ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep20

986 75 0
                                    

Ep20 : ធ្វើចឹងដាក់ខ្ញុំធ្វើអី?

ប៊ែលឡាត្រឡប់ទៅវិញទាំងមួម៉ៅក្នុងចិត្ត ដែលមិនអាចធ្វើអ្វីជីមីនបាន ពិសេសជុងហ្គុកមិនអើពើជាមួយពាក្យសម្តីរបស់នាង បែរជាខ្វល់ជាមួយតែអាក្មេងម្នាក់នោះ។

«សមមុខ ស្រីពិសពុល» អេជេនិយាយទាំងម៉ួមៅ ស្រាក់ដៃលើគ្នាតាមសម្លឹងប៊ែលឡា ដែលកំពុងដើរចេញ។ មិនស្មានថា ស្រីម្នាក់នេះហ៊ានលេងល្បិចធ្វើស៊ីមិត្តរបស់គេសោះ ចំជីមីនជាមនុស្សមាត់ឆៅ និយាយត្រង់ទៀត បើមុននេះជុងហ្គុកត្រជាក់សរ ជឿសម្តីនាង ជីមីនប្រាកដជាមានបញ្ហាធំពុំខាន។

តែថា...រឿងនេះមិនអាចកើតឡើងស្រាប់ហើយ.. ជីមីនពិសេសចំពោះជុងហ្គុកយ៉ាងនេះ បើជុងហ្គុកជឿសម្តីនាង ទើបវាចម្លែក..

«សំណាងហើយអ្នកប្រុសមិនជឿនាង មិនចឹងយើងមិនហ៊ានស្រមៃថាមានរឿងអីកើតឡើងទេ»

«អ្នកប្រុសស្រលាញ់អាមីនយ៉ាងនេះ ម្តេចនឹងអាចជឿសម្តីស្រីពិលពុលនោះទៅ?» អេជេ

«ពួកយើងគួរតែប្រយត្ន័ជាមួយនាង»

«នៅឲ្យឆ្ងាយៗពីនាង ល្អបំផុតហើយ»

«បើនាងឈប់មកទីនេះ វាកាន់តែល្អ»

«មែនហើយ» និយាយគ្នាអស់ចិត្ត ពួកគេបំបែកគ្នាទៅធ្វើការងាររៀងខ្លួន។

ពេលជីមីនស្ងប់អារម្មណ៍ ឈប់យំហើយ ជុងហ្គុកក៏ហៅទៅក្រុមហ៊ុនជាមួយ ព្រោះវាប្រហែលជាអាចធ្វើឲ្យជីមីនមានអារម្មណ៍ប្រសើរឡើង ជាជាងនៅផ្ទះ ណាមួយគេក៏មានការងារច្រើនត្រូវធ្វើ មិនអាចនៅកំដរនៅផ្ទះបាន។

ជីនមិនហ៊ាននិយាយ ឬសួរនាំអី នាយតូចអង្គុយមើលចៅហ្វាយដឹកដៃជីមីន ដើរចូលបន្ទប់ធ្វើការ។ ស្និតស្នាលជាមួយគ្នាយ៉ាងនេះ ទោះជាស្រលាញ់គ្នា ក៏គ្មានអ្នកណាទៅភ្ញាក់ផ្អើលដែរ។

«ការងារដល់ណាហើយ?» អាល្អិតច្រត់ដៃលើតុនាយ លោទៅមុខសួរ ព្រោះខានមកធ្វើការមួយរយៈ មិនដឹងការងារដើរដល់ណា។

«យើងធ្វើបាន ទៅអង្គុយទៅ» ជុងហ្គុក

«នាំខ្ញុំមកធ្វើអីចឹង? បើឲ្យមកអង្គុយដដែល» ជីមីនសួរទាំងមុខស្អុយ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now