Ep36 : ប្រពន្ធ
ស្អែកឡើង..
«ចាំយើងកាន់» ជុងហ្គុកយកកាបូបធ្វើការពីដៃរបស់ជីមីនមកកាន់ ឯដៃម្ខាងទៀតយួរថង់ក្រដាសដែលក្នុងនោះជាអាហារពេលព្រឹករបស់ជីមីន។
«ចាំខ្ញុំជួយអ្នកប្រុស» មេអង្គរក្សចង់មកជួយកាន់ ព្រោះមែនទែនទៅ ជីមីនដើរដៃទទេ ដល់ពេលមេយួររបស់ពេញដៃ។ តែថា អ្នកណាទៅហ៊ាននិយាយអីទៅ?
«មិនអីទេ ខ្ញុំធ្វើបាន» ជុងហ្គុកបដិសេធ យួរកាបូបធ្វើការនិងថង់ដាក់អាហារនៅដៃតែមួយ ឯដៃម្ខាងទៀតឱបស្មាជីមីន បណ្តើរគ្នាសំដៅទៅរកឡាន។
ទៅដល់មុខក្រុមហ៊ុន មនុស្សមាឌធំដឹកដៃអាល្អិត តាំងពីចេញពីក្នុងឡានរហូតដល់បន្ទប់ធ្វើការ។
«ខ្ញុំទៅយកឯកសារទៅខាងហិរញ្ញវត្ថុសិន» ដើរដល់តុធ្វើការរបស់ជីន ទើបជីមីននឹកឃើញដល់ឯកសារសំខាន់ដែលជុងហ្គុកស៊ីញ៉េហើយ តែខ្លួនភ្លេចយកទៅឲ្យខាងផ្នែកហិរញ្ញវត្ថុ ទើបរត់ចូលទៅយកវា ហើយរត់ចេញមកវិញ យ៉ាងលឿន។ ជុងហ្គុកចាប់ដៃតូចជាប់ ហើយលោទៅថើបបបូរមាត់ ជីមីនថើបតបតទៅវិញ ទាំងពីរនាក់មិនបានចាប់អារម្មណ៍វត្តមានរបស់ជីន ដើចេញពីជណ្តើរយោងមកឡើយ។
ជីនបើកភ្នែកធំៗ ស្រឡាំងកាំង ហើបមាត់ចង់និយាយអីក៏និយាយមិនចេញ។ ជីមីនពេលក្រឡេកភ្នែកឃើញជីន ក៏ រហ័សរុញមនុស្សមាឌធំចេញ ហើយរត់ចូលជណ្តើរយោងបាត់។
«គឺ!..អរុណសួស្តីអគ្គនាយក» ជីនឱនគោរពនាយ ពេលនាយមើលមុខគេ។ ជុងហ្គុកមិននិយាយអី ដើរចូលបន្ទប់ធ្វើការបាត់។
ជីនមិនអស់ចិត្តចំពោះអ្វី ដែលខ្លួនបានឃើញទាល់តែសោះ ក៏អង្គុយចាំមើលជីមីនត្រឡប់មកវិញ នឹងបានជម្រិតសួរឲ្យដឹងរឿង។ ប្រមាណជាដប់នាទីក្រោយមក ជីមីនក៏ត្រឡប់មកវិញ ជីនគ្រាន់តែឃើញជីមីន ចេញពីជណ្តើរយោងភ្លាម ស្ទុះងើបទៅរកជីមីនភ្លាម។
«ឯង-និងអគ្គនាយកថើបគ្នា មានន័យយ៉ាងម៉េច?» នាយតូចសួរដាច់ក្បាលដាច់កន្ទុយ ព្រោះនៅរន្ធត់ចិត្តនឹងទិដ្ឋភាពដែលខ្លួនបានឃើញនៅឡើយ។ បើគេដឹងថា ស្រលាញ់គ្នា គេមិនប្រតិកម្មចឹងទេ តែនេះនិយាយកោកៗថា ត្រឹមជាចៅហ្វាយនាយនិងកូនចៅ សុខៗមកឈរថើបគ្នាបែបនេះ អ្នកណាក៏ផ្អើលដែរ!!
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...