ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep9

1K 90 1
                                    

Ep9 : បើមានមែន យើងនឹងទទួលខុសត្រូវ

ជីមីនដាក់ក្រដាសពិនិត្យជាមួយឯកសារ ក្នុងថតតុខាងក្រោមគេ ហើយប្រមូលអារម្មណ៍អង្គុយធ្វើការ។ កន្លងផុតទៅ មិនដល់មួយម៉ោងផង ជុងហ្គុកក៏ត្រឡប់មកវិញ ជាមួយទឹកមុខម៉ួម៉ៅ ហាក់ដូចជាខឹងអ្នកណាមកអ៊ីចឹង។

«ទៅជួបនាង សប្បាយទេអ្នកប្រុស?» ឃើញនាយទឹកមុខដូចចង់ហក់តប់អ្នកណាហើយ អាល្អិតនៅមានភាពក្លាហាននិយាយលេងសើចបានទៀត។ ជុងហ្គុកដកដង្ហើមធំ បែរទៅសម្លឹងមុខតូចច្រមិច ដោយទឹកមុខហួសចិត្ត មុននឹងបោះជំហានដើរទៅរក។

«មើលមកយើងដូចមនុស្សកំពុងសប្បាយចិត្តទេ? វាមិនមែនជាពេលគួរលេងសើចទេ មីន» ទោះខឹង ខឹងចង់ហុយផ្សែងទៅហើយ នៅតែខំប្រឹងរំងាប់អារម្មណ៍និយាយជាមួយកាយតូច បើជាអ្នកផ្សេងវិញ មុខបែកឈាមបាត់ទៅហើយក៏មិនដឹង។

«ខ្ញុំគ្រាន់តែលេងសើច ព្រោះឃើញអ្នកប្រុសមិនសប្បាយចិត្ត...មានរឿងអីមែនទេ?» ជីមីនក្រោកឈរ ដើរមកឈរផ្អែកតុ ស្រាក់ដៃសួរទៅនាយ។

«នាងគួរឲ្យធុញខ្លាំងណាស់!!...ហ៊ើយ..យើងចង់តែបាញ់នាងចោលទេ» ជុងហ្គុកនិយាយបណ្តើរ ខំប្រឹងអត់ធ្មត់មិនឲ្យជះកំហឹងលើវត្ថុជុំវិញខ្លួនបណ្តើរ នឹកឃើញដល់មុខនាង ធ្វើឲ្យគេមួម៉ៅខ្លាំងមែនទែន បើគង់តែគេត្រូវស៊ើបពីនាង គេសម្លាប់នាងចោលបាត់ទៅហើយ។

«បើធុញជាមួយនាងយ៉ាងនេះ...ហេតុអីអ្នកប្រុសមិនប្រាប់លោកម្ចាស់ទៅ? អ្នកប្រុសទ្រាំសេពគប់ជាមួយនាងធ្វើអី?» អាល្អិតសួរ ទាំងមិនយល់ មិនយល់ថា ហេតុអីជុងហ្គុកស៊ូទ្រាំសេពគប់ជាមួយនាង មិនយល់ថា ហេតុអីជុងហ្គុកធ្វើរឿងអស់ទាំងនេះ គេមិនយល់ទាល់តែសោះ។

«យ៉ាងម៉េច? ប្រចណ្ឌយើងជាមួយនាងមែនទេ?» ជុងហ្គុកបង្វែលរឿង ធ្វើជាសួរបេះបួយលេង ព្រោះមិនចង់ឲ្យខូចការធំ ដែលខ្លួនកំពុងធ្វើ។

«ហេតុអីខ្ញុំត្រូវប្រចណ្ឌទៅ? ខ្ញុំបារម្ភពីអ្នកប្រុសទៅវិញទេ» ជីមីនតបទាំងមុខស្មើ ហើយដើរត្រឡប់ទៅអង្គុយកន្លែងរបស់គេវិញ។

«បារម្ភពីយើងធ្វើអី? មានអីឲ្យបារម្ភទៅ? ខ្លាចនាងដាក់ថ្នាំយើង ហើយដេកជាមួយយើងមែនទេ?» នាយសួរ ស្តាប់ទៅដូចជាកំពុងញ៉ោះលេង ដោយសារតែជីមីនធ្លាប់និយាយថា ប៊ែលឡាអាចជាអ្នកដាក់ថ្នាំសម្រើបយប់នោះ ប៉ុន្តែមែនទែនទៅ គេក៏បានដឹងរឿងនេះដែរ។ យប់នោះ ជាស្នាដៃរបស់ប៊ែលឡា ប៊ែលឡាជាអ្នកនៅពីក្រោយភេសជ្ជៈមានថ្នាំនោះ នាងជាអ្នកដាក់។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now