Ep17 : រឿងមានចៅឲ្យប៉ា
ពេលនិយាយគ្មានអារម្មណ៍ថាខ្មាសអៀនសោះ ដល់ពេលនិយាយហើយ ត្រូវឪពុកម្តាយនិយាយបង្អាប់ ក៏មានអារម្មណ៍ស្រាយក្រោយចំពោះពាក្យសម្តីខ្លួនឯង។ គេមិនគួរនិយាយថា ជុងហ្គុកចាញ់កូនជំនួសគេ នៅចំពោះមុខពួកគាត់ទេ គួរឲ្យខ្មាសណាស់។
ពួកគាត់សុំឲ្យជីមីន ស្នាក់នៅជាមួយពួកគាត់ប៉ុន្មានថ្ងៃ ព្រោះទើបតែបានជួបគ្នាវិញ។ ជីមីនរាងទាក់ទើល ថ្វីបើនេះក៏ជាអ្វីដែលខ្លួនចង់បានដូចគ្នា ប៉ុន្តែនឹកដល់ជុងហ្គុក ក៏ធ្វើឲ្យគេបារម្ភ ណាស់តែគេឈឺមួយថ្ងៃ ជុងហ្គុកធ្វើអីមិនចេញទៅហើយ ចុះបើនៅទីនេះបួនប្រាំថ្ងៃ អេជេ ព្រមទាំងគ្រប់គ្នាក្នុងផ្ទះប្រាកដជា បានត្រូវមាត់ព្រឹកល្ងាចមិនខាន។
«ខ្ញុំចង់និយាយជាមួយអ្នកប្រុសបន្តិចសិន» ជីមីន
«ទៅចុះកូន»
ពួកគេដើរមកនិយាយគ្នានៅខាងក្រៅតែពីរនាក់។
«អ្នកប្រុសអូខេឬអត់? បើខ្ញុំនៅទីនេះប៉ុន្មានថ្ងៃ?» កាយតូចសួរ ទោះជាដឹងច្បាស់ក្នុងចិត្តហើយថា មិនអូខេ!!
«មិនអូខេទេ...ក៏ដឹងស្រាប់ថា យើងធ្វើអីមិនចេញ...ណាមួយយើងចង់ដេកឱបឯងដូចយប់មិញ រាល់យប់..» ថ្វីបើក្នុងចិត្តចង់ឲ្យកាយតូចនៅជាមួយឪពុកម្តាយដែលបែកគ្នារាប់ឆ្នាំ ទើបនឹងបានជួបគ្នាវិញបានយូរ ប៉ុន្តែគេខ្លួនឯងក៏ពិបាកទទួលយក និងសម្របខ្លួនពេលគ្មានកាយតូចនៅជិត។
ពាក្យសម្តីនៅចុងប្រយោគរបស់មនុស្សមាឌធំ ធ្វើឲ្យថ្ពាល់ក្រពុំឡើងពណ៌ក្រហម។ រំលឹកដល់រឿងយប់មិញ គេដេកលក់ស្រួលខ្លាំងមែនទែន នៅក្នុងរង្វង់ដៃនាយ ហើយក៏គិតថា ចង់មានវេលាបែបនោះម្តងទៀត។
ចូលទៅក្នុងវិញ ជីមីនសុំឪពុកម្តាយឲ្យជុងហ្គុកស្នាក់នៅ ទីនេះជាមួយដែរ។ លោកនិងលោកស្រីក៏មិនបានថាអី ស្វាគមន៍នាយយ៉ាងកក់ក្តៅ ក៏ព្រោះតែនាយជាដើមហេតុ ធ្វើឲ្យពួកគាត់ជួបកូនប្រុសរបស់ពួកគាត់វិញ និងជាឪពុកកូនក្នុងផ្ទៃរបស់កូនប្រុសជាទីស្រលាញ់របស់ពួកគាត់ថែមទៀត។
......
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...