ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep27

845 62 0
                                    

Ep27 : មិនចូលចិត្ត

ជីមីនមានអារម្មណ៍មិនល្អទាន់តែសោះ អារម្មណ៍មួម៉ៅ ក្រហល់ក្រហាយឡើងមកសារជាថ្មី ពេលជុងហ្គុកសម្រេចចិត្តឲ្យប៊ែលឡា ទៅស្នាក់នៅជាមួយ។ តាំងពីចេញពីសណ្ឋាគារមកដល់ផ្ទះ អាល្អិតមិននិយាយរកនាយមួយម៉ាត់។ ជុងហ្គុកមើលដឹងថាមកពីអ្វី នាយក៏ចង់បកស្រាយ ប៉ុន្តែពួកគេកំពុងនៅទីសាធារណ គ្មានភាពផ្ទាល់ខ្លួន ទើបសម្រេចថា ទៅដល់ផ្ទះចាំប្រាប់ហើយលួងតែមួយដងតែម្តងរួច។

«រៀបចំបន្ទប់មួយឲ្យប៊ែលឡាទៅ» ជុងហ្គុកប្រាប់ទៅអ្នកបម្រើ។

«ចាស៎ អ្នកប្រុស» រាងសង្ហាដើរចេញពីប៊ែលឡា និងអ្នកបម្រើ ទៅតាមជីមីន ដែលមកដល់ភ្លាមក៏គេចទៅបន្ទប់បាត់ភ្លាមៗ។

«មីន..» អាល្អិតឮសំឡេងគ្រលរហៅហើយ ខំប្រឹងដើរកាន់តែលឿន ឯមុខវិញមិនបាច់មើលទេ ឡើងក្រម៉ូវ។

«មីន! ស្តាប់យើង» ជុងហ្គុក

«ខ្ញុំចង់ដេក!» ជីមីនចង់បិទទ្វាបន្ទប់ តែមនុស្សមាឌធំទប់ទ្វាជាប់ មិនព្រមឲ្យកាយតូចបិទទ្វាបាន។ ដល់ពេលបិទទ្វាមិនកើត កាយតូចក៏ប្រលែងទ្វាចោល ដើរចូលទៅក្នុងទៅ ឲ្យឱកាសដល់ជុងហ្គុក ចូលទៅតាម ទាំងមិនភ្លេចបិទទ្វា ចាប់គន្លឹះផង។

«ខឹងយើងក៏និយាយមក ស្តាប់យើងបកស្រាយសិនទៅ» ជុងហ្គុក

«ខ្ញុំមិនខ្វល់! ខ្ញុំមិនចង់ដឹង! វាជារឿងរបស់អ្នកប្រុសជាមួយនាង អ្នកប្រុសចង់ធ្វើអីជាសិទ្ធិរបស់អ្នកប្រុស! ខ្ញុំមានសិទិ្ធអីហាមឃាត់អ្នកប្រុសទៅ!?» ជីមីន

«រម្ងាប់អារម្មណ៍ណាមីន!» អាល្អិតនៅស្ងៀម ពេលឮសំឡេងគ្រលរបន្លឺបង្គាប់បញ្ជា តែភ្នែកវិញ នៅសម្លឹងមុខសង្ហាមិនដាក់ឡើយ។ ជុងហ្គុកចាប់កាន់ដៃតូចស្រឡូន ខណៈឈានមួយជំហានទៅកាន់តែជិត ឱនមុខទៅជិតមុខតូចច្រមិច មុននឹងនិយាយតិចៗល្មមឲ្យកាយតូចស្តាប់។

«នាងនៅមានប្រយោជន៍ ដូច្នេះហើយទើបយើងទុកនាងនៅជិត នាងអាចធ្វើឲ្យផែនការរបស់យើងជោគជ័យបាន» ជុងហ្គុក

«អ្នកប្រុសចង់ប្រើប្រាស់នាង?» ជីមីន

«មែនហើយ.. ឈប់ខឹងយើងបានហើយឬនៅ? ហ្ហឹម?» ជុងហ្គុក

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now