ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep8

1K 81 2
                                    

Ep8 : មានផ្ទៃពោះ?

អេឡាអង្គុយនិយាយការងារទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន។ មានអារម្មណ៍និយាយឯណាទៅ? បើអស់7លានវ៉ុន ទទេៗទៅហើយនុង។ នាងមិនគួរណាទៅភ្នាល់គ្នា ជាមួយជីមីន វ៉មី សោះ។ គួរឲ្យខឹងណាស់!!!

«ណេះ» ចេញពីនិយាយគ្នាមកវិញ នាងក៏សរសេរក្រដាសសែកឲ្យជីមីន ទាំងមិនចង់ តែដើម្បីកិត្តិយសខ្លួនឯង ត្រូវតែហ៊ានចំណាយ។

«អ្នកនាងដៃទូលាយដល់ហើយ» ជីមីនទទួលយកទាំងញញឹមស្រស់ដាក់នាង តែមើលទៅញញឹមឌឺដងនាងច្រើនជាង។

«ហ៊ឺស!.» នាងសម្លក់គេ ហើយកញ្ឆក់កាបូបរបស់នាងដើរចេញទៅទាំងខឹងចិត្ត ក្រោមក្រសែភ្នែកសើចចំអករបស់ជីន។

«ហិហិ...ទាល់តែចឹង ទើបសមមុខ ថ្ងៃក្រោយប្រាកដជាលែងហ៊ានហើយ» ជីននិយាយ ស្រាក់ដៃមើលទៅអ្នកកំពុងដើរចេញទៅ។

«ខ្ញុំនឹងប៉ាវអាហារថ្ងៃត្រង់ឯងមួយអាទិត្យពេញ» ជីមីន

«ប្រសើរខ្លាំងណាស់ អរគុណៗ» ជីនកញ្ជោលទៅឱបដៃគូធ្វើការ ព្រោះថាបានញ៊ាំFreeមួយអាទិត្យពេញ។

ជីមីនកាន់សែកដើរចូលទៅក្នុងបន្ទប់ធ្វើការ ក៏ជួបជាមួយចៅហ្វាយ កំពុងស្រាក់ដៃចូលគ្នា ឈរផ្អែកតុសម្លឹងមក។

«នឹងជាមូលហេតុ?» ជុងហ្គុកសួរ។ គេក៏ឆ្ងល់ដែរ ពេលអាល្អិតមកសុំអង្គុយលើតុរបស់គេ តែគេមិនបានគិតច្រើនទេ ក៏ឲ្យអង្គុយទៅ ព្រោះកំពុងខឹងគេរឿងម្សិលមិញស្រាប់ បើបដិសេធប្រាកដជា ឈប់និយាយរកគេមួយជីវិតមិនខានទេ។ តែអ្នកណាទៅដឹងថា តាមពិតធ្វើចឹង ដោយសារភ្នាល់គ្នាជាមួយអេឡាទៅ? នេះបើគេមិនសង្សៃ ហើយតាមទៅបង្ហើបទ្វាលបមើលទេ ប្រហែលជាមិនដឹងទេថា នេះជាការភ្នាល់គ្នា។

«នាងជាអ្នកភ្នាល់ជាមួយខ្ញុំមុន ខ្ញុំគ្រាន់តែសម្រេចបំណងនាង» អាល្អិតនិយាយហីៗ កាន់សែកទៅអង្គុយកន្លែងរបស់គេ។

«ភ្នាល់គ្នាប៉ុន្មាន?» មនុស្សមាឌធំបោះជំហានសំដៅទៅរក។

«7លានវ៉ុន បើអ្នកប្រុសមិនជួយខ្ញុំ ខ្ញុំត្រូវឲ្យនាង14លានវ៉ុនវិញ» ជីមីនប្រាប់តាមដំណើរ ព្រមទាំងលើកសែកឲ្យនាយមើលទៀតផង។ រាល់ថ្ងៃ គេធ្វើការជាបាវបម្រើបែបនេះមែន ប៉ុន្តែគេនៅជាមួយជុងហ្គុក តាំងពីគេមានអាយុប្រាំបីឆ្នាំ មកដល់ពេលនេះគឺជាងដប់ឆ្នាំហើយ គេក៏មានលុយមួយចំនួនធំជារបស់ខ្លួនឯងដែរ។ នៅក្នុងបញ្ជីគណនីរបស់គេ យ៉ាងណាក៏មានច្រើនជាងនាងឲ្យគេប្រាំពីរដងដែរ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now