ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep18

1K 69 0
                                    

Ep18 : ការជាមួយយើង ប្រើត្រកូលយើង

ជីមីនមានអារម្មណ៍មិនល្អទាល់តែសោះ កាលបើបានដឹងថា ពេលនេះលោកម្ចាស់ដឹងរឿងខ្លួនមានកូន ហើយ។ គាត់ចង់ឲ្យជុងហ្គុករៀបការជាមួយបែលឡា ដឹងថាគេមានកូនជាមួយជុងហ្គុក តើគាត់មានប្រតិកម្មបែបណាទៅ?

«លោកប៉ាផ្តាំឲ្យមើលថែឯងនិងកូនឲ្យបានល្អ» ពាក្យសម្តីរបស់នាយ ធ្វើឲ្យអាល្អិតភ្ញាក់ផ្អើលជាខ្លាំង។

វាមិនអាចចឹងទេ!!

«គាត់មិនខឹងទេឬ? ក្រែងគាត់ពេញចិត្តអនាគតម្ចាស់ស្រី ចង់ឲ្យនាងរៀបការជាមួយអ្នកប្រុសមិនចឹងឬ?» ជីមីនសួររកហេតុផល វាមិនអាចទេ ដែលគេចូលមកជ្រែកកណ្តាល ប៊ែលឡានិងជុងហ្គុកហើយ គាត់មិនក្រោធ បែរជាប្រាប់ឲ្យជុងហ្គុកមើលថែគេ។ មិនអាចទេ!!

«មានរឿងខ្លះ ឯងមិនដឹងទេមីន.. ហើយវាក៏ល្អដែល
ឯងមិនដឹង..» ដៃរឹងមាំព័ន្ធជុំវិញចង្កេះតូច ព្រមទាំងសម្លឹងទៅមុខតូចច្រមិច ដោយក្តីស្រលាញ់ពេញក្នុងភ្នែក។ រឿងរបស់ឪពុកប៊ែលឡា និងគ្រួសាររបស់គេ ទុកឲ្យគេនិងឪពុកជាអ្នកដោះស្រាយ គេមិនចង់ឲ្យជីមីននិងកូន មកពាក់ពន្ធ័ជាមួយរឿងអស់ទាំងនេះឡើយ។

«កុំគិតច្រើនអី ដឹងត្រឹងថាគាត់សប្បាយចិត្តទៅបានហើយ» ឃើញកាយតូចមិនមាត់ ជុងហ្គុកកាន់តែបានចិត្ត ញីចុងច្រមុះលើថ្ពាល់ក្រពុំ ថែមទាំងបន្លំថើបទៀតផង។

«អ្នកប្រុសមិនមែននិយាយឲ្យខ្ញុំសប្បាយចិត្តទេហ្ហេស?» ជីមីនសួរទាំងមិនអស់ចិត្ត មុខឡើងក្រម៉ូវ មើលទៅមុខសង្ហា។

«យើងទៅធ្វើចឹងធ្វើអីទៅ?» ជុងហ្គុក

«បើចឹងប្រាប់ខ្ញុំ រឿងដែលមិនឲ្យខ្ញុំដឹងនោះមក» ជីមីន

«វាជារឿងរបស់គ្រួសារយើងទេ» ជុងហ្គុក

«ចុះខ្ញុំមិនមែនជាអ្នកនៅក្នុងគ្រួសាររបស់អ្នកប្រុសទេឬ?» ជីមីន

«ការជាមួយយើង ប្រើត្រកូលយើង ទើបចាត់ទុកថាជាសមាជិកគ្រួសារយើងពេញសិទិ្ធ» ជុងហ្គុក

«ចំមែន!» អាល្អិតឮហើយ ក៏រុញនាយចេញ ដើម្បីងើបឈរវិញ។ និយាយចុះនិយាយឡើយ ចង់ឲ្យគេការជាមួយសោះ ឆឺស!!

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now