Ep11 : ទៅពេទ្យ
ផឹកកាហ្វេរួចហើយ ជីមីនឡើងទៅរកនាយនៅបន្ទប់ ក្រែងលោនាយមានអ្វីប្រើ ហើយក៏ដូចការគិត ឡើងទៅដល់ភ្លាម ប្រើភ្លាមតែម្តង។
«មីន ទៅប្រាប់អ្នកបម្រើទៅ ប៊ែលឡានឹងមកញ៊ាំបាយថ្ងៃត្រង់នៅទីនេះ» ជុងហ្គុកដាក់ទូរសព្ទ័ចុះ ខណៈបែរទៅប្រាប់កាយតូច។
«បាទ» ទើបតែមកដល់ ក៏ត្រូវដើរបកទៅវិញ។
«ឈប់!» ជុងហ្គុក
«មានអ្វីទៀតមែនទេ? អ្នកប្រុស» អាល្អិតអាក់ដំណើរ បែរទៅនាយ។
«អាហារពេលព្រឹក ញ៊ាំហើយឬនៅ?» ជុងហ្គុក
«ញ៊ាំរួចហើយ» ជីមីនកុហក តាមពិតផឹកបានតែកាហ្វេមួយកែវសោះ។
«ញ៊ាំអី?» ជុងហ្គុក
«គឺ..» ជីមីន
«ពួកគេមិនបានប្រាប់ថាអាហារនៅឯណាទេហ្ហេស?» នាយសងដៃចូលហោប៉ាវខោទាំងសងខាង ដើរសំដៅទៅរកអាល្អិត ដោយទឹកមុខស្មើ។ ឆ្លើយមិនចេញបែបនេះ ប្រាកដណាស់ថា មិនទាន់ញ៊ាំអាហារពេលព្រឹក ដែលខ្លួនបានផ្តាំឲ្យអ្នកបម្រើរៀបចំទុកឲ្យ។ ក្មេងនេះប្រាប់ប៉ុន្មានដងហើយ នៅតែមិនចេះស្តាប់ ឲ្យតែថ្ងៃឈប់សម្រាក ដឹងតែអ៊ីចឹងរហូត។
«គឺខ្ញុំភ្លេចញ៊ាំ ខ្ញុំទៅញ៊ាំហើយ» ជីមីនរហ័សយករួចខ្លួន រត់ទៅរកទ្វារចេញ ព្រោះដឹងថា ជុងហ្គុកឥឡូវមិនសូវពូកែអត់ធ្មត់ដូចមុន ថាអីតែគ្រប់គ្នាត្រូវមាត់ សូមបីតែគេ ពេលខ្លះក៏ត្រូវមាត់ជុងហ្គុកដែរ។
«យើងប្រាប់ប៉ុន្មានដងហើយមីន! ឲ្យញ៊ាំឲ្យទៀង ហើយមើលថាឥឡូវម៉ោងប៉ុន្មានហើយ?» ជុងហ្គុក
«ខ្ញុំសូមទោស ខ្ញុំទៅហើយៗ កុំខឹងអី» ជីមីន
«បើយើងដឹងថាកុហកយើង មានរឿងជាមួយយើងមិនខាន» ជុងហ្គុក
«ខ្ញុំទៅហើយៗ» ជីមីន
«ឈប់សិន!» ជុងហ្គុក
«មានអ្វីទៀតហើយអ្នកប្រុសសស?» គ្រាន់តែដើរទៅរកទ្វាចេញ គេឈប់ឡើងបីដង។
«ដើរមួយៗ ហាមរត់ ហើយ...ចុះជណ្តើរឲ្យស្រួល» ជុងហ្គុក
«បាទ...ខ្ញុំយល់ហើយ» ថាហើយក៏ដើរទៅបើកទ្វាចុះទៅផ្ទះបាយ ប្រាប់គ្រប់គ្នាឲ្យរៀបចំអាហារទទួលប៊ែលឡា ហើយដើរទៅអង្គុយញាំអាហាររបស់ខ្លួនឯង។
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...