Ep4 : មិនអស់ចិត្ត
ទាំងមេអង្គរក្ស ទាំងកូនចៅគ្រប់គ្នាគ្មានអ្នកណាហ៊ានហើបមាត់សួរទាក់ទងជាមួយរឿងយប់មិញឡើយ ប៉ុន្តែម្នាក់ៗលួចសម្លឹងទៅជីមីន ដោយក្រសែភ្នែកចម្លែកគ្រប់គ្នា និយាយថា មើលស្នាមនៅត្រង់ករបស់ជីមីនត្រូវជាង។ ព្រឹកឡើងក៏ឃើញដើរចេញពីបន្ទប់នាយមក ដូចជាគ្មានរឿងអីកើតឡើង ទាំងដែលពួកគេឯណេះភ័យឡើងមួយយប់ទៅហើយ ឃើញស្នាមទាំងនោះហើយ ដៅបានថាយប់មិញមានរឿងអីកើតឡើង តែក៏ធូរចិត្តដែរ ដែលជីមីនមិនបានបញ្ហាអី ព្រោះធម្មតា មនុស្សស្រីតែឆ្លងកាត់រឿងអស់នេះហើយ ត្រូវស្លាប់គ្រប់គ្នា គ្មានអ្នកណាគេចផុតឡើយ។
«ទៅផ្ទះ» ជុងហ្គុក
«បាទ អ្នកប្រុស» មេអង្គរក្សឈរផ្លឹកបន្តិច ពេលឃើញជុងហ្គុកយកកន្សែងបង់កទៅរុំត្រង់បរិវេណកឲ្យជីមីន ចំណែកឯជីមីនវិញ ហាក់គ្មានប្រតិកម្មជាមួយសកម្មភាពរបស់ជុងហ្គុកឡើយ គឺឈរស្ងៀមៗ មុខស្មើអត់ជាតិ ឲ្យរុំឲ្យ។
«មកទៅផ្ទះ ឯងត្រូវការងូតទឹកមិនចឹង?» ជុងហ្គុកវែកសក់រញេរញាយ សិតមិនបានរៀបរយឲ្យ។ មុននេះជីមីនគ្រាន់តែបានសម្លៀកពាក់វិញ មិនទាន់បានសម្អាតខ្លួនឡើយ ទើបគេឲ្យកូនចៅជូនទៅផ្ទះ ដើម្បីឲ្យអាល្អិតបានងូតទឹក ប្តូរសម្លៀកបំពាក់ថ្មី។
«មិនបាច់ងូតក៏បាន គ្មានអ្នកណាមកសង្កេតខ្ញុំទេ» ជីមីនឆ្លើយយ៉ាងឈ្លើយដាក់ ព្រោះនៅខឹងរឿងនាយចង់កាត់ប្រាក់ខែគេ។
ជុងហ្គុកឈរស្ងៀម សម្លឹងមុខតូច អណ្តាតទន់នឹងថ្ពាល់ ក្នុងចិត្តវិញហួសចិត្ត ហើយខ្នាញ់ក្មេងនឹងខ្លាំងមែនទែន។ ឆ្លើយឌឺបែបនេះ ប្រាកដជានៅខឹងជាមួយគេរឿងកាត់ប្រាក់ខែនោះមិនខាន យ៉ាប់មែន!!..សភាពបែបនេះហើយ នៅគិតខឹងរឿងប្រាក់ខែទៀតឬ?
«ឈប់ងរទៅ ពេលនេះហើយនៅគិតរឿងប្រាក់ខែទៀតហ្ហេស? មក..» នាយដោះអាវក្រៅខ្លួនឯង យកទៅគ្របលើខ្លួនតូចជិត ហើយលីចេញទៅតែម្តង កុំឲ្យពិបាកនិយាយអត់ប្រយោជន៍ជាមួយក្មេងយូរ វិធីហ្នឹងលឿន។
«លីខ្ញុំធ្វើអី?!! ខ្ញុំដើរខ្លួនឯងបាន!! ដាក់ខ្ញុំចុះ!!» សំឡេងរបស់ជីមីន ធ្វើឲ្យមេអង្គរក្ស ព្រមទាំងកូនចៅចាំនៅខាងក្រៅ ងាកទៅរក ហើយស្រឡាំងកាំងគ្រប់គ្នា ពេលឃើញចៅហ្វាយលីជីមីនចេញមក ឯខ្លួនរបស់ជីមីនវិញ រុំឡើងជិត ដូចដង្កូវចឹង។
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...