ផ្តើមរឿង
អាកាសធាតុសែនរងានៅពេលក្បាលព្រលប់ ជាមួយតំណក់នៃគ្រាប់ភ្លៀង ព្រោះថ្ងៃនេះភ្លៀងធ្លាក់មិនឈប់សោះតាំងពីព្រឹក។ យើងក្រឡេក ទៅមើលឡានពណ៌ខ្មៅដែលបរយឺតៗ ទៅឈប់នៅជិត មាត់ទ្វាឃ្លាំងធំស្ងាត់មួយកន្លែង បន្តិចក្រោយមកក៏មានមនុស្សដែលចេញពីខាងក្នុងឃ្លាំងនោះមក។
នាយកម្លោះរូបរាងស្តើងបើកឆត្រ័ទទូលឲ្យម្ចាស់របស់ខ្លួន កុំឲ្យត្រូវទឹកភ្លៀង ខណៈធ្វើដំណើរទៅកាន់ឡាន ប៉ុន្តែវាមិនមែនជាការងាយស្រួលឡើយសម្រាប់គេ ព្រោះតែគេទាប ពិបាកក្នុងការបាំងឆត្រ័ឲ្យនាយខ្លាំងមែនទែន។
«ទុកឲ្យខ្ញុំវិញ»
«ខ្ញុំធ្វើបាន» ពេលកូនចៅដើរតាមពីក្រោយសុំកាន់ឆត្រ័ជំនួសគេក៏មិនព្រមឲ្យ ចចេះធ្វើដោយខ្លួនឯង។
«បើចឹង ឲ្យមកយើង» ជុងហ្គុក , នាយកម្លោះសង្ហាជាចៅហ្វាយតឹងចិត្តខ្លាំងពេក ក៏បែរទៅដណ្តើមឆត្រ័នោះទៅបាំងខ្លួនឯង មិនតែប៉ុណ្ណោះនៅអូសខ្លួនតូចរបស់ក្មេងបម្រើផ្ទាល់ខ្លួនមកទទូលជាមួយ ហើយដើរកាត់ភ្លៀងទៅ។
វាមើលទៅហាក់ដូចជាមិនសមទាល់តែសោះ ដែលចៅហ្វាយទៅជាកាន់ឆត្រ័ឲ្យក្មេងបម្រើវិញ ប៉ុន្តែអ្វីដែល ជុងហ្គុក ដាវីនឃៀល៍ ធ្វើសម្រាប់ ជីមីន វ៉មី ស្អីក៏សមដែរ ដូចសុខៗកាន់ឆត្រ័ឲ្យ ហើយអូសទៅជាមួយមុននឹងអ៊ីចឹង។
.....ទៅដល់ផ្ទះ ជុងហ្គុកដើរត្រង់សំដៅទៅបន្ទប់ ចំណែកឯជីមីនក៏ដើរទៅតាមក្រោយ ធ្វើដូចជាម្នាក់ជាខ្លួនពិត ម្នាក់ជាស្រមោលអ៊ីចឹង។ អ្វីដែលគ្រប់គ្នាដឹងគឺ ជីមីនជាផ្នែកមួយនៃជីវិតជុងហ្គុក តាំងពីតូចមក។ មិនថាលេង រឿងក្នុងចិត្ត អត្តចរិតពិត អ្វីគ្រប់យ៉ាងដែលជាជុងហ្គុក គ្មានអ្នកណាដឹងច្បាស់ជាងជីមីនឡើយ។
ក្រៅពីលោកម្ចាស់ធំ និងជុងហ្គុក ជីមីនជាអ្នកដែល មានអំណាចជាងគេនៅក្នុងផ្ទះ ថ្វីបើជាក្មេងបម្រើរបស់ជុងហ្គុកមែន ប៉ុន្តែឥទ្ធិពលនៃការស្រលាញ់ពេញចិត្ត និងមិនដែលយកទោសចំពោះទង្វើរបស់ជីមីន ដែលជុងហ្គុកតែង តែធ្វើ វាក្លាយជាអំណាចមួយដល់គ្រោះថ្នាក់ ចំពោះគ្រប់គ្នា ដែលស្ថិតក្នុងផ្ទះនេះ។
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...