Ep10 : ឮគេថា ប្រុសដែលចាញ់កូនជំនួសប្រពន្ធ មកពីស្រលាញ់ប្រពន្ធពេក
យប់មិញឃ្លានកណ្តាលយប់ ដេកមិនបានពេញភ្នែកហើយ ព្រឹកឡើងត្រូវងើបពីព្រលឹមដើម្បីធ្វើការងារជា ប្រចាំទៀត តែសំណាងដែរ ដែលគ្មានអាការៈក្អួតចង្អោល ឬធីងធោងដូចមុន។
«ក្រោមភ្នែកខ្មៅ យប់មិញអត់ដេកទេ?» ជុងហ្គុកសួរទាំងបារម្ភ ទៅអ្នកដែលកំពុងរើសក្រវ៉ាត់ក យកមកចង់ឲ្យ។
«ខ្ញុំដេកអត់លក់» កាយតូចឆ្លើយហីៗ មិនហ៊ានប្រាប់នាយពីមូលហេតុពិត តាមពិតដេកអត់លក់ស្អី មកពីងាកឃ្លានៗ សំងំដេកយ៉ាងម៉េចក៏ដេកមិនកើត ទើបវាទៅជាបែបនេះ។
រើសក្រវាត់កបានហើយ ជីមីនបែរទៅរកនាយ តាមធម្មតាគេត្រូវចំទើតជើង ឬឈោងដើម្បីព័ន្ធខ្សែក្រវាត់កជុំកនាយ ហើយអ្វីដែលគួរឲ្យខឹង គឺជុងហ្គុកមិនដែលមានចិត្ត ឱបបន្តិច ឲ្យគេធ្វើការងារបានស្រួលឡើយ ប៉ុន្តែថ្ងៃនេះ នាយឱនឲ្យគេព័ន្ធខ្សែក្រវាត់ក មិនរំខានឲ្យគេចំទើត ឬឈោងដូចរាល់ដង។
រឿងនេះក៏ធ្វើឲ្យគេសប្បាយចិត្តបន្តិចដែរ ព្រោះគេកំពុងមានទម្ងន់ គ្រូពេទ្យហាមមិនឲ្យឈោងផ្តេសផ្តាស ខ្លាចប៉ះពាល់ដល់កូន មុននេះក៏គិតថាប្រាប់ឲ្យនាយឱនឲ្យបន្តិចដែរ ប៉ុន្តែរឿងគួរឲ្យភ្ញាក់ផ្អើល គឺនាយធ្វើ ទាំងគេមិនទាន់បានប្រាប់នៅឡើយ។
«ប្រយត្ន័ប៉ះពាល់ដល់សុខភាព ឯងគួរតែសម្រាកឲ្យបានច្រើន ចាប់ពីពេលនេះទៅ ការងារធ្ងន់ៗ ទុកចោលហើយហៅអ្នកផ្សេងមកធ្វើជំនួសទៅ» ជុងហ្គុកនិយាយហីៗ ពាក់អាវក្រៅរបស់គេហើយមើលទៅកញ្ចក់ ប៉ុន្តែសម្តីគ្រប់ម៉ាត់របស់គេ ធ្វើឲ្យអាល្អិតចម្លែកចិត្ត មានអារម្មណ៍ប្លែកៗកាន់តែខ្លាំង។
«ហេតុអីថ្ងៃនេះអ្នកប្រុសចម្លែកខ្លាំងម្ល៉េះ?» មនុស្សមាឌធំគាំងបន្តិច ពេលឮសំណួរជីមីន។ នាយធ្វើជាគ្រហឹម ហើយងាកទៅរកមុខតូចច្រមិចដោយទឹកមុខស្មើ។
«យើងចម្លែកត្រង់ណា? ធ្វើមើលតែយើងមិនដែលយកចិត្តទុកដាក់លើឯងពីមុនមកអញ្ចឹង» ថាហើយក៏ដើរចេញទៅបាត់ ទុកឲ្យកាយតូចតាមមើលពីក្រោយដោយទឹកមុខងឿយឆ្ងល់ ព្រមទាំងរអ៊ូតិចៗផង..
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...