ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep14

1.4K 96 2
                                    

Ep14 : សារភាព?

«មីន!...ជីមីនហា៎» ជីនហៅជីមីនជាច្រើនដង ព្រោះឃើញឈរស្ងៀម មិនមានប្រតិកម្មអីសោះពេលខ្លួននិយាយជាមួយ។

«ហ្ហឹម?» កាយតូចភ្ញាក់ព្រើត សម្លឹងទៅជីន។ រឿងដែលជុងហ្គុកចាប់គេថើបប៉ុន្មាននាទីមុន នៅជាប់ក្នុងខួរក្បាលរបស់គេ មិនបាត់ទៅណាសោះ រួចពាក្យសម្តីដែលជុងហ្គុកនិយាយ វាធ្វើឲ្យគេមានអារម្មណ៍វិលវ៉ុល គិតអីមិនចេញសោះ ក្រៅពីនឹកឃើញរូបភាពនោះ។

«ឯងគិតដល់ណាហើយ? យើងហៅឯងយូរហើយណា» ជីន

«សូម-ទោស» ជីមីនហាស្តីទាំងរដាក់រដុប។

«យើងបានរៀបចំរួចអស់ហើយ» ជីនហុចឯកសារនៅផ្នែកទីផ្សារឲ្យ។

«អរគុណ» ទទួលយកមកកាន់ រួចដើរទៅបន្ទប់ធ្វើការវិញ។ ទៅដល់មាត់ទ្វា ប្រុងនឹងលើកដៃបើកទ្វារចូល ប៉ុន្តែកាយតូចបែរជាទាក់ទើ មិនហ៊ានទៅវិញ។ សុខៗភាពក្លាហានរបស់គេស្រាប់តែបាត់អស់ គេមិនដឹងថាគួរប្រឈមមុខជាមួយជុងហ្គុកបែបណាទេ។

តែសួរថា គេមានជម្រើសណាក្រៅពីបើកទ្វាចូលទៅទេ?

ក្រាក..

សំឡេងទ្វារបើកចូលមក ធ្វើឲ្យនាយដកភ្នែកពីឯកសារ ក្រឡេកមើលទៅមាត់ទ្វារយ៉ាងលឿន ឃើញនាយសម្លឹងមក ធ្វើឲ្យកាយតូចមិចភ្នែក ដើរកាន់ឯកសារយ៉ាងលឿនទៅដាក់លើតុនាយ។

«ឯកសារផ្នែកទីផ្សារ អ្នកប្រុស» ថាហើយក៏ប្រញាប់ដើរទៅតុធ្វើការខ្លួនឯងយ៉ាងលឿន ប៉ុន្តែភ្លាមៗនោះក៏ត្រូវប្រអប់ដៃក្រាស់ចាប់ដៃជាប់។

«មីន..ឈប់សិន» ជុងហ្គុក

«ខ្ញុំទៅធ្វើការ» ភ្នែកកូនឆ្មាព្រិចជាច្រើនសារ ចង់ឲ្យនាយលែងដៃ។ ជុងហ្គុកមិនព្រមលែង ចាប់ដៃតូចម្ខាងទៀតមកកាន់ បង្ខំឲ្យកាយតូចមើលមុខខ្លួនចំ។

«ប្រឈមមុខជាមួយយើង...កុំគេចវេះ» ជុងហ្គុក

«ហេតុអីសុខៗអ្នកប្រុសថើបខ្ញុំ? ហេតុអី?» អាល្អិតសម្លឹងមុខសង្ហា ស្រែកសួរទាំងច្របូកច្របល់ក្នុងចិត្ត។

«ក៏ព្រោះតែយើងស្រលាញ់ឯងណាមីន» ជុងហ្គុកសម្លឹងភ្នែករបស់កាយតូច ដោយអារម្មណ៍ពេញដោយសេចក្តីស្រលាញ់ដែលខ្លួនមានចំពោះកាយតូច។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now