ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep37

889 68 1
                                    

Ep37 : ពួកយើងនឹងរៀបការជាមួយគ្នា

«ក្មេងឆ្គួត បិទមាត់របស់ឯងទៅ!!» លោកស៊ុនស្រែក សម្លត់អាល្អិតដោយចិត្តខឹងមួម៉ៅ ក្រហល់ក្រហាយពេញខ្លួន ព្រមទាំងចង្អុលមុខគេទៀតផង។ ជុងហ្គុកប្រែទឹកមុខ ទៅជាមាំ ស្ទុះក្រោក ដើរទៅឈរពាំងពីមុខអាល្អិត ហើយនិយាយទៅកាន់លោកស៊ុក..

«គេកំពុងមានផ្ទៃពោះ កុំស្រែកសម្លត់គេ» ពេលឃើញជុងហ្គុកចេញមុខការពារជីមីន បុរសចំណាស់ខឹងច្រឡោតកាន់តែខ្លាំងឡើង គាត់បែរទៅរកលោកម្ចាស់ហើយស្រែករកខុសត្រូវ..

«មានរឿងឆ្គួតអីទៅ?!! ហេតុអីឯងមិននិយាយអីមួយ ម៉ាត់ សោះ!! ទុកឲ្យក្មេងគ្មានសុជីវធម៌នេះស្រែកឡោតៗ ដាក់ខ្ញុំចឹងហ្ហេស? កុំគិតថានិយាយបែបនោះគិតថា ខ្ញុំជឿ ងាយៗឲ្យសោះ!!» គាត់មិនជឿថា អាល្អិតនេះជាប្រពន្ធរបស់ជុងហ្គុកទេ រឹតតែមិនជឿថាកំពុងមានផ្ទៃពោះ។ គេអាចនឹង បង្កើតរឿង ដើម្បីបោកប្រាស់គាត់ក៏ថាបាន ដោយសារតែ ដឹងថា គាត់ចង់ភ្ជាប់សាច់ឈាម ចង់ឲ្យកូនស្រីរបស់គាត់ រៀបការជាមួយជុងហ្គុក។

តែថា..គេធ្វើអ៊ីចឹង ដើម្បីអីទៅ? បើគេគ្មានពាក់ព័ន្ធអីស្និតស្នាលជាមួយជុងហ្គុក។ មិនខ្វល់ទេ សំខាន់គាត់ត្រូវតែរកខុសត្រូវ!!

«គេជាកូនប្រសារបស់ខ្ញុំ។ កំពុងមានចៅឲ្យខ្ញុំទៀត ផង» លោកម្ចាស់និយាយដោយទឹកមុខធម្មតា រីឯលោក ស៊ុនវិញ ឮហើយឆេះដុំកាន់តែខ្លាំងឡើង។

«ម៉េចក៏យូរហើយឯងមិននិយាយ?»

«ឯងមានទុកពេលឲ្យខ្ញុំបកស្រាយដែរ? មុននេះឯងក៏ដូចជា មិនបានអើពើជាមួយការគួរសមរបស់កូនប្រសាខ្ញុំ» លោកម្ចាស់ត្បកសំណួរទៅវិញ ព្រមទាំងស៊កសៀតឲ្យ ពី រឿងដែលលោកស៊ុន ធ្វើឬកធ្វើពា មិនទទួលការគួរសម របស់ជីមីន។

«ខ្ញុំគិតថា គួរត្រឡប់ទៅវិញហើយ មីនត្រូវការសម្រាក» ជុងហ្គុកមើលទៅកាន់ឪពុក។

«ទៅចុះ»

ទទួលបានការអនុញ្ញាតពីឪពុកហើយ ជុងហ្គុកឱនលាគាត់ ហើយបែរមកឱនបន្តិចគួរសមដាក់លោកស៊ុន រួចដឹកដៃអាល្អិតចេញទៅ។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now