ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep21

1K 69 1
                                    

Ep21 : យើងដឹងថា អូនក៏ស្រលាញ់យើង

ជុងហ្គុកបោះជំហានយ៉ាងលឿនទៅតាមអាល្អិត ទុក ឲ្យប៊ែលឡានៅឈរស្រឡាំងកាំង មិនសូវជាយល់ស្ថានការណ៍តែម្នាក់ឯង។ ជីមីនដើរយ៉ាងលឿន មិនងាកក្រោយបន្តិច ចំណែកឯនាយវិញក៏ដើរតាមពីក្រោយ រហូតទាល់តែដល់ខាងក្រៅ ទើបដើរទៅកាក់ពីមុខ ដើម្បីនិយាយគ្នា។

«មីន ស្តាប់យើង-» មិនទាន់បាននិយាយអីស្រួលបួលផង ក៏ស្វាគមន៍ដោយដៃតូចទះមួយកំផ្លៀងបាត់ទៅហើយ។

ផាច់!!

«មីន..» ថ្វីបើត្រូវមួយកំផ្លៀងទៅហើយមែន ប៉ុន្តែជុងហ្គុកនៅតែរក្សាអារម្មណ៍នឹងនរបាន ងាកមកវិញចាប់ស្មាតូច បង្គាប់ឲ្យស្តាប់អ្វីដែលខ្លួននិយាយ និងរំងាប់អារម្មណ៍។

«ស្តាប់យើង រំងាប់អារម្មណ៍សិនទៅ» តាំងពីតូចមក នាយពុំធ្លាប់ឃើញជីមីនខឹងខ្លាំងយ៉ាងនេះឡើយ តាមស្មានគែខឹងខ្លាំងជាងខឹងប៊ែលឡា កាលពីប៉ុន្មានថ្ងៃមុនទៅទៀត។

«មុននេះខ្ញុំសួរហើយ តែអ្នកប្រុសមិនឆ្លើយ!! ឥឡូវអ្នកប្រុសចង់ឲ្យខ្ញុំស្តាប់អ្នកប្រុសចឹងឬ?..ហ៊ឺស!!..ចេញ ទៅ!!» ដៃតូចរុញទ្រូងរឹងមាំចេញ រលីងរលោងទប់ទឹកភ្នែកមិនជាប់ គេមិនដឹងថាហេតុអ្វីបានជាគេខឹងដល់ថ្នាក់នេះ...គេមិនដឹងថា ហេតុអ្វីបានជាគេត្រូវយំ..ហើយគេក៏មិនដឹងថា ហេតុអ្វីគេមានអារម្មណ៍ថាឈឺចាប់ ហាក់ដូចជាត្រូវជុងហ្គុកធ្វើឲ្យ ភាពជឿជាក់របស់គេទៅលើនាយរលាយក្លាយជាផេះផង់...នៅខណៈនេះ គេមិនយល់អ្វីទាំងអស់។

«យើងដឹង វាជាកំហុសរបស់យើង ឥឡូវរំងាប់អារម្មណ៍សិនទៅ» ជុងហ្គុក

«លែងទៅ!!» ជីមីន

«មកជាមួយយើង កុំចចេស» មនុស្សមាឌធំក្រៀក ចង្កេះតូចមកក្នុងរង្វង់ដៃហើយនាំចេញទៅជាមួយ ទោះជាកាយតូចខំប្រឹងរើ ខំប្រឹងទាញដៃចេញយ៉ាងណាក៏ដោយ។

ពេលទៅជិតដល់កន្លែងឡានចតចាំ ជុងហ្គុកចាប់កាយតូចបី ដើម្បីងាយស្រួលចូលឡាន។ នាយចូលអង្គុយក្នុងឡាន ទាំងមានកាយតូចអង្គុយលើភ្លៅ។

«ចេញ!! ខ្ញុំអង្គុយខ្លួនឯងបាន!!» ជីមីនរុញនាយចេញ ចុះពីលើភ្លៅនាយទៅអង្គុយលើកៅអីឡាន។ ពេលនេះទោះជាចង់ចុះវិញ ក៏មិនកើតដែរ ព្រោះឡានកំពុងបរចេញទៅហើយ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now