Ep33 + 34 : ការពិត
ជីមីនអង្គុយនៅមិនសុខ ក្នុងការិយាល័យអគ្គនាយករបស់សម្ពន្ធ័មីន ព្រោះត្រូវអគ្គនាយកហាមឃាត់ មិនឲ្យចេញទៅណាបាន។ តាមពិត ទោះជាមិនហាម ក៏គេមិនចេញទៅណាស្រាប់ទៅហើយ បើនេះជាផែនការ និងបញ្ជារបស់ជុងហ្គុក។
ព្រឹកនេះ គ្មានកិច្ចការជួបអគ្គនាយករបស់សម្ពន្ធ័មីន អីទេ វាគ្រាន់ជាផែនការ បោកបញ្ឆោតប៊ែលឡា ឲ្យនាងធ្វើសកម្មភាពតែប៉ុណ្ណោះ។
«ផឹកទឹកត្រជាក់សិនទៅ កុំស្ត្រេសពេក វាអាចប៉ះពាល់ដល់កូនក្នុងពោះរបស់ឯង» យ៉ុនហ្គី
អ្នកកម្លោះត្រូវជាអគ្គនាយករបស់សម្ពន្ធ័មីន និងត្រូវជាមិត្តស្និតស្នាលរបស់ជុងហ្គុក ដាក់ទឹកត្រជាក់មួយកែវលើតុ មុខអាល្អិត ហើយប្រាប់ឲ្យបន្ធូលអារម្មណ៍ខ្លះ។
នាយដឹងថា ជីមីនព្រួយបារម្ភពីសុវត្ថិភាពរបស់ជុងហ្គុក ចំណែកឯគេវិញក៏មិនខុសពីជីមីន ត្បិតអីជុងហ្គុកទៅ ប្រឈមមុខ ជាមួយឪពុកកូនពីរនាក់នោះតែម្នាកឯង។ សំខាន់ស្រីម្នាក់នោះ វិកចរិតថែមទៀត។
គេដឹងថា ជុងហ្គុកអាចគ្របគ្រងហ្គេមនេះបាន តែវាគ្រោះថ្នាក់ពេកហើយ ដែលទៅបញ្ចប់ហ្គេមជាមួយឃាតករ ដែលសម្លាប់ម្តាយខ្លួនឯង និងមនុស្សស្រីវិកចរិត ពិបាកស្មានចិត្តម្នាក់នោះ តែម្នាក់ឯង។
«ខ្ញុំចង់ដឹងថា គ្រប់យ៉ាងយ៉ាងម៉េចទៅហើយ? កន្លងផុតទៅច្រើនម៉ោងហើយ» ជីមីន
«ចាំមួយសន្ទុះទៀតសិនទៅ ក្រែងលោគេខលមក» យ៉ុនហ្គីប្រាប់។ នាយដើរទៅជិតផ្ទាំងជញ្ជាំងកញ្ចក់ ហើយលើកដៃមើលម៉ោង ក៏ឃើញថា វាកន្លងផុតទៅជិតពីរម៉ោង ហើយ ដែលពួកក្រុមចាប់ជំរិត ចាប់ជីមីនក្លែងក្លាយទៅ។
ស្រីម្នាក់នោះមិនដឹងឡើង ថាទូរសព្ទ័របស់នាងត្រូវការតាមដានគ្រប់ពេលវេលា គ្រប់ពាក្យសម្តី គ្រប់ផែនការ ដែលនាងនិងឪពុករបស់នាង និយាយគ្នា ជុងហ្គុកដឹងគ្រប់យ៉ាង។ ជុងហ្គុករៀបចំហ្គេមនេះឡើង តាំងពីដំបូង ដោយមានគេជួយពីក្រោយមករហូត។ ពួកគេបញ្ជូនមនុស្សឲ្យទៅស៊ើបក្នុងផ្ទះរបស់នាង ក្រុមហ៊ុនរបស់ប៉ានាង ដូច្នេះហើយ ឪពុកកូនពីរនាក់នេះចង់ធ្វើអី ក៏ពួកគេដឹងដែរ។
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...