ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep23

987 76 1
                                    

Ep23 : ខ្វល់ធ្វើអី?

ជុងហ្គុកប្រញាប់ប្រញាល់ទៅមន្ទីពេទ្យយ៉ាងតក់ក្រហល់ ក្រោយពីទទួលបានដំណឹងថា ជីមីននៅមន្ទីពេទ្យ។ ពេលចូលទៅដល់បន្ទប់អ្នកជំងឺ ក៏ឃើញថាជីមីនកំពុងត្រូវម្តាយបញ្ចុកបាយបញ្ចុកទឹក ដៃខាងស្តាំបណ្តោងស៊ីរ៉ូម ឯមុខមាត់វិញឡើងស្លេកស្លាំង។

«ហេតុអីអ្នកប្រុសមកទីនេះបាន?» អាល្អិតសួរទាំងភ្ញាក់ផ្អើល កាលបើបានឃើញវត្តមានមនុស្សមាឌធំចូលមក ដោយអាការៈប្រញាប់ប្រពាល់ ថ្វីបើពេលនេះខ្លួនមិនសូវ មានកន្លែង ទើបតែដឹងខ្លួនពីសន្លក់ក៏ដោយ។

«អូ..កូនប្រសាមកដល់ល្អហើយ» លោកស្រីងាកទៅញញឹមយ៉ាងស្រស់ដាក់ជុងហ្គុក។ ជុងហ្គុកដើរសំដៅទៅរកគាត់។

«បាទ យ៉ាងម៉េចទៅហើយ? កើតអីធ្ងន់ធ្ងរទេ?» គេជ្រើសសួរគាត់ តែមិនសួរអ្នកអង្គុយលើគ្រែ សួរថាគេមកទីនេះបានយ៉ាងម៉េចនោះឡើយ។ ជីមីនដឹងភ្លាម ពេលឮសម្តីរបស់ជុងហ្គុក។

«អ្នកម៉ាក់ខលប្រាប់គាត់មែនទេ?» ជីមីន

«មែនហើយមីននី...ជុងហ្គុកគួរតែដឹងថាពេលនេះកូន នៅក្នុងមន្ទីពេទ្យ» គាត់ប្រាប់ទៅកូនប្រុសជាទីស្រលាញ់ ពួកគេមានកូនជាមួយគ្នា ចឹងហើយពេលជីមីនមានបញ្ហា ជុងហ្គុកត្រូវតែដឹងរឿងហើយមកមើលថែ ព្រោះមិនយូរមិនឆាប់ទៀតទេ ពួកគេនឹងត្រូវរៀបការជាមួយគ្នា ហើយចិញ្ចឹមកូនរបស់ពួកគេជាមួយគ្នាថែមទៀត។

«តែកូនមិនបានកើតអីធ្ងន់ធ្ងរឯណា?» កាយតូចប្រាប់ ម្តាយទាំងមុខស្អុយ គេគ្មានគំរោងប្រាប់ជុងហ្គុកថា ខណៈនេះគេនៅមន្ទីពេទ្យឡើយ ព្រោះមិនទាន់ចង់ឃើញមុខនាយ នៅម៉ូវចិត្តរឿងយប់មិញមិនទាន់បាត់។

«ជួយបញ្ចុកអាហារគេបន្តិចទៅណា ម៉ាក់ត្រូវទៅក្រៅបន្តិចៗ» គាត់ប្រាប់ទៅជុងហ្គុក គាត់ធ្វើដូច្នេះ ព្រោះចង់ឲ្យពួកគេនៅជាមួយគ្នា និយាយគ្នាឲ្យដឹងរឿង ថ្វីត្បិតជីមីនមិនបាននិយាយអ្វីប្រាប់គាត់ តែតាមគាត់សង្កេតមើលទៅអាកប្បកិរិយារបស់ពួកគេ ហាក់ដូចជាមានបញ្ហាជាមួយគ្នា ហើយវាប្រហែលអាចជាផ្នែកមួយ ដែលធ្វើឲ្យជីមីនចូលមន្ទីពេទ្យដែរ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now