Ep2 : ប៊ែលឡា
ទៅដល់កន្លែងពិធី ជីមីនពីក្មេងបម្រើផ្ទាល់ខ្លួនក្លាយជាជំនួយការរបស់នាយ ព្រោះត្រូវមាននាទីដើរតាមពីក្រោយម្ចាស់រហូត។ នាយតូចលបលួចដកដង្ហើមធំ ពិបាកចិត្តជាមួយមុខម្ចាស់ខ្លាំងមែនទែន ព្រោះមិនឃើញញញឹមរាក់ទាក់អ្នកណាសោះ ថ្នាក់ម្ចាស់កម្មវិធីចេញមករាក់ទាក់ដោយផ្ទាល់ហើយ នៅមុខស្មើដាក់គេវិញទៀត។
«ញញឹមបន្តិចទៅ អ្នកប្រុស» ជីមីនលួចខ្សឹបតិចៗប្រាប់ មិនមែនលោរទៅជិតត្រចៀកខ្សឹបទេ គឺឈរនិយាយប្រយោលៗ ប៉ុន្តែនៅជិតគ្នាបែបនេះ ជឿថាជុងហ្គុកឮច្បាស់។
«មិនចង់ ចង់ធ្វើអីយើង?» ជុងហ្គុកតបមកវិញយ៉ាងឡូយ ហាក់ដូចចង់ផ្ចាញ់ជីមីន ក៏ដឹងស្រាប់ថា បានតសម្តីគ្នាដោយសាររឿងនេះតាំងពីនៅតាមផ្លូវធ្វើដំណើរមកម្លេះ។
«បើមិនញញឹម មិនរាក់ទាក់ខ្លះ មានអ្នកណាហ៊ានមកនិយាយជាមួយអ្នកប្រុសទៅ?» មុខសង្ហាគឺសង្ហាហើយ តែធ្វើមុខឡើងអស់រាប់ញាតិ មនុស្សមុខក្រាស់យ៉ាងណាក៏មិនហ៊ានមកនិយាយជាមួយដែរ ណាមួយជាប់ឈ្មោះជាអ្នកប្រុសឈាមត្រជាក់ ជាកូនប្រុសរបស់លោកម្ចាស់ម៉ាហ្វៀរទៀត អ្នកណាៗក៏ខ្លាចរអារនឹងនៅជិតតែទាំងអស់។
«អត់ល្អហើយ យើងក៏មិនចង់និយាយជាមួយអ្នកណាដែរ» ជុងហ្គុកឆ្លើយហីៗ ដល់ពេលចឹងពេក ជីមីនក៏អស់អីនិយាយជាមួយដែរ មានតែឈរជិតស្ងៀមៗតែប៉ុណ្ណឹង។
«ជុងហ្គុក»
«លោកប៉ា សុខសប្បាយទេ?» ជុងហ្គុកស្វាគមន៍អ្នកជាឪពុកដោយការឱបគ្នា។
«ប៉ាសុខសប្បាយទេ យ៉ាងម៉េចដែរមីន?» គាត់ឆ្លើយតប ហើយក៏មិនភ្លេចក្មេងតូចដែលគាត់យកមកចិញ្ចឹម ដើម្បីឲ្យនៅបម្រើកូនប្រុសរបស់គាត់ដែលមកជាមួយនោះដែរ។
«ធម្មតាៗទេលោកម្ចាស់» ជីមីន
«ល្អហើយ នេះគឺ ប៊ែលឡា ស្គាល់គ្នាឲ្យហើយទៅកូន» គាត់ណែនាំនារីម្នាក់ដែលដើរមកជាមួយគាត់ឲ្យជុងហ្គុកបានស្គាល់គ្នាជាមួយនាង។
«សួស្តី» ជុងហ្គុក
«សួស្តី ជុងហ្គុក លោកនៅខាងក្រៅសង្ហាជាងនៅក្នុងរូបថតឆ្ងាយណាស់» នាងនិយាយទាំងញញឹម ព្រមទាំងសរសើរនាយផង ប៉ុន្តែជុងហ្គុកមិនបានតបតសម្តីទៅនាងវិញឡើយ គ្រាន់តែញញឹមយកគួរនៅចំពោះមុខឪពុកប៉ុណ្ណោះឯង។
YOU ARE READING
ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម
Romanceជីមីន វ៉មី លូតលាស់ធំធាត់ក្រោមការចិញ្ចឹមបីបាច់របស់លោកម្ចាស់ម៉ាហ្វៀ តួនាទីរបស់គេគឺនៅបម្រើ ជុងហ្គុក ដាវិនឃៀល ដែលត្រូវជាកូនប្រុសតែម្នាក់គត់របស់លោកម្ចាស់ ក្នុងនាមជាអ្នកបម្រើផ្ទាល់ខ្លួន។ តើនឹងមានអ្វីកើតឡើង នៅពេលដែលគេលះបង់ភាពបរិសុទ្ធរបស់ខ្លួនឯងឲ្យទៅជុងហ្គ...