ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep26

931 69 0
                                    

Ep26 : ខាំក

ប៊ែលឡាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឮអ្វីដែលជុងហ្គុកប្រាប់ ថ្វីបើនាងមិនចូលចិត្តឪពុករបស់នាងពិតមែន តែ ពេលជុងហ្គុក ចោតឪពុកថាជាឃាតករ នាងក៏ព្យាយាម និយាយការពារឪពុករបស់នាង តែចុងក្រោយក៏បានតែអង្គុយដកដង្ហើមដង្ហក់ ព្យាយាមរម្ងាប់អារម្មណ៍រន្ធត់ចិត្តរបស់ខ្លួនឯង បន្ទាប់ពីជុងហ្គុក បាននិយាយរឿងជាច្រើនទាក់ទងជាមួយរឿងនោះឲ្យស្តាប់។
......

ជីមីនក្រោយពីបានដឹងពីផែនការរបស់ជុងហ្គុក និងដឹងលេខបន្ទប់ ពេលជុងហ្គុកខលមកមេអង្គរក្ស គេប្រញាប់ទៅយ៉ាងលឿន ទោះជាមេអង្គរក្ស ឬអ្នកចាត់ការក្នុងអគារមកឃាត់ ក៏មិនអាចបញ្ឈប់គេបាន។

«ចូលមិនបានទេ?» បុរសពីរនាក់ដើរមកឃាំងមុខបន្ទប់ មិនឲ្យជីមីនបើកទ្វាចូលទៅក្នុង។

«ហេតុអី? ចុះពួកឯងជាអ្នកណា? មានសិទ្ធិអីមកឃាត់យើង?» ជីមីន

«ឆាប់ចេញទៅ»

«លោក!! ដាក់កាំភ្លើងចុះសិនទៅ» អ្នកគ្រប់គ្រងភ័យជាខ្លាំង ពេលអាល្អិតទាញកាំភ្លើងពីចង្កេះខោមេអង្គរក្ស ភ្ជង់មុខបុរសពីរនាក់នោះ។ ចំណែកឯមេអង្គរក្សវិញ ស្រឡាំងកាំង គិតអ្វីមិនចេញ ព្រោះវាភ្លាមៗពេក ពេលជីមីនយកកាំភ្លើងពីគេទៅ គេមិនទាំងបានដឹងផង។

«ចេញពីផ្លូវយើង ឬចង់ស៊ីគ្រាប់សំណ? ហ្ហឹម?» ជីមីន

ផាំង!!

ពេលពួកគេមិនព្រមចេញ កាយតូចក៏បាញ់ទ្វាបន្ទប់នៅពីក្រោយពួកគេគំរាម។ ដល់ពេលឮសំឡេងគ្រាប់កាំភ្លើងមែនទែន ទើបម្នាក់ៗចាប់ផ្តើមភ័យថយឲ្យកាយតូចចូលទៅតាមសម្រួល តែអ្នកដែលភ័យជាងគេគឺ អ្នកគ្រប់គ្រងទៅវិញទេ។

«លោក!!» អ្នកគ្រប់គ្រងចង់ចូលទៅតាម តែក៏ត្រូវហាមឃាតមដោយមេអង្គរក្ស។ មេអង្គរក្សបញ្ជាឲ្យកូនចៅដែលទើបមកដល់ ចាប់បុរសពីរនាក់នោះ ហើយហៅអ្នកគ្រប់គ្រងទៅនិយាយសម្រួលគ្នាទៅខាងក្រោម។

«ប៊ែលឡា ថេសស្លី!» សំឡេងរបស់ជីមីន ធ្វើឲ្យអ្នកកំពុងតែរន្ធត់ចិត្តចំពោះរឿងឪពុក ភ័យខ្លាចពេលឮសំឡេងគ្រាប់កាំភ្លើងអំបាញ់មិញ ព្រមទាំងឃើញជីមីន ដើរកាន់កាំភ្លើងសំដៅមករកទៀត ធ្វើឲ្យនាងក្រមុំភ័យខ្លាចកាន់តែខ្លាំងឡើង។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now