ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep38

867 66 0
                                    

Ep38 : គ្រប់យ៉ាងសម្រាប់អូន

ក្រិប..

«អូនចេញទៅណា? មុននេះសំឡេងអី?» ជុងហ្គុកសួរនាំ ពេលអាល្អិតចូលមកក្នុងបន្ទប់ធ្វើការវិញ។ ប៉ុន្មាននាទី មុន កំពុងត្រួតពិនិត្យឯកសារសុខៗ ស្រាប់តែឮសំឡេងជីនពីខាងក្រៅ ដែលសំខាន់បាត់កាយតូចពីក្នុងបន្ទប់ តាំងពីពេលណាក៏មិនដឹង។

«អូនចេញទៅរកជីន គឺគ្មានអីទេ» ជីមីនមិនហ៊ាននិយាយរឿង ដែលខ្លួនធ្វើឲ្យជីនភ្ញាក់ដល់ថ្នាក់ស្រែក។ គេខំធ្វើទឹកមុខធម្មតា តែថាភ្នែកព្រិច ហើយមិនហ៊ានសម្លឹងមុខចំ ទោះជាខំលាក់ ក៏ជុងហ្គុកចាប់ពិរុទ្ធបានដែរ។

«ពិតមែន?» ជុងហ្គុក

«ពិតមែនហើយ! បងស៊ីញេរួចហើយមែនទេ? អូនយកទៅឲ្យជីន» កាលបើឃើញរាងសង្ហាសង្ស័យ ក៏ ប្រញាប់ដើរទៅយកឯកសារលើតុ គុចេញទៅក្រៅវិញបាត់ មុនពេលត្រូវនាយសួរនាំជីកឬកជីកគល់។
......

ផ្ទះ..

«អេជេ..អេជេ...កុំគេចពីយើង និយាយជាមួយយើងមក» ជីមីនដើរទៅដើរមកតាមពីក្រោយអេជេ ហើយរអ៊ូដូចឃ្មុំអ៊ីចឹង រកតែអេជេ និងគ្រប់គ្នារៀបចំទទួលប៉ាម៉ាក់របស់គេ នៅល្ងាចនេះមិនចង់កើត។ ពេលពិនិត្យការងារសំខាន់ៗរួចរាល់ ជុងហ្គុកនិងគេក៏ត្រឡប់មកផ្ទះវិញ។ មកដល់ភ្លាម គេក៏ទៅរកអេជេ ដើម្បីប្រាប់រឿងគ្រប់យ៉ាង ហើយច្បាស់ណាស់ អេជេភ្ញាក់ឡើងស្រែកផ្អើលគេផ្អើលឯងពេញផ្ទះ ហើយខឹងជាមួយគេ មិនព្រមនិយាយអីជាមួយគេសោះ។

«បើមិនចង់ឲ្យយើងខឹងជាងនេះទេ ឈប់ដើរតាម យើងទៅ យើងរវល់ណាស់ណា» អេជេងាកមកប្រាប់ទាំងម៉ូវ ចិត្ត។ អ្នកណាទៅទ្រាំបានទៅលោក បើលេងដើរតាមពីក្រោយរកតែអ្វើអីមិនកើត ហើយរអ៊ូនោះរអ៊ូ ស្តាប់ឡើងចង់សង្កៀរត្រចៀកទៅហើយ។

«ឯងឈប់ខឹងយើងសិនទៅ» ជីមីន

«ហ៊ើយយ...ទៅនិយាយគ្នាខាងក្រៅទៅ» អេជេ ដកដង្ហើមធំ ដាក់ចានលើតុហើយ ដើរចេញទៅក្រៅមុន ចំណែកឯជីមីនក៏ប្រញាប់ទៅតាមមិត្ត។

«ឯងគិតថាយើងអាចធ្វើចិត្តបានភ្លាមៗចឹងឬ? វាភ្លាមៗពេក! ឯងទុកពេលឲ្យយើងបន្តិចទៅមិនបានទេ?» គេខឹងជីមីនមែន តែមិនមែនខឹងខ្លាំងទេ គេគ្រាន់តែចង់មានពេលខ្លះធ្វើចិត្តទទួលយករឿងគ្រប់បែបយ៉ាង ដែលកំពុងកើតឡើង តែជីមីន មិនឲ្យគេដកដង្ហើមបានស្រួលសោះតាមៗ រកតែធ្វើអីមិនកើត។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now