Ep5 : អ្នកប្រុសចាប់អារម្មណ៍នាង?
ទោះជាបានសម្រាកប៉ុន្មានម៉ោងទៅហើយក្តី ជីមីននៅតែចុងរោយលើខ្លួនប្រាណមិនបាត់ គេងើបចុះពីលើគ្រែ ដើរទៅបន្ទប់ទឹក ដើម្បីងូតទឹកឲ្យស្វាង។ កាយតូចអង្គុយត្រាំទឹកក្តៅអ៊ុនៗជាយូរ ទម្រាំតែដាច់ចិត្តងើបចេញពីទឹក ទៅ ស្លៀកពាក់។
តុកៗ
«ទ្វារមិនបានចាក់គន្លឹះទេ» ជីមីន
អ្នកបម្រើស្រីដែលជុងហ្គុកបានផ្តាំ លើកអាហារចូលមក។ មិនមែននាងលើកចូលមកដោយចៃដន្យទេ គឺនាងតែងតែបើកទ្វារមើលថា ជីមីនភ្ញាក់ឬនៅ សឹងតែកន្លះម៉ោងម្តង ពេលបើកទ្វាមកមិនឃើញជីមីននៅលើគ្រែ ទើបនាង ទៅរៀបចំអាហារយកមក ដូចដែលបានឃើញនេះ។
«អ្នកប្រុសឲ្យខ្ញុំយកអាហារមកឲ្យឯង ពេលឯងភ្ញាក់»
«អរគុណ ដាក់នៅលើតុទៅ ខ្ញុំនឹងញ៊ាំវា» នាងធ្វើតាមសម្តីរបស់គេ យកអាហារទៅដាក់លើតុឲ្យ។
«ចឹងខ្ញុំទៅវិញសិនហើយ» នាងញញឹមបន្តច មុននឹងដើរចេញទៅ។ នាយតូចទៅអង្គុយញ៊ាំអាហារ ព្រោះថាមិនទាន់បានអីចូលពោះតាំងពីព្រឹកមកម្ល៉េះ កំពុងញ៊ាំសុខៗ សំឡេងទ្វារបើកក៏ឮឡើង។
ក្រាក...
ជុងហ្គុកដើរចូលមក បិទទ្វាហើយដើរសំដៅទៅរកអ្នកកំពុងញ៊ាំអាហារ ព្រមទាំងដាក់ខ្លួនអង្គុយជិត។
«យ៉ាងម៉េចទៅហើយ? ស្រួលខ្លួនបន្តិចទេ?» ជុងហ្គុក
«ខ្ញុំគ្រាន់តែអស់កម្លាំង ងងុយដេក...ខ្ញុំមិនបានឈឺទេ អ្នកប្រុស» គេឆ្លើយទាំងអាហារពេញក្នុងមាត់ ថ្ពាល់ឡើងប៉ោង មើលទៅគួរឲ្យស្រលាញ់មែនទែន។
«ពូកែតែតម៉ាត់!..» មនុស្សមាឌធំញីសក់ក្បាលរបស់អាល្អិតឡើងរញេរញ៉ាយ ព្រោះគ្រឺតជាមួយក្មេងហ្នឹងខ្លាំងពេក ចំណែកឯអ្នកដែលត្រូវគេលេងក្បាលវិញ សម្លឹងមុខ សង្ហាត្លែ ទាំងមាត់ទំពាអាហារ។ ចេះតែមកលេងក្បាលទៅកើត មិនឃើញមនុស្សកំពុងញ៊ាំទេ?
«យើងមានរឿងចង់ប្រាប់» ជុងហ្គុក
«រឿងអីទៅ? រឿងសំខាន់មែនទេ?» ជីមីន
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...