ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep24

882 69 2
                                    

Ep24 : ថើបទៅ

«បានហើយ ឆាប់ចេញពីបន្ទប់ខ្ញុំទៅ» ជីមីនស្ទុះក្រោកអង្គុយ ហើយដេញនាយឲ្យចេញពីបន្ទប់របស់ខ្លួន។ គេសាភាពថា គេចូលចិត្តពេលបានដេកក្នុងរង្វង់ដៃរបស់នាយ ប៉ុន្តែកាលដែលបានដេកជិតនាយ ធ្វើឲ្យគេមានអារម្មណ៍ចម្លែកៗយ៉ាងម៉េចមិនដឹងទេ។ វាដូចជាពេលនេះ បេះដូងរបស់គេ លោតញាប់ខ្លាំងមែនទែន ទោះជាគេខំប្រឹងសម្រួលអារម្មណ៍យ៉ាងណា ក៏វានៅតែលោតញាប់ដែរ ចំណែកឯចិត្តរបស់គេវិញ បែរជាសប្បាយចិត្តយ៉ាងចម្លែកថែមទៀត។

«ដេញយើង?» ជុងហ្គុកងើបអង្គុយ សួរទៅកាយតូចទាំងមុខស្មើ។ ហើយនេះគ្មានអារម្មណ៍រំភើប ឬនឹកគេអីបន្តិចទេឬ? ទើបបានជាបើកភ្នែកភ្លាមក៏ដេញភ្លែត? ចំមែន!!

«មែនហើយ» ជីមីន

«ឥឡូវហ៊ានដល់ម្លឹងផង? ហ្ហឹម?» មុខសង្ហាលោទៅរាងជិត ធ្វើឲ្យអាល្អិតបើកភ្នែកឡង់ៗ ធ្វើខ្លួនមិនចង់ត្រូវ។
«ខ្ញុំហ៊ានយូរហើយ អ្នកប្រុសចេញពីបន្ទប់ខ្ញុំទៅ! ចេញទៅ! ខ្ញុំត្រូវរៀបចំបន្ទប់ ហើយងូតទឹកទៅធ្វើការ» ជីមីនមិនត្រឹមតែនិយាយ នៅប្រើដៃតូចៗរបស់ខ្លួនរុញនាយឲ្យចុះពីលើពូកថែមទៀត ជុងហ្គុកមិនចង់សន្សំរឿងច្រើន ក៏ព្រមចុះតាមកាយតូចរុញ។

«ក៏បាន តែកុំភ្លេច» ជុងហ្គុក

«ភ្លេចអី?» ជីមីនធ្វើមិនដឹងរឿងដាក់ ធ្វើឲ្យជុងហ្គុកខ្នាញ់ក្មេងហ្នឹងមែនទែន ដែលដឹងហើយ បែរជាធ្វើមុខឡេឡឺ មិនដឹងអីដាក់។

«កុំធ្វើពើ រៀបចំខ្លួនរួច ឡើងទៅលើ» ថាហើយមនុស្សមាឌធំក៏បើកទ្វាបន្ទប់ចេញទៅបាត់ ទុកឲ្យកាយតូចតាមសម្លក់សម្លឹង ទោះបីនាយចេញទៅបាត់ហើយក៏ដោយ។

«ឆឺស!» ជីមីន

«អូយ!! ម៉េចក៏លោតញាប់បែបនេះ? វាឆ្គួតស្អីឯង? ហ៊ឺយ!!» គេទះទ្រូងខាងឆ្វេងខ្លួនឯងផាច់ ព្រមទាំងថាឲ្យបេះដូងខ្លួនឯង មុននឹងក្រោកចុះពីលើពូកទៅងូតទឹក ស្លៀកពាក់ត្រៀមទៅធ្វើការ។ ពេលចាត់ការធុរៈរបស់ខ្លួនឯងចប់រួចរាល់ហើយ ទើបដើរយោងស្មាទាំងមុខស្អុយ ចេញពីបន្ទប់ដេក ទៅបន្ទប់របស់នាយ ដើម្បីធ្វើតួនាទីដែលខ្លួនតែងតែធ្វើជាប្រចាំ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now