Ep35 : ខ្ញុំស្រលាញ់អ្នកប្រុស
«ប៉ាចង់និយាយជាមួយមីន តែពីរនាក់» លោកម្ចាស់
«បាទ» ជុងហ្គុកមិនហ៊ានបដិសេធ ឬសួរនាំពីគោលបំណងរបស់ឪពុកឡើយ នាយក្រោយឈរហើយចោលក្រសែភ្នែកមើលកាយតូចបន្តិច មុននឹងដើរចេញទៅ ក្រោម ការតាមមើលរបស់កាយតូច និងលោកម្ចាស់។
«12ឆ្នាំមុន ពេលខ្ញុំមិនទាន់យកឯងមកទីនេះ ជុងហ្គុកគ្រាន់តែជាក្មេងប្រុសស្ងៀមស្ងាត់ ឯកា មិនចូលចិត្តធ្វើអី ចូលចិត្តសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង» គាត់និយាយបានត្រឹមនេះ ក៏ងាកមករកគេ..
«ប៉ុន្តែពេលមានវត្តមានរបស់ឯង គេចាប់ផ្តើមបញ្ចេញសកម្មភាពជាងមុន គេលែងឯកា.. គេចាប់ផ្តើមនិយាយជាមួយខ្ញុំច្រើនជាងមុន ប្រឹងប្រែងរៀនសូត្រជាងមុន គេ ក្លាយជាមនុស្សម៉ត់ចត់ គិតគូវែងឆ្ងាយ» ជីមីនអង្គុយស្ងៀម ស្តាប់គាត់មានប្រសាសន៍។ កាលនោះគេទើបតែអាយុ8ឆ្នាំ គេមិនសូវចេះដឹងអីឡើយ ចាំបានតែអនុស្សាវរីយ៍ល្អៗ ដែលគេធ្លាប់មានជាមួយ ជុងហ្គុក ប៉ុណ្ណោះឯង។
«នៅជាមួយជុងហ្គុក 12ឆ្នាំ មីនប្រាកដជាស្គាល់គេច្បាស់» លោកម្ចាស់
«បាទ លោកម្ចាស់» ជីមីន
«តែមីន មិនដឹងថាគេស្រលាញ់មីន» ពេលគាត់សួរចំចំណុច អាល្អិតព្រិចភ្នែក ថ្ពាល់ឡើងក្រហម ព្រោះដូចជាអ្វីដែលគាត់មានប្រសាសន៍ពិតមែន។ គេគិតថា ខ្លួនឯងស្គាល់ជុងហ្គុកច្បាស់ ប៉ុន្តែមែនទែនទៅ គេបែរជាមើលមិនដឹងថា ជុងហ្គុកស្រលាញ់គេ។
«ខ្ញុំ!..» ជីមីន
លោកម្ចាស់ញោចស្នាមញញឹមតិចៗ ពេលឃើញប្រតិកម្មរបស់អាល្អិត។
«ខ្ញុំឲ្យមីនទៅរៀនជាមួយគេ ខ្ញុំបង្រៀនមីនឲ្យរឹងមាំ ដើម្បីការពារគេ ប៉ុន្តែ.. នៅខាងក្រោយខ្នង គេតែងតែការពារមីន គ្រប់ពេល..» ជីមីនគ្មានពាក្យប្រកែកតវ៉ាឡើយ ព្រោះគាត់មានប្រសាសន៍ត្រូវ។ ថ្វីបើជុងហ្គុក មិនបើកបង្ហាញថា ការពារគេ ប៉ុន្តែគ្រប់សកម្មភាព គ្រប់ទង្វើ គ្រប់ហេតុផលនៅពីក្រោយរឿង ដែលជុងហ្គុកបានធ្វើ វាសុទ្ធតែ ដើម្បីការពារគេតែទាំងអស់។
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...