ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep6

1.1K 84 1
                                    

Ep6 : អ្នកណាខ្វល់ពីការគិតរបស់នាងទៅ?

«អាហឹម» សំឡេងគ្រហឹមរបស់ជុងហ្គុក ធ្វើឲ្យជីមីន រហ័សងាកទៅរកម្ចាស់សំឡេងហើយរើយ៉ាងខ្លាំងចេញពីការឱបរបស់អេជេ តែអេជេមិនព្រមលែងសោះ ទើបគេអុករបស់អេជេមួយទំហឹង។

«អូយ!! អាមីន!!» អេជេស្រែកដោយភាពឈឺចាប់ ស្រុញជើងទៅលើឥដ្ឋ ដៃក្តោបរបស់សំខាន់របស់ខ្លួនឯង ឈឺចង់ប្រកាច់ពេញឥដ្ឋទៅហើយ។

«អ្នកទាំងពីរកំពុងធ្វើអី?» ជុងហ្គុកសួរដោយទឹកមុខស្មើ ហាក់មិនសូវជាពេញចិត្តនូវអ្វីដែលខ្លួនបានឃើញអម្បាញ់មិញប៉ុន្មាន។

«គ្មានអីទេ អ្នកប្រុស» ជីមីនឆ្លើយ តែអត់ចិត្តខ្លាំងមែនទែន ធ្វើឲ្យអេជេឈឺស្ទើរដាច់ខ្យល់ស្លាប់ហើយ មិនសូមទោស ហើយនៅមិនជួយលើកទៀត។

«រៀបចំខ្លួនទៅ ពួកយើងត្រូវទៅក្រុមហ៊ុន» ជុងហ្គុក និយាយហី រួចដែលចេញទៅវិញ។

«បាទ» ពេលជុងហ្គុកចេញទៅបាត់ ទើបជីមីនជួយលើកអេជេឡើង ហើយដើរទៅបន្ទប់ដើម្បីរៀបចំខ្លួន។ ពេលរៀបចំខ្លួនរួច ក៏ដើរចេញទៅក្រៅវិញ ជួបជុងហ្គុកនៅមាត់ទ្វារធំ។

«ខ្ញុំរួចហើយ» ជីមីន

«តោះ» នាយចាប់ដៃតូចមកកាន់ បំណងដឹកដៃទៅជាមួយ ភ្លាមៗនោះជីមីនក៏រើដៃចេញពីការចាប់ដៃរបស់នាយ។ ជុងហ្គុកមិចភ្នែកបន្តិច ក៏ដឹងច្បាស់ក្នុងចិត្តថាក្នុងនាមជាចៅហ្វាយនិងកូនចៅ មិនគួរធ្វើដូច្នេះ ប៉ុន្តែមិនមែនជាលើកទីមួយដែលគេធ្វើបែបនេះឯណា បី ឱប ដឹកដៃ ធ្វើរាប់ដងទៅហើយ តែនេះជាលើកទីមួយដែលគេត្រូវបដិសេធ។

«អ្នកប្រុសយល់ព្រមជាមួុយលោកម្ចាស់ហើយ អ្នកប្រុសគួរតែផ្លាស់ប្តូរទម្លាប់នេះចោល ព្រោះបើនាងឃើញ មិនមែនជារឿងល្អ» គេមិនចង់ឲ្យជុងហ្គុកស្និតស្នាលជាមួយគេខ្លាំងដូចជាការពីមុនទៀតទេ ថ្វីបើគេមិនចូលចិត្តប៊ែលឡាពិតមែន ប៉ុន្តែនាងមានឈ្មោះជាអនាគតម្ចាស់ស្រីក្នុងផ្ទះ នាងគួរតែទទួលបានអ្វីដែលសាកសមតម្លៃនៃឈ្មោះរបស់នាង ក្នុងភ្នែកអ្នកគ្រប់គ្នា។

«អ្នកណាខ្វល់ជាមួយការគិតរបស់នាងទៅ?» ជុងហ្គុក និយាយតិចៗដោយសំឡេងរឹកកំព្រឹស ទឹកមុខត្រជាក់ល្ហឹមសម្លឹងមុខតូចច្រមិច ដែលកំពុងមើលមកគេដូចគ្នា មុននឹងចាប់បី ដើរចេញទៅតែម្តង។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now