ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep1

1.2K 97 2
                                    

Ep1 : ទំនាក់ទំនង

ជីមីនបន្តរៀបចំឯកសាររហូតរួចរាល់ ហើយកាន់កាបូបធ្វើការរបស់ចៅហ្វាយដើរចុះទៅក្រោម ពេលទៅដល់ក៏ឃើញ ជុងហ្គុកឈរចាំល្មម ថែមទាំងមានថង់ក្រដាសអត់ដៃទំនងជាអាហារកាន់នៅក្នុងដៃផង។

«អ្នកប្រុសញ៊ាំអាហារពេលព្រឹករួចហើយហ៎?» ជីមីន

«រួចហើយ របស់ឯង តោះ» អ្នកកម្លោះឆ្លើយ ព្រមទាំងហុចថង់ក្រដាសដែលខ្លួនកាន់នោះឲ្យ។ ជាធម្មតា អាហារពេលព្រឹករបស់ជីមីន គឺយកទៅញ៊ាំនៅក្រុមហ៊ុន។ ជុងហ្គុកតែងតែឲ្យពេលវេលាផ្ទាល់ខ្លួនទៅជីមីន កន្លះម៉ោងទៅមួយម៉ោងរាល់ព្រឹក ដើម្បីEnjoyជាមួយអាហារពេលព្រឹក។

ក្រុមហ៊ុន...

«អរុណសួស្តីអគ្គនាយក» ជីន , នាយតូចជាលេខាក្រោកឈរស្វាគមន៍ ពេលឃើញចៅហ្វាយនាយដើរចូល មក។ ជុងហ្គុកដើរត្រង់ចូលបន្ទប់ធ្វើការ ដោយមាននាយតូចរបស់យើង កាន់កាបូបធ្វើការចូលទៅតាមក្រោយ។

ពេលដាក់កាបូបធ្វើការលើតុឲ្យនាយរួច ជីមីនក៏ដើរទៅហុចកាហ្វេ មិនមែនឆុងឲ្យនាយទេ គឺឆុងផឹកខ្លួនឯង រីឯកន្លែងដែលត្រូវអង្គុយញ៊ាំអាហារពេលព្រឹកវិញ គ្មានទៅកន្លែងណាឆ្ងាយទេ គឺអង្គុយញ៊ាំនៅក្នុងបន្ទប់ធ្វើការរបស់នាយតែម្តង។

«យើងបានប្រាប់រួចហើយ ឆ្អិនមិនដូចលើកមុនទេ» ទោះជាចក្ខុកំពុងធ្វើការ តែជុងហ្គុកនៅតែអាចដឹងថាពេលនេះ ជីមីនកំពុងពិនិត្យមើលសាំងវិច ព្រោះខ្លាចស៊ុតនៅក្នុងនោះមិនទាន់ឆ្អិន។

«ល្អហើយ» នាយតូចអស់អ្វីឲ្យពិនិត្យ ព្រោះចៅហ្វាយ បញ្ជាក់ហើយ ទើបយកមកខាំញ៊ាំ រួមផឹកកាហ្វេដែលឆុងមកតាមក្រោយ មុននឹងដាក់កែវកាហ្វេចុះ យកទូរសព្ទ័មកចុចលេង។

«កាលវិភាគសម្រាប់ថ្ងៃស្អែក..»

«មិនទាន់ផុតម៉ោងសម្រាករបស់ខ្ញុំទេ» ជីមីនកាត់សម្តីនាយ ទាំងមិនឲ្យនាយនិយាយចប់។ ជុងហ្គុកដកដង្ហើមធំ ភ្នែកដៀងសម្លឹងមុខតូចដែលកំពុងអង្គុយញ៊ាំសាំងវិច ចុចទូរសព្ទ័លេង ហើយនិយាយ..

«អូខេ...អញ្ជើញតាមសប្បាយ»
........

«កាលវិភាគសម្រាប់ថ្ងៃស្អែក គឺពេលរសៀលអ្នកប្រុសមានប្រជុំ ល្ងាចបន្តិចត្រូវទៅចូលរួមកម្មវិធីមួយនៅសណ្ឋាគា ខកខានមិនបានទេ នេះជាបញ្ជារបស់លោកម្ចាស់» ទាល់តែផុតម៉ោងសម្រាក ទើបជីមីនដើរទៅយកតារាងកាលវិភាគមកអធិប្បាយឲ្យនាយស្តាប់។ កម្មវិធីដែល និយាយគឺជាកម្មវិធីជប់លៀង ជារឿយៗជុងហ្គុកមិនសូវជាទៅកម្មវិធីអស់ទាំងនេះឡើយ តែលើកនេះបានបញ្ជាពីឪពុកមក អ៊ីចឹងហើយ មិនទៅមិនកើត។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now