងមកលេងរាល់ពេលតែម្ដង!ហឹមហឹម» រាងក្រាស់និយាយឡេីងព្រមទាំងសេីចដេីមកបញ្ចេញថ្ពាល់ខួចតូចមួយ យ៉ាងគួរអោយស្រឡាញ់ឯសូនូវិញមិនហ៊ានមេីលមុខរបស់សុងហ៊ុនផ្ទាល់ដោយសារទាំងរាងសង្ហាររបស់គេ។ (គេអៀន☺️)
សូនូ:«ហាហាស៎ អឺមិនអីទេមិនហ៊ានរំខានប៉ាម៉ាក់របស់បងទេ»
សុងហ៊ុន:«ពួកគាត់មិនប្រកាន់ទេ ព្រោះពួកយេីងជាសាច់ញាតិតែមួយទេ»
សូនូ:«តាមតែបងចុះ »
------------------------------------------------
សុងហ៊ុន:«សូនូអង្គុយនៅទីនេះសិនចុះ ចាំបងទៅហៅប៉ានិងម៉ាក់សិនកុំទៅណាអោយសោះណាប្រយ័ត្នវង្វេង»
សូនូ:«បាទ...» សុងហ៊ុននិយាយរួចគាត់ក៏ចេញពីបន្ទប់ទទួលភ្ងៀវបាត់ទៅទុកអោយសូនូនៅតែម្នាក់អែងនិងភ្លេីងព្រៀលៗចែងចាំងពេញបន្ទប់។ សូនូកាន់តែអង្គុយសុងហ៊ុនទៅកាន់តែយូរទេីបធ្វេីអោយខ្លួនមានអារម្មណ៍អប្សុកហេីយក៏ងេីបពីសាឡុងដេីរមេីលរបស់ជុំវិញខ្លួនទៅ។ កំពុងតែដេីរមេីលសុខៗសូនូក៏ប្រទះឃេីញផ្ទាំងរូបថតព្យួរនៅនឹងជញ្ចាំងដែលជារូបថតគ្រួសាររបស់សុងហ៊ុន។ សូនូមេីលបណ្ដេីរសង្កេតបណ្ដេីរមេីលទៅសមាជិកនីមួយៗរួចក៏និយាយ;
សូនូ:«ប្រាកដណាស់ច្បាស់ជាមានសុភមង្គលហេីយ»
រាងតូចនិយាយរួចហេីយញញឹមបួករួមទាំងអារម្មណ៍មនោសញ្ចេតនាមិនអាចបកស្រាយបាន។ រាងតូចសម្លឹងមេីលបានមួយភ្លេតរួចអ្នកស្រីផាកក៏ពោលពីក្រោយខ្នងសូនូ;

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now