Ep31 + 32 : វិកលចរិត
ក្រោយពីនិយាយគ្នាជាមួយអេជេរួច ពួកគេបំបែកគ្នា ដោយអេជេទៅជួយការងារក្នុងផ្ទះបាយវិញ ចំណែកឯជីមីនទៅរកជុងហ្គុក ក្រែងលោនាយចេញពីបន្ទប់លោកម្ចាស់ហើយ ព្រោះគេក៏គ្មានអីធ្វើដែរ។ ជាទូទៅ ការងាររបស់គេ មានតែនៅក្បែរ ដើរតាមជុងហ្គុក នោះឯង។
«ខ្ញុំឮមិនខុសទេឬ? ថាឯងកំពុងមានកូន?» សំឡេងរបស់ប៊ែលឡា ធ្វើឲ្យជីមីនអាក់ដំណើរ ងាកទៅរកនាង។ នាងក្រមុំស្រាក់ដៃលើគ្នា ដើរយឺតៗមករក។
«ឯងលួចស្តាប់ពួកយើងនិយាយគ្នា?» ជីមីនសួរបកវិញ ដោយទឹកមុខរាងស្មើ។ ភ្ញាក់ផ្អើល ភ័យខ្លាចនាងបន្តិចក៏អត់ ដែរ។
«គ្រាន់តែដើរកាត់ ហើយឮនិយាយគ្នា.. និយាយឮយ៉ាងនេះ នៅឆ្ងាយក៏ស្តាប់ឮ» ប៊ែលឡា
«បើខ្ញុំមានកូន នាងចង់យ៉ាងម៉េច?» ជីមីន
«ឯងមុនខ្លាចយើង ចាត់ការទាំងឯង ទាំងកូនក្នុងពោះរបស់ឯងទេ? មិនចម្លែកទេ ដែលជុងហ្គុកនិងឯងស្និតស្នាលគ្នា តាមពិតលួចមានស្អីជាមួយគ្នា រហូតទាល់តែមានកូនសោះ.. គួរឲ្យរអើម» នាងធ្វើមុខ ហាក់ដូចជារអើមជាមួយកាយតូចខ្លាំងណាស់ ព្រមទាំងដៀងភ្នែកសម្លក់មិនដាក់ទៀតផង។
«នាងនិយាយចបហើយឬនៅ?» ជីមីន
«យ៉ាងម៉េច? ទទួលយកមិនបានហ៎?» ប៊ែលឡា
«ខ្ញុំដឹងថានាងមានគំនិតអាក្រក់ អាចជាPlan B ខ្ញុំនិយាយត្រូវទេ? តែមិនអិទេ ខ្ញុំកំដរនាងលេងបាន។ រៀបឬកពាឲ្យល្អផងណា ប្រយត្ន័លោកម្ចាស់ និងអ្នកប្រុសចាប់បាន នាងនឹងមានបញ្ហា ហើយមួយទៀត ឮថា ឪពុករបស់នាងកំពុងមានបញ្ហាត្រូវទេ? យកពេលទៅបារម្ភពីខ្លួនឯងនិងឪពុករបស់នាងទៅ កុំយកពេលមកញ៉េរញ៉ាយជាមួយអ្នកដទៃខ្លាំងពេក» និយាយហើយ ជីមីនក៏ដើរចេញទៅ ទុកឲ្យនាងក្រមុំ ឈរទប់កំហឹងមានក្នុងចិត្តតែម្នាក់ឯង។
.......ក្រោយពីនិយាយជាមួយកូនប្រុសរួច លោកម្ចាស់ម៉ាហ្វៀ ហៅគ្រប់គ្នាក្នុងផ្ទះ ឲ្យមកជុំគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ ដើម្បីប្រកាសប្រាប់ នូវរឿងមួយចំនួន។
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...