Ep28 : គ្មានន័យ?
ព្រឹកថ្ងៃថ្មី...
អាហារពេលព្រឹក ប្រព្រឹត្តិទៅដោយមានមនុស្សបីនាក់នៅតុបាយ មានលោកម្ចាស់ ជុងហ្គុក និងម្នាក់ទៀតគឺ ប៊ែលឡា។ ប៊ែលឡា មើលមុខលោកម្ចាស់ និងជុងហ្គុក មិនចំ ស្ងាត់ស្ងៀម ចិត្តមិនចង់មករួមតុអាហារជាមួយឪពុកកូនពីរនាក់នេះឡើយ តែម្ចាស់ផ្ទះគេហៅហើយ ក៏ពុំហ៊ានជំទាស់ អង្គុយញ៊ាំអាហារទាំងពិបាកលេប។ ចំណែកឯជីមីនវិញ ទោះបីជុងហ្គុក អូសដៃឲ្យមកញ៊ាំអាហារពេលព្រឹកជាមួយក៏មិនព្រមមក។ ក្មេងនុងពិបាកយល់ចិត្ត រឹតតែពិបាកនិយាយគ្នា ពីយប់មិញ លន់តួអើយលន់តួ មិនដឹងជាខ្មោចតណ្ហាមកពីណាចូល ពង្វួកគេឲ្យធ្វើរឿងលើគ្រែជាមួយ ដល់ពេលព្រឹកឡើងបែរជាធ្វើដូចជា គ្មានរឿងអីកើតឡើង...
គេមានអារម្មណ៍ថា ដូចកំពុងត្រូវអាល្អិតលេងសើចជាមួយអ៊ីចឹង..
.........យប់មិញ...
ពាក្យសម្តីរួមទាំងកាយវិការរបស់ជីមីន ធ្វើឲ្យចំណង់ក្នុងខ្លួនជុងហ្គុក កើនឡើងលឿនសឹងទប់មិនបាន។ ហើយនេះ ហ៊ាននិយាយទាំងដៃចង្អុលរបស់គេផងឬ? ក្មេងនេះ ទាល់តែបង្រៀនមេរៀនខ្លះទើបបាន..
«បាន..» សំឡេងគ្រលរបន្លឺតិចៗ មកជាមួយស្នាម ញញឹម។ ជុងហ្គុក កន្ត្រាក់កអាវគេងលក់របស់ អាល្អិតឲ្យដាច់ឡេវអស់ ស៊កដៃទៅក្រសោបចង្កេះតូចច្រឡឹងឲ្យពើងឡើង។ ជីមីនងើបតាមយ៉ាងរហ័ស ជើងស្រឡូនទាំងសង ខាងអង្គុយកន្ធែកលើភ្លៅនាយ ខណៈដែលដៃដាក់លើស្មាធំទូលាយ។
«ជិះលើយើងទៅ..» ជុងហ្គុក បង្គាប់ក្រោយពេលច្រត់ដៃទៅក្រោយ ដើម្បីអាចមើលឃើញសកម្មភាពរបស់អាល្អិតច្បាស់ ព្រមទាំងសម្លឹងទៅមុខតូចច្រមិចមិនដាក់។
«ឆាប់ឡើង ប្រយត្ន័យើងប្តូរចិត្ត» ពេលឃើញជីមីន នៅស្ងៀម នាយក៏ប្រាប់ឲ្យរហ័សធ្វើ។ នៅជាមួយជីមីន តាំងពីតូចមក ជីមីនហ៊ាន ហើយចិត្តខ្លាំងកម្រិតណា គេដឹងច្បាស់។ ក្នុងភ្នែកពោលពេញដោយចំណង់ ថ្នាក់ហ៊ាននិយាយពាក្យទាំងនោះដាក់គេបែបនេះ ជឿបានថា ជីមីនប្រាកដជាធ្វើ អ្វីដែលគេបានបង្គាប់អំបាញ់មិញ។
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...