ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep12+13

1.2K 82 1
                                    

Ep12 + 13 : ម្ចាស់បេះដូង

តាំងពីថ្ងៃទៅមន្ទីពេទ្យមក ជុងហ្គុកនៅបន្តរករឿងម៉ួម៉ៅជាធម្មតា ប៉ុន្តែមិនមែនដោយសារអាហារនៅផ្ទះទេ ប្តូរមកជាឯកសារ ការងារមិនទាន់ចិត្តម្តង។ គឺថា...អ្នកបម្រើក្នុងផ្ទះដឹងថាបញ្ហាមកពីអាហារមានសាច់ ពិសេសគឺត្រី និងគ្រឿងសមុទ្រ ទើបពួកគេចាប់ផ្តើមការរៀបចំបញ្ជីម្ហូបថ្មី ថាម្ហូបអាហារដែលអាចធ្វើបាន និងម្ហូបណាដែលហាម។ ចំណែកឯនៅក្រុមហ៊ុនវិញ ការងារវាបុកចូលមក ទាំងប្រជុំ ទាំងរបាយការណ៍ ទាំងបញ្ជីមកគទឹកគដី ដោយសារតែវាជិតដល់ពេលបញ្ចប់ឆមាសនេះ ជាហេតុធ្វើឲ្យជីន ធ្វើការយឺតយ៉ាវ ត្រូវមាត់ជុងហ្គុកជារឿយៗ រីឯជីមីនវិញក៏មិនរួចខ្លួនដែរ តែទើសចិត្តត្រូវនាយថាឲ្យដែរហ្នឹង គ្រាន់តែតិចតួច មិនសូវខ្លាំងដូចជីន។

«យើងចង់តែសុំច្បាប់បួនប្រាំថ្ងៃទេ» ជីនរអ៊ូរទាំ ដៃទាំងសងខាងទប់ក្បាលរបស់ខ្លួនឯង។ ពេលនេះគេនិងជីមីន កំពុងអង្គុយចាំយកកាហ្វេដែលបានកម្មង់ នៅខាងកាហ្វេជាន់ខាងក្រោមរបស់ក្រុមហ៊ុនជាមួយគ្នា។

«ឯងឈប់ពេលនេះដូចរកការងារថ្មីធ្វើចឹង» ជីមីននិយាយដាស់តឿន។ ឥឡូវការងារកំពុងរញេរញាយ មានរឿងច្រើនណាស់ត្រូវ និងត្រូវដោះស្រាយ បើជីនហ៊ានសុំច្បាប់ នៅពេលនេះ ប្រាកដជាបានជុងហ្គុកបញ្ឈប់ការងារជាក់ជាពុំខាន។

«តែយើងធុញខ្លាំងណាស់ ស្ពឹកខួរសឹងស្លាប់ទៅហើយ» ជីនញីសក់ក្បាលខ្លួន ព្រមទាំងធ្វើមុខស្អុយ។ គេធ្វើអីបានទៅ? គឺបានតែអង្គុយរអ៊ូ អង្គុយនិយាយថាចង់ចេះចង់ចុះ តែដល់ម៉ោងក៏ត្រូវទៅធ្វើការវិញ។ បើគង់តែធ្វើការនៅទីនេះ ប្រាក់ខែច្រើនទេ កុំអីគេរត់ចោលការងារនេះបាត់ទៅហើយ។

ជីមីនមិននិយាយអ្វី បានតែដកដង្ហើមធំ ព្រោះគេខ្លួនឯងក៏ធុញដែរ ងាកត្រូវមាត់ៗ ឯការងារវិញឡើងគ តែគេក៏យល់ចិត្តជុងហ្គុកដែរ ជុងហ្គុកធុញថប់ តានតឹងជាងពួកគេទៅទៀត ពិសេសអាការៈទាំងនោះនៅតែទុក វាធ្វើឲ្យនាយកាន់តែពិបាកគ្រប់គ្រងអារម្មណ៍។

ទិញកាហ្វេ និងអាហារសម្រុនរួចហើយ ជីមីនឡើងទៅបន្ទប់ធ្វើការវិញ យកអាហារទៅឲ្យនាយ។ ជុងហ្គុកមិនគិតទៅណា គិតតែធ្វើការតាំងពីព្រឹកដល់ល្ងាច។ ជីវិតនាយមួយរយៈនេះ គ្មានអីក្រៅពីធ្វើការទៅផ្ទះដេក ព្រឹកឡើងក្រោកមកធ្វើកាវិញឡើយ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now