ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep29+30

957 66 0
                                    

Ep29 + 30 : ដើម្បីបានដេកឱបរាល់យប់ ទៅវិញទេ..

ជុងហ្គុក ខឹងឡើងចង់ញ័រខ្លួន ដៃដែលចាប់សង្កត់ស្មាតូចច្របាច់ខ្លាំងឡើងៗ តាមកំហឹងកំពុងពុះឡើង។ លេងសើចជាមួយគេពេកទេដឹង? គិតថា សប្បាយណាស់ឬ ដែលយកអារម្មណ៍របស់គេមកលេងសើច? ឲ្យគេបំភ្លេចវាចោល ងាយស្រួលយ៉ាងនេះឬ?

គេមិនដឹងថា ហេតុអីជីមីននិយាយអ៊ីចឹង ប៉ុន្តែគេមើលឃើញភាពឈឺចាប់ នៅក្នុងភ្នែករបស់ជីមីន ទោះបីជាទឹកមុខរបស់ជីមីន ស្មើមិនរង្គើក៏ដោយ។

«ខឹងយើងរឿងអីទៀតហើយ? ខឹងអីក៏និយាយចេញមក កុំធ្វើខ្លួនឯងឃ្លាតឆ្ងាយពីយើង» ជុងហ្គុក

«គ្មានទេ» ជីមីន

«ប្រាប់យើង!» ជុងហ្គុក

«អ្នកប្រុស-» ជីមីន

«ប្រាប់យើង! ខឹងរឿងអី?» ជុងហ្គុក

«ខ្ញុំមិនបានខឹងទេ» ជីមីន

«ចុះកើតអី? កើតអី? ទើបចង់ឲ្យយើងបំភ្លេចរឿងយប់មិញ!!» សំឡេងគ្រលរសម្លត់នៅចុងពាក្យសម្តី សម្លឹងមុខតូចច្រមិចដោយកំហឹងពេញក្នុងភ្នែក។ ជីមីន នៅស្ងៀម គេមើលដឹង ថាជុងហ្គុកកំពុងខឹងគេខ្លាំង ប៉ុនតែគេមិនចង់និយាយពាក្យក្នុងចិត្តប្រាប់ទៅនាយឡើយ។ គេមិនចង់និយាយ មិនដឹងថានិយាយចេញមកដើម្បីអី..
គេមិនចង់ឲ្យជុងហ្គុកអាណិតគេ គេមិនចង់ឲ្យជុងហ្គុក កែប្រែតាមអ្វីដែលគេចង់បាន ខណៈនេះគេគ្រាន់តែចង់នៅស្ងៀមស្ងាត់តែម្នាក់ឯង ប៉ុន្តែគេស្គាល់ជុងហ្គុកច្បាស់ ជុងហ្គុកនឹងមិនទុកឲ្យគេនៅម្នាក់ឯងឡើយ ប្រសិនបើជុងហ្គុក មិនទាន់ទទួលបានអ្វីដែលចង់បានទេនោះ។

«មីន ឆ្លើយជាមួយយើង! កុំគេចមុខ!!» ជុងហ្គុកអង្រួនស្មាតូច ឲ្យម្ចាស់វាបែរមកមើលមុខខ្លួនចំវិញ ពេលមុននេះម្ចាស់វាគេចមុខចេញ។

«អ្នកប្រុសចង់ដឹងធ្វើអី?» អាល្អិតបន្លឺសួរតិចៗ។

«ព្រោះយើងស្រលាញ់ឯងណាមីន!! យើងបារម្ភ យើងខ្វល់ពីអារម្មណ៍របស់ឯងខ្លាំង ឯងក៏ដឹង!» ពាក្យស្រលាញ់ ចេញពីមាត់របស់ជុងហ្គុក ធ្វើឲ្យជីមីន មានអារម្មណ៍អួលណែនក្នុងទ្រូង ឈឺចាប់ ឆួលក្នុងច្រមុះឡើងចង់យំ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now