💔 My Ex ❤️‍🔥

107 6 2
                                    

ភាគទី: 10 » [ លោកជាអ្នកបញ្ជារឲ្យគេសម្លាប់ប៉ាខ្ញុំមែនទេ? ]
Binhope Novel
__________
#មន្ទីពេទ្យ
ហូប៊ីបានមកដល់មន្ទីរពេទ្យហើយ គេស្ទុះស្ទារទាំងមិនចង់ជឿចូលទៅក្នុងបន្ទប់ដាក់ សាកសពនិងបើកក្រណាត់គ្របមុខមើល ទោះបីជាដឹងស្រាប់ហើយថាជាប៉ា ប៉ុន្តែ អារម្មណ៍មួយទៀតបន់ឲ្យមិនមែន
«មិនពិត...! មិនមែនប៉ាខ្ញុំ ហ្ហឺ ទេ...មិនមែនទេ..ហ្ហឹក..ប៉ា..លឿនពេកហើយ ហ្ហឹកៗ» រាងតូចយំអោបសពប៉ាយ៉ាងគួរឲ្យអាណិត យំឡើងស្អក.កអស់ទៅហើយ ពិតជាមិនគួរឲ្យជឿមែន ទើបតែជួបគ្នាមុននឹងបានបន្តិច ក៏មានគម្រោងជាច្រើនចង់ធ្វើជុំគ្នា ឥលូវរលាយអស់ហើយប៉ា 😭
ជុងហ្គុកហើយនិងម៉ាក់របស់គេគឺអ្នកស្រី ចនក៏មកដែរ ពួកគាត់ពិតជាខ្លោចចិត្តនឹង ការបាត់បង់របស់ហូប៊ីជាខ្លាំងមិនដឹងថារាងតូចខូចចិត្តប៉ុណ្ណោទេ
«កាត់ចិត្តទៅក្មួយ ប៉ាទៅបានសុខហើយណា» អ្នកស្រីមកអោបស្មាក្មួយពីក្រោយ
«អត់ទេអ៊ុំស្រី...ហ្ហឹក! ប៉ាមិនបានស្លាប់ គាត់គ្រាន់តែសម្រាណលក់បន្តិចទៀតគាត់ភ្ញាក់ហើយ គាត់ទើបតែជួបនិយាយជាមួយខ្ញុំមិនប៉ុន្មានម៉ោងមុនទេ ហ្ហឹក..! គាត់នៅសន្យាថាទៅនៅខេត្តជាមួយខ្ញុំទៀត..គាត់មិនអី ទេ...ប៉ាក្រោកឡើង..ហ៊ឺ...ប៉ា..» នៅតែ ស្មារតីមួយនេះទទួលយកមិនបានពិតៗ មនុស្សដែលបាត់បង់គ្រប់យ៉ាងមិនថាគ្រួសារ ទ្រព្យសម្បត្តិ ស្នេហា នៅត្រូវគេប្រមាថរាល់ថ្ងៃទៀត សតិអារម្មណ៍នៅល្អទុកថាសំណាងហើយ
សូប៊ីននិងលូហានក៏ទើបតែមកដល់ដែរ ជុងហ្គុកបានឃើញវត្តមានរបស់នាយហើយ កើតចិត្តខឹងម៉ួម៉ៅប្រុងស្ទុះទៅដាល់គេឲ្យសមចិត្តខឹងស្អប់ ប៉ុន្តែលូហានពាំងជាប់
«អាចង្រៃ! ឯងមកធ្វើស្អី? តើឯងចង់មកសើចចំអកឲ្យហូប៊ីមែនទេ?» ជុងហ្គុក
«យើងចង់មកមើលសាកសពរបស់គាត់និងសុំអហោសិកម្មឲ្យគ្នា» សូប៊ីន
«ឯងមិនត្រូវនឹងពួកយើងទេ អរ..! យើងដឹងហើយ គឺឯងមែនទេដែលជាអ្នកបញ្ជារកូន ចៅឲ្យមកសម្លាប់លោកពូនោះ ព្រោះឯងខឹងដែលគាត់បំបែកឯងពីហូប៊ីមែនទេអាចង្រៃ??» ជុងហ្គុកច្រឡោតជាថ្មីក្រោយគិតឃើញគំនិតដ៏ចម្លែកមួយនេះ សូប៊ីនមាន ដឹងឯណាថាលោកជុងជាអ្នកបំបែកគេនិងហូប៊ីនោះ ចំនែករាងតូចដែលលឺបែបនេះចាប់ផ្ដើមគិតសម្ដីរបស់ជុងហ្គុក ព្រោះមុននឹងរាងតូចធ្លាប់ប្រាប់ថាចង់ចាកចេញទៅរស់នៅឲ្យឆ្ងាយ 2នាក់ប៉ា តែសូប៊ីនមិនព្រម ដូច្នេះហើយក៏មកសម្លាប់ប៉ារបស់ខ្លួនមែនទេ? ឃោឃៅ!!
