ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep39+The End

1.7K 120 1
                                    

Ep39 + The End

កាលទៅស្នាក់នៅផ្ទះរបស់ប៉ាម៉ាក់ជីមីនជាងមួយសប្ពាហ៍ បាននាំមកនូវភាពរីករាយដល់ឪពុកម្តាយកូនទាំងបីជាខ្លាំង ប៉ុន្តែពេលបានទៅរស់នៅទីនោះយូរៗ ជីមីនបែរជាលែងចង់ត្រឡប់ទៅផ្ទះរបស់ជុងហ្គុកវិញ ទើបជុងហ្គុកបន្តឲ្យគេស្នាក់នៅទីនោះ រហូតទាល់តែពិធីរៀបការរបស់ពួកគេទាំងពីរចប់សព្វគ្រប់។

និយាយពីថ្ងៃរៀបការរបស់ពួកគេបន្តិច លោកស៊ុនបាននាំកូនស្រីរបស់គាត់មកចូលរួម ព្រោះជាការអញ្ជើញពីលោកម្ចាស់ ទោះជាពុំចង់មកក៏អាក់ខានពុំបាន ដោយហេតុមិនចង់មានបញ្ហា មើលមុខគ្នាមិនចំរបស់លោកម្ចាស់ទៅថ្ងៃក្រោយ។

ក្រោយពីរៀបការរួច ពួកគេទាំងពីររស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ ហើយរង់ចាំវត្តមានកូនប្រុសរបស់ពួកគេដល់ថ្ងៃ ចេញមកឃើញពន្លឺថ្ងៃ។

រដូវរងារមិនទាន់កន្លងផុតទៅស្រួលបួលផង ជីមីនក៏ ដល់ថ្ងៃឈឺពោះឆ្លងទន្លេ។ ជុងហ្គុកនិងគ្រប់គ្នា មានការបារម្ភពីកាយតូចនិងកូនជាខ្លាំង ប៉ុន្តែក្តីបារម្ភមិនបានយូរឡើយ ប៉ុន្មានម៉ោងក្រោយមកបន្ទប់សម្រាករបស់កាយតូច ពោរពេញដោយភាពអ៊ូអរ នៃវត្តមានរបស់លោកម្ចាស់ និងប៉ាម៉ាក់របស់គេ ជជែកគ្នាមើលទៅចៅប្រុស។

ពួកគាត់ដាក់ឈ្មោះឲ្យគេថា ដេស៊ូ
.......

4ឆ្នាំកន្លងផុតទៅ...

ដោយសារតែជីមីនទៅផ្នែកHRមិនទាន់ត្រឡប់មកវិញ ទើបជុងហ្គុកត្រូវជួបជាមួយដៃគូរកស៊ី ទាំងឱបដេស៊ូនៅលើភ្លៅ។ តាមធម្មតា ជីមីនទៅទទួលដេស៊ូនៅសាលា ហើយនាំមកលេងទីនេះបន្តិច ទើបនាំទៅផ្ទះ តែដោយសារថ្ងៃនេះ ជីមីនមានការជាមួយខាងផ្នែកHR ទើបត្រូវទុកកូនឲ្យលោកប្តីមើលសិន។

បុរសវ័យកណ្តាលពីរនាក់ អង្គុយពិភាក្សាជាមួយជុងហ្គុក ហើយចេះតែមើលមុខអាល្អិតរហូត ព្រោះក្មេងនុងគួរឲ្យស្រលាញ់មែនទែន ថែមទាំងសង្ហាដូចជាជុងហ្គុក ទៀតផង។

«គេជាកូនប្រុសរបស់លោកមែនទេ? គួរឲ្យស្រលាញ់ដ៏ហើយ សង្ហាដូចប៉ាអញ្ចឹងនៀក» បុរសម្នាក់និយាយ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now