ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep7

1.3K 102 1
                                    

Ep7 : អនាគតម្ចាស់ស្រី

ថ្ងៃឈប់សម្រាក ជាថ្ងៃដែលជីមីនគេងបានពេញភ្នែកបំផុត ព្រោះមិនចាំបាច់ងើបពីព្រឹករៀបចំខ្លួន ហើយរត់ទៅបន្ទប់របស់ជុងហ្គុក។ ក្រោកពីដេកមក ផុតម៉ោងអាហារពេលព្រឹកទៅហើយ ជីមីនចូលទៅងូតទឹក ស្លៀកពាក់ដើរចេញទៅក្រៅ សំដៅទៅផ្ទះបាយដើម្បីរករបស់ខ្លះញ៊ាំ ដោយសារក្រពះកំពុងធ្វើទុក។

«អាមីន!! អាមីន!!» អេជេរត់ចូលផ្ទះបាយ ដោយអាការៈស្លន់ស្លោដូចមនុស្សទើបនឹងជួបខ្មោចហើយ។

«យ៉ាងម៉េចឯងអេជេ? ផ្ទះនៅជិតនេះឆេះទាំងព្រឹកមែនទេ?» ជីមីនសួរ ទាំងចងចិញ្ចើមចូលគ្នា ឈររង់ចាំកាហ្វេដែលកំពុងស្រក់យឺតៗចូលកែវ។

«មិនមែនផ្ទះអ្នកជិតខាងឆេះទេ គឺផ្ទះនេះទេដែរឆេះ!! ស្រីម្នាក់នោះមកទីនេះ!!» អេជេ

«អ្នកណា?» ជីមីន

«គឺ ប៊ែលឡាដែលឯងនិយាយប្រាប់យើងនោះហើយ ឥឡូវនេះនាងនៅបន្ទប់ធំជាមួយអ្នកប្រុស» អេជេនិយាយដោយទឹកមុខតានតឹង ឯជីមីនវិញ បែរជាធ្វើមុខស្មើដាក់ ហើយលើកកាហ្វេមកផឹក ដូចវាមិនមែនជារឿងអីធំដុំទៅវិញ។

«ឯងនៅផឹកកាហ្វេបានទៀតហ្ហេស? អាមីន» អេជេ

«នាងមកក៏មកទៅ មានអីពាក់ព័ន្ធជាមួយយើង?» នាយតូចឆ្លើយទៅវិញហីៗ មុននិងក្រោយនាងគង់តែមកជាន់ផ្ទះនេះ នាងមកទីនេះគ្មានអីចម្លែកទេ តែសំខាន់គេមិនចង់ឃើញមុខនាង។

«ឯងងើបហើយហ្ហេស? អ្នកប្រុសរកឯង» អ្នកបម្រើស្រីម្នាក់ចូលមកហៅគេឲ្យទៅ។

«What?!» ជីមីនចងចិញ្ចើម ងាប់ហើយ មនុស្សមិនចង់ឃើញមុខផង ឲ្យមកហៅទៅ...អាអ្នកប្រុសឆ្គួត!!

«ឆាប់ទៅ..»

«រកខ្ញុំធ្វើអី?» ជីមីន

«ទៅៗ..» ទាំងអេជេ និងអ្នកបម្រើស្រីនោះ ជួយគ្នារុញជីមីនឲ្យទៅ។ ពេលជីមីនចេញទៅបាត់ ពួកគេក៏និយាយគ្នា។

«មីនៗរបស់ពួកយើងមានសត្រូវស្នេហាហើយ» នាងនិយាយ។

«មែនហើយ ខ្ញុំនៅខាងអាមីន» អេជេយល់ព្រម ហើយនិយាយយ៉ាងជឿជាក់ប្រាប់នាង។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now