«អ្វីដែលបងហ្គុកនិយាយជាការពិតទេ? 🥺ហ្ហឹក..លោកចិត្តអាក្រក់ណាស់ ឆយ សូប៊ីន លោកសម្លាប់ប៉ាខ្ញុំធ្វើអី លោកធ្វើបែបនឹងធ្វើអីហ្ហាស? ហ៊ឺ..សងប៉ាខ្ញុំវិញមោ៎..»
លូហានដែលឈរមើលហូប៊ីគក់ទ្រូងរាងក្រាស់តទៅទៀតលែងបានក៏មកឃាត់ ប៉ុន្តែនាយជាចៅហ្វាយលើកដៃរាំងមិនឲ្យឃាត់ចាំមើលពេលណាហូប៊ីអស់ចិត្ត សុខៗ បែរជាសន្លប់ម្ដងទៀត មើលទៅគេខ្សោយខ្លាំងណាស់ គឺបាត់បង់ជំហរទាំងផ្លូវចិត្តនិងផ្លូវកាយ
ជុងហ្គុកនិងម៉ាក់របស់គេបានទៅរៀបចំ
ពិធីបុណ្យសពឲ្យប៉ារបស់ហូប៊ី ព្រោះរាងតូចខ្សោយណាស់ មិនអាចរ៉ាប់រងពិធីទាំងមូលបានទេ ហើយសូប៊ីនក៏បានមកគោរពសពរបស់លោកដែរ
«លោកពូសូមទៅឲ្យបានសុខចុះណា កូនរបស់លោកពូទុកឲ្យខ្ញុំជាអ្នកមើលថែគេក៏បាន ខ្ញុំដឹងថាគេខូចចិត្តចំពោះការបាត់បង់មួយនេះខ្លាំងប៉ុណ្ណាហើយ» សូប៊ីននិយាយតិចៗពីជំហរដែលនាយនឹងរ៉ាប់រងចំពោះហូប៊ីក្រោយពេលបាត់បង់ប៉ាទៅម្នាក់ទៀត ត្រឹមរយៈពេល 2ឆ្នាំគេបាត់បង់ទាំងម៉ាក់និងប៉ា បាត់បង់ទាំងទ្រព្យសម្បត្តិ ត្រូវធ្លាក់ខ្លួនជាកូនបំណុលដាច់ថ្លៃទៀត ហ្ហើយ...ជីវិត!
