Ep25 : ផែនការ
ជុងហ្គុកម៉ូវចិត្តជាខ្លាំង ក្រោយពេលដឹងថា ជីមីនមិនស្តាប់បង្គាប់ ថែមទាំងផ្គើនបើកឡានទៅដោយខ្លួនឯង។ ដំបូង រឿងវាអញ្ចេះ កាលពីថ្ងៃមានការងារសំខាន់មួយ ត្រូវទៅពិភាក្សានៅក្រុមហ៊ុនដៃគូសហការ។ ជីមីនបានសុំទៅ តែគេមិនឲ្យ ប្រាប់ឲ្យខលទៅខាងនោះពន្យាពេល លើកទៅល្ងាច ថាចាំបង្ហើយការងាររួច ចាំខ្លួនជាអ្នកទៅ តែក្រុមហ៊ុនខាងនោះគេមិនព្រម ហើយវាជាការងារសំខាន់ខ្លាំងទៀត ទើបជីមីនលួចទៅ តែមុនពេលទៅ បានឈ្លោះគ្នាជាមួយគេមួយប្រាវទៀតផង។
.......ជីមីនញញឹមយ៉ាងស្រស់ ក្រោយពីចេញពីនិយាយការងារវិញរួច គេដើរទៅរកឡាន បើកទ្វាបម្រុងចូល តែភ្លាមៗនោះស្រាប់តែមានអ្នកខលមក។
«អាឡូ» មេអង្គរក្សជាអ្នកខលមក តាមគេគិតប្រហែលជា ជុងហ្គុកជាអ្នកឲ្យខលមកគេ សួររឿងការងារ។ គេដឹងថា គេធ្វើឲ្យ ជុងហ្គុកខឹង តែបន្ទោសគេមិនបានទេ គេធ្វើនេះក៏ដើម្បីជុងហ្គុក និងដើម្បីប្រយោជន៍ក្រុមហ៊ុនទាំងមូលដែរ។
(អ្នកប្រុសចេញទៅក្រៅជាមួយអ្នកនាងប៊ែលឡាហើយ គាត់ថាឲ្យលោកទៅផ្ទះមុន)
«ថាម៉េច? ណាត់ជាមួយនាងទៀតហើយ?» ជីមីនកើតចិត្តមួម៉ៅភ្លាមៗ ពេលឮសម្តីរបស់មេអង្គរក្ស។ នេះខឹងគេ ហើយទៅយកនាងមកបញ្ឈឺគេអ៊ីចឹងឬ? ម្សិលមួយថ្ងៃទើបតែមានរឿងជាមួយគេ ដោយសារណាត់ជាមួយនាងមិនបានប្រាប់គេហើយ ឥឡូវក៏ជាប់ណាត់ជាមួយនាងទៀតហើយ? ក្រែងថាមិនស្រលាញ់នាង នាងជាកូនឃាតករ ហើយស្រលាញ់គេមិនចឹងឬ? ហេតុអីតែងតែធ្វើខុសអ្វីដែលនិយាយចេញមកដូច្នេះ?
(មែនហើយ អ្នកប្រុសឲ្យខលប្រាប់លោក) មេអង្គរក្ស
«ចង្រៃយ៍!!» អាល្អិតស្រែកជេរ ទាំងមិនគិតថាខ្លួនកំពុងនិយាយជាមួយមេអង្គរក្ស ចិត្តវាក្តៅក្រហាយ ខឹងមួម៉ៅទ្រាំមិនបានហើយ ជេរឲ្យធូរចិត្តសិនហើយ។
(មានរឿងអី? លោកមិនអីទេមែនទេ?) មេអង្គរក្ស
«នៅឯណា?» ជីមីន
(គឺ..) មេអង្គរក្ស
«ខ្ញុំសួរលោកថា នៅឯណា? ពួកគេទៅណា?!» ជីមីន
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...