❤️‍🔥 My Ex ❤️‍🔥

139 8 0
                                    

ភាគទី : 02 » [ វាសនាផ្លាស់ប្ដូរ ]
Binhope Novel
____________
[ 2ឆ្នាំកន្លងផុតទៅ.... ]

Hobi បានទៅលបមើល Soobin នៅមុខផ្ទះរាល់ថ្ងៃ តែផ្ទះនេះដូចជាស្ងាត់ណាស់ ម្ចាស់ផ្ទះនេះបានបាត់ដំណឹងហើយ ឬមួយគេដូរទីកន្លែងស្នាក់នៅ??

+At the night club
ហូប៊ីមកធ្វើការជាបុគ្គលិករត់តុលើកស្រាអីផ្សេងៗនៅទីនេះច្រើនខែមកហើយ ពេលថ្ងៃក៏ទៅលក់ផ្កានៅហាងជិតផ្ទះទៀត មើលទៅរាងតូចហត់នឿយណាស់ ស្គមជាងមុនឆ្ងាយ អេឈប់សិន!ក្រែងហូប៊ីគេជាកូនអ្នក មានស្ដុកស្ដម្ភហ្អី? លុយក៏ចាយមិនអស់ ហើយមានសង្សារថ្មីជាអ្នកមានទៀត ចុះ ហេតុអីត្រូវមកធ្វើការហត់នឿយយ៉ាងនេះ?
«អេ ហូប៊ីលើកស្រាឲ្យភ្ញៀវនៅបន្ទប់ VIP ផង លឿនឡើង» មេការប្រុស
«បាទ...» ហូប៊ី

ទៅដល់ក្នុងបន្ទប់ រាងតូចដាក់ស្រាលើតុ និងប្រុងចេញមកវិញ តែភ្ញៀវម្នាក់នោះចាប់ដៃគេជាប់
«នែ...ឯងកំដរយើងបន្តិចទៅ ចាំយើងឲ្យលុយធីបណា» ស្ដាប់សម្ដីក៏ដឹងថាស្រវឹងស្រឿងៗហើយដែរ
«អត់ទេលោក ខ្ញុំជាអ្នករត់តុ បើលោកត្រូវការស្រីកំដរចាំ ខ្ញុំរកមកជូន» រាងតូចតបទាំងភិតភ័យ
«តែយើងចង់បានឯង...មោះ!អង្គុយមោ៎... ជាប្រុសសោះកំណាញ់ខ្លួនម្លេះវ៉ីយ...» ភ្ញៀវនោះកាន់តែផ្គើនលើសដើមទោះបីជារាងតូចបដិសេដក៏ដោយ
«តែខ្ញុំត្រូវទៅធ្វើការបន្តពិតមែន...» ហូប៊ី
ភ្ញៀវនោះម៉ួម៉ៅយ៉ាងខ្លាំងទះតុផាំង!! ចាប់ទាញកាយតូចមកអោបជាប់ ហូប៊ីភ័យកាន់តែខ្លាំងប្រកែកមិនព្រមជាដាច់ខាត ថែមទាំងជះស្រាដាក់មុខភ្ញៀវទៀត
«ហ្ហើយ! អាក្មេងចង្រៃ..ឯងហ៊ានម្លេះ? ចាំមើលយើងប្រដៅឯងចេញម្ដង កុំឲ្យប្រហើនមិនស្គាល់ធំតូចទៀត» ភ្ញៀវនោះយារដៃប្រុងទះហូប៊ីទៅហើយ តែសម្លេង មួយក៏បន្លឺកាត់
«ឈប់ភ្លាម!!» ទាំងភ្ញៀវនិងហូប៊ី ងាកទៅ មើលភ្លាម នោះគឺ ចន ជុងហ្គុក ដែលកាលពី 2ឆ្នាំមុនហូប៊ី នាំទៅបញ្ឈឺចិត្តសូប៊ីននោះ
«ជុងហ្គុក ម៉េចក៏បងមកទីនេះ?» រាងតូចរត់ ទៅឈរជិតប្រុសមាឌធំដោយក្ដីភ័យខ្លាច បើឲ្យខ្លួនតទល់នឹងភ្ញៀវនោះតែបន្តិចទៀត ចប់មិនខានទេ
«បងមកខួបកំណើតសង្សារបង ហើយបងលឺមេការនិយាយពីឯង ទើបតាមមក អាភ្ញៀវនេះវាមានធ្វើអីឯងដែរទេ?»ជុងហ្គុក សួរទាំងសម្លក់ទៅភ្ញៀវម្នាក់នោះ
«អត់ទេ...» ហូប៊ីអោនមុខចុះតបតិចៗ
«វាហ៊ានជះស្រាដាក់មុខយើង ចាំមើលអាល្អិត យើងនឹងប្រាប់មេការឲ្យដេញក្បាលឯងចេញ» ភ្ញៀវអំបាញ់មិញកាន់តែម៉ួម៉ៅខ្លាំងឡើង
«អឺ...អញ្ជើញ!ហើយយើងក៏ប្រាប់ដែរថាឯងចង់រំលោភអ្នករត់តុនៅក្លឹបនេះ យើងក៏ជាភ្ញៀវ VIP នៅទីនេះ ចាំមើលតើគេជឿយើងឬជឿឯង?» ជុងហ្គុកញញឹមចុងមាត់បែបកំណាចគ្មានញញើតអីបន្តិច
«ហ្ហើយ...ខូចអារម្មណ៍អស់ ផ្ញើទុកសិនចុះ ហ្ហឹស!!» ភ្ញៀវម្នាក់នោះចង្អុលមុខពួកគេទាំងកំហឹងមុនចេញទៅ

My Ex 🔥Where stories live. Discover now