«ឯងមកធ្វើអីទៀតហើយ អាឃាតករ!» ជុងហ្គុកដែលទើបតែចេញមកបានឃើញ ក៏ច្រលោតស្ទុះមកវ៉ៃសូប៊ីនមួយដៃ
«កូនប្រុសឈប់ណាស នេះជាពិធីត្រូវការភាពស្ងប់ស្ងាត់ កុំមកធ្វើឲ្យចលាចលអីណា ម៉ាក់សុំទៅចុះ» អ្នកស្រីចន
«ឯងមានភស្តុតាងត្រង់ណាដែលមកចោទថាយើងសម្លាប់គាត់នោះ? ប្រយ័ត្នយើងប្ដឹងបកវិញទៅ» សូប៊ីនជូតឈាមដែលនៅត្រង់គែមមាត់ចេញ
«សូមលោកត្រលប់ទៅវិញសិនទៅ ខ្ញុំមិនខ្វល់ថាអ្នកណាជាឃាតករពិតទេ ទុកឲ្យប៉ូលីសជាអ្នកដោះស្រាយចុះ តែបើនៅតែឈ្លោះគ្នាមិនឈប់ទៀត ចេញទៅទាំង 2នាក់ភ្លាមទៅ» អ្នកស្រីចនអស់ការអត់ធ្មត់ហើយ
សូប៊ីនត្រលប់ទៅវិញទាំងដើរកៀសស្មាជាមួយថេយ៉ុងបញ្ច្រាស់ផ្លូវគ្នា រាងក្រាស់មិនបានខ្វល់ចាប់អារម្មណ៍ទេ ប៉ុន្តែថេយ៉ុងងាកតាមមើលរហូត
«ថៅកែសូប៊ីនមកពិធីបុណ្យនេះដែរហ្អី? ក្រែងគេមិនត្រូវគ្នាជាមួយគ្រួសារនេះ ឯណា...?» ថេយ៉ុងរអ៊ូតិចៗ
________
នៅកន្លែងសម្រាកហូប៊ីដឹងខ្លួនវិញហើយ កែវភ្នែកស្អាតចាប់ផ្ដើមសម្រក់ទឹកភ្នែកមកជាថ្មី អារម្មណ៍វិលវល់គ្មានទិសដៅ បាត់បង់ ប៉ាដូចបាត់បង់ទាំងជីវិតរាងតូចទៅតាមដែរ មិនដែលនឹកស្មានទេ ថាខ្លួននឹងធ្លាក់ដល់ដំណាក់កាលនេះ វេទនាពេកហើយ
«ហ្ហឹក...ប៉ា..ហេតុអីវាលឿនខ្លាំងយ៉ាងនេះ បើកូនដឹងថាថ្ងៃនោះបែកគ្នាហើយ យើងលែងបានជួបគ្នារហូត កូនមិនលែងដៃប៉ាជាដាច់ខាត ពួកយើងនឹងបានទៅរស់ នៅផ្ទះតូចជិតភ្នំជាមួយគ្នា..ហ្ហឹក...ប៉ាយក កូនទៅនៅជាមួយផងណា...» កំពុងយំនឹកប៉ាម្នាក់ឯងដោយអារម្មណ៍រវើររវាយ
សម្លេងបើកទ្វាររបស់នរណាម្នាក់បន្លឺឡើងហូប៊ីក៏ងាកមើល
«លោកមកធ្វើអី? 🥺 ឬមួយចង់មកសើច ចំអកឲ្យខ្ញុំមែនទេ?» គេជាមនុស្សតែម្នាក់ ដែលតែងចង់ឃើញយើងវិនាស គេមុខជាសប្បាយចិត្តបើឃើញយើងរស់ពិបាកជាងស្លាប់បែបនេះ
«ឯងយ៉ាងមិចហើយ? បានធូរខ្លះដែរទេ?» នាយមិនបានឆ្លើយនឹងសំណួរទេ តែបែរជាសួរបកទៅវិញ បំណងចង់ចូលទៅអោបលួងលោមកាយតូចទន់ខ្សោយដែលឈរញ័រចំប្រប់យ៉ាងកំសត់
