ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep16

1.1K 86 0
                                    

Ep16 : ខ្ញុំគ្រាន់តែចង់ចិញ្ចឹមកូនរបស់ពួកយើងជាមួយគ្នា

«ពួកគេជាអ្នកណាទៅ? អ្នកប្រុសមិនដែលនិយាយពីពួកគេទេ ហេតុអីសុខៗទៅផ្ទះនោះ?» ជីមីនចាប់សួរទាំងមិនយល់ ក្រោយពីនាយប្រាប់ថា ថ្ងៃនេះមិនទៅធ្វើការ តែនឹងទៅផ្ទះត្រកូលIvanov ដោយសារមានកិច្ចការចាំបាច់នៅទីនោះ។

«មើល...ហើយចាំយើងបន្ត» ជុងហ្គុកខ្ជិលពន្យល់ច្រើន យកឯកសារសំខាន់ៗដែលខ្លួនបានរៀបចំទុកជាស្រេច ហុចឲ្យកាយតូចយកទៅមើលដោយខ្លួនឯង។

«នេះ..» អាល្អិតចង់រលីងរលោងទឹកភ្នែក ងើបមុខយ៉ាងលឿនមើលទៅមុខសង្ហា បន្ទាប់ពីបានមើលឯកសារទាំងនោះត្រួសៗរួច។

នាយកំពុងស្វែងរកប៉ាម៉ាក់បង្កើតឲ្យគេមែនទេ?

«យើងបានឲ្យគេទៅស៊ើប ប្តីប្រពន្ធIvanovអាចជាប៉ាម៉ាក់បង្កើតរបស់ឯង មីន.. យប់មិញយើងបាននិយាយជាមួយគាត់ហើយ» ជុងហ្គុក

«គាត់ថាម៉េច?» ជីមីនបន្លឺសំឡេងតិចៗសួរ។ មនុស្សមាឌធំក៏រៀបរាប់ប្រាប់តាមដំណើរឲ្យស្តាប់...

«គាត់និងប្រពន្ធធ្លាប់ទៅសុំក្មេងឈ្មោះជីមីន ទៅចិញ្ចឹម កាលពី11ឆ្នាំមុន...តាមពិតទៅ ក្មេងម្នាក់នោះគឺជាកូនរបស់ពួកគាត់។ ពួកគាត់យកកូនទៅដាក់មុខមណ្ឌលមួយកន្លែង ដើម្បីការពារកូនពីម្ចាស់បំណុល ពេលជំនួញរបស់ពួកគាត់ក្សៃធុន ជំពាក់គេជុំទិស។ ខាងមណ្ឌលប្រាប់ថាក្មេងនៅមណ្ឌល មានតែម្នាក់ប៉ុណ្ណោះឈ្មោះជីមីន ហើយម្នាក់នោះគឺឯង»

«ហេតុអី..ហេតុអីអ្នកប្រុសច្បាស់ជាមួយរឿងនេះខ្លាំងម្លេះ?» គេសួរកហេតុផល។ មិនចង់ជឿថា នាយលាក់បាំងជាមួយគេ ស្វែងរកប៉ាម៉ាក់បង្កើតរបស់គេ តែវាស្មើនឹងអារម្មណ៍ដែលកំពុងរំជើបរំជួល ដែលបានឮ បានឃើញមុខអ្នកដែលអាចជាឪពុកម្តាយបង្កើតនៅពេលនេះ។

«កន្សែងដែលមកជាមួយឯង មានប៉ាក់ឈ្មោះរបស់ឯងជាអក្សររុស្សី លោកIvanovគឺកូនកាន់រុស្សី គាត់និយាយដោយខ្លួនឯង ថាលើកន្សែងដែលរុំកូនប្រុសគាត់នៅថ្ងៃនោះមានប៉ាក់ឈ្មោះកូនរបស់គាត់ជាអក្សររុស្សី» រាងសង្ហាបន្តបកស្រាយប្រាប់ បោះជំហានទៅជិតខ្លួនតូចតែមួយ ហើយលើកដៃដាក់លើស្មាតូចទាំងសងខាង សម្លឹងមុខតូចច្រមិចដោយក្តីយល់ចិត្ត។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now