ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep22

841 71 0
                                    

Ep22 : ខកបំណង

ជីមីនថ្ពាល់ឡើងក្រហម បណ្តោយឲ្យអារម្មណ៍នៃភាពអៀនខ្មាសឆ្លៀតឱកាសបានមកគ្របដណ្តប់ ពាក្យសម្តីរបស់ជុងហ្គុក ធ្វើឲ្យគេរំជើបរំជួលក្នុងចិត្តគិតអ្វីមិនចេញ បានត្រឹមបើកភ្នែកមិចៗ គេចមុខពីអ្នកដែលសម្លឹងមុខរបស់គេទាំងញញឹម។ គេដឹងថា ជុងហ្គុកស្រលាញ់គេ ព្យាយាមធ្វើឲ្យគេយល់ពីចិត្តខ្លួនឯង តែគេមិនយល់ពីចិត្តខ្លួនឯងសោះ ប៉ុន្តែអ្វីដែលជុងហ្គុកនិយាយ សុទ្ធតែត្រឹមត្រូវ ឬមួយគេពិតជាស្រលាញ់នាយដែរ គ្រាន់តែមិនដឹងខ្លួន?

«មីននី..» សំឡេងគ្រលរបន្លឺតិចៗហៅឲ្យកាយតូចដឹងសតិមកវិញ ប្រអប់ដៃក្រាស់ក្រសោបថ្ពាល់ក្រពុំឲ្យម្ចាស់មុខតូចច្រមិចបែរមករកខ្លួនចំ ហើយបន្តគយគន់មុខតូចដោយកែវភ្នែក ពោលពេញដោយក្តីស្រលាញ់។

«ខ្ញុំមិនដឹងទេអ្នកប្រុស..» ជីមីនស្រដីតិចៗស្តាប់មិនចង់ឮ ទឹកមុខបង្ហាញពីភាពមិនយល់ពីខ្លួនឯង ឲ្យមនុស្សមាឌធំបានឃើញ។ គេក៏មិនចង់បែបនេះដែរ ប៉ុន្តែគេមិនដឹងថាគួរធ្វើយ៉ាងម៉េច។

«មិនអីទេ..» ជុងហ្គុកនិយាយតិចៗ ហើយឱបខ្លួនតូច ឲ្យម្ចាស់វាកើយក្បាលលើទ្រូង។ ជីមីនដឹងថាខ្លួនធ្វើឲ្យនាយខកចិត្តទៀតហើយ ទាំងដែលនាយខំប្រឹងព្យាយាមយ៉ាងនេះទៅហើយ តែមិនទទួលបានផលត្រឡប់មកវិញ។ គេខឹងខ្លួនឯងខ្លាំងណាស់!!

«ខ្ញុំសូមទោសអ្នកប្រុស» អាល្អិតរហ័សសូមទោស ពេលលែងពីការឱបមកវិញ ឃើញទឹកមុខមិនសូវល្អរបស់មនុស្សមាឌធំ។ គេដឹងថាជុងហ្គុកអន់ចិត្ត តែមើលទៅមិនមែនអន់ចិត្តតិចតួចទេ គឺអន់ចិត្តខ្លាំង គេអាចមើលដឹងតាមរយៈទឹក មុខរបស់នាយ។

«គ្មានអីត្រូវសូមទោសទេមីន» ជុងហ្គុក

«សូមទោសដែលធ្វើឲ្យអ្នកប្រុសខកចិត្ត» ជីមីន

«អញ្ចឹង..» ជុងហ្គុក

«...» កាយតូចនៅស្ងៀម ចាំស្តាប់នាយនិយាយ។

«លើកក្រោយយើងអាចចេញទៅមកណាជាមួយប៊ែលឡាពេលណាក៏បាន យើងចង់ប្រាប់មុន កុំឲ្យពេលយើងចេញទៅមិនបានប្រាប់ថា យើងក្បត់ទំនុកចិត្តទៀត» អារម្មណ៍ខឹងដែលស្ងប់ហើយ ក្តៅឡើងមកវិញក្រោយឮអ្វីដែលជុងហ្គុកចង់ប្រាប់។ គេទទួលស្គាល់ថា គេធ្វើឲ្យនាយអន់ចិត្ត ប៉ុន្តែក៏មិនគួរយករឿងនេះមកវាយប្រហារលើគេវិញដែរ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now