Ep19 : យើងជឿប្រពន្ធយើង
«ល្អ! ឥឡូវទៅហៅគេចេញមក យើងអង្គុយចាំ» នាងស្រាក់ដៃចូលគ្នា ហើយដើរកាច់រាងទៅអង្គុយគងជើង យ៉ាងហំ ក្នុងបន្ទប់ទទួលភ្ញៀវ។ អេជេដើរទៅរកជីមីន សួរនាំទាំងបារម្ភ ព្រោះបានឃើញស្នាមម្រាមដៃឡើងក្រហមនៅលើថ្ពាល់របស់ជីមីន។
«អាមីន..ឯងមិនអីទេហ្ហេស?»
«អ្នកប្រុសនៅឯណា?» ជីមីនសួររកនាយ។
«អ្នកប្រុសមិននៅផ្ទះទេ» ឮអេជេប្រាប់ដូច្នេះ កាយតូចយកទូរសព្ទ័ពីក្នុងហោប៉ាវ ខលទៅនាយ។
សំឡេងទឺតៗ ឮមិនបានប្រាំដងផង ជុងហ្គុកក៏ចុចទទួល។
«អ្នកប្រុសនៅឯណា?» ជីមីន
(យើងនៅកន្លែងលោកប៉ា នឹកយើងហ្ហេស?) ជុងហ្គុក
«នឹក នឹកខ្លាំងណាស់ នឹកចង់ដាច់ខ្យល់ហើយ ពេលនេះខ្ញុំមកដល់ផ្ទះហើយ មកផ្ទះឥឡូវបានឬអត់?» កាលដែលគេនិយាយដូច្នេះ ព្រោះចង់ឲ្យនាយមករកគេឲ្យបានឆាប់ ពេលនេះកំពុងញញឹមបិទមាត់មិនជិត ក៏មិនដឹង។
(ប្រាកដហើយ យើងក៏ប្រុងត្រឡប់ទៅវិញដែរ មួយស្របក់ទៀត យើងទៅដល់ហើយ) ជុងហ្គុក
«ប្រញាប់បន្តិចមក» ជីមីន
(ដឹងហើយ) ជុងហ្គុក
......«ឯងគិតទៅមើល អ្នកប្រុសជ្រើសយកអ្នកណា?» អ្នកបម្រើម្នាក់ខ្សឹបតិចៗ សួរគ្រប់គ្នា។ ពួកគេមិនបានទៅណាឡើយ គឺលួចមើល ព្រោះចង់ដឹងថាបន្តិចទៀត នឹងមានរឿងអ្វីកើតឡើង។
«ប្រាកដជាអាមីន ចាំមើលចុះ» អេជេនិយាយដោយភាពជឿជាក់ ចំណែកឯអ្នកឯទៀត ខ្លះក៏ងួកក្បាលស្របតាម ខ្លះក៏ចាំមើល មិនហ៊ានចាក់ខាងណាឡើយ។
កាយតូចឈរឱបដៃមិនហ៊ានអង្គុយ សម្លឹងគ្នាចង់ស៊ីសាច់ជាមួយប៊ែលឡា។ ប្រមាណជាកន្លះម៉ោងក្រោយមក ជុងហ្គុកក៏ដើរចូលមក អារម្មណ៍កំពុងល្អប្រែជាអាប់អួលអស់ ពេលបានឃើញវត្តមានរបស់ប៊ែលឡា នៅជាមួយជីមីន ដែរ។
«ហេតុអីនាងនៅទីនេះ?» ជុងហ្គុកសួរ មុខស្មើ ខណៈដែលនាងក្រមុំធ្វើជាស្ទុះក្រោករត់តិចៗមកគេ ដោយទឹកមុខញញឹមពព្រាយ។
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...