«ខ្ញុំមិនទាន់ស្លាប់តាមបំណងលោកទេ 🥹ប៉ុន្តែបើលោកចង់ឃើញខ្ញុំស្លាប់ណាស់ ឥលូវនេះលោកសម្លាប់ខ្ញុំមកចុះ ខ្ញុំលែងមានសល់អីទៀតហើយ ប៉ាខ្ញុំស្លាប់ហើយ..ហ្ហឹក វាជាស្នាដៃបញ្ជាររបស់លោកមែនទេ? លោកគុំស្អប់មនុស្សក្នុងគ្រួសារខ្ញុំណាស់ឬ? ល្អណាស់ណេះកាំបិត លោកឆាប់ចាក់ខ្ញុំមក អារ.កខ្ញុំក៏បានដែរ...ឆាប់ធ្វើទៅឲ្យសមចិត្តលោក អ្ហឹកៗ» ហូប៊ីមើលទៅដូចជាលែងមានសតិហើយ សូម្បីតែកាន់កាំបិតក៏មិនចាប់ខាងដងដែរ បែរជាក្ដាប់ខាងផ្លែកាំបិត ដែលធ្វើឲ្យដៃមុតហូរឈាមស្រក់តក់ៗលើឥដ្ឋក្រហមច្រាល
«កុំណាស ដាក់កាំបិតចុះទៅហូប៊ី មោះ! ឆាប់ឲ្យកាំបិតនឹងមកណា ធ្វើចិត្តឲ្យត្រជាក់កុំឆេវឆាវឲ្យសោះ» សូប៊ីនព្យាយាម លួងលោមជាជាងគម្រាមកំហែង ក៏ឃើញថាហូប៊ីរបួសលែងដឹងឈឺទៅហើយ មិនដឹងថាខួរក្បាលគេបញ្ជារមកឲ្យគិតពីអ្វីខ្លះទេ
ដៃមាំស្ទុះគាស់កាំបិតទៅម្ខាងខណ:ពេលរាងតូចរវល់តែភ្លឹកគិតអារម្មណ៍មិននៅក្នុងខ្លួនទេ
«កុំធ្វើអញ្ចឹងទៀតបានទេ? អូនដឹងថាបងភ័យប៉ុណ្ណាឬអត់? អូនមានសតិបន្តិចទៅ» នាយសង្ហាទាញកាយតូចមកអោបយ៉ាងណែន រាងតូចយំរលាក់ខ្លួនញ័រចំប្រប់ រីឯ ប្រអប់ដៃក៏មានរបួសដែរ
«លោកសម្លាប់ខ្ញុំទៅ...ហ្ហឹក..លោកសម្លាប់ខ្ញុំទៅ..» រាងតូចនៅតែទន្ទិញពាក្យនោះមិនឈប់ឈរ ទាំងដែលនាយសូប៊ីនកំពុងអោបអង្អែលខ្នងលួងលោមខ្លួនជាប់ទៅហើយ
_____________
#ច្រើនថ្ងៃកន្លងផុតទៅ
អាចថាអ្វីៗវាដើរតាមពេលវេលា ហូប៊ីមករស់នៅផ្ទះធំប៉ុនណាណីនេះតែម្នាក់ឯង
រាងតូចតែងដើរសម្លឹងមើលទិដ្ឋភាពស្ងាត់ជ្រងំក្នុងផ្ទះនេះ ហើយញញឹមចំអកឲ្យខ្លួនឯង
«ទីបំផុតឯងក្លាយជាមនុស្សឯកាបំផុតហើយហូប៊ី ហ្ហឹស.ហ្ហឹស...កន្លែងតុបាយនេះធ្លាប់មានខ្ញុំ មានប៉ាម៉ាក់ មានអ្នកបម្រើនៅជុំគ្នា ពួកយើងសើចសប្បាយចិត្តណាស់ ហើយបន្ទប់ទទួលភ្ញៀវក៏អញ្ចឹងដែរ គ្រប់គ្នា ឧស្សាហ៍មកលេងផ្ទះយើងណាស់ តែតាំងពីប៉ាក្ស័យធនទៅផ្ទះយើងគ្មានអ្នកណាមកទៀតទេ» នាយតូចរអ៊ូតិចៗម្នាក់ឯង ម្ដងញញឹមម្ដងហូរទឹកភ្នែក អារម្មណ៍បាក់ទឹកចិត្តធ្ងន់ធ្ងរបានកើតឡើងជាបន្តបន្ទាប់
រាងតូចដាក់ខ្លួនលើឥដ្ឋផ្ទាល់ដេកត្រដាងដៃ មានអារម្មណ៍ថាស្រាលស្កើកម្នាក់ឯងឯកាគឺវាបែបនេះ
«បាត់បង់ម៉ាក់...ទ្រព្យសម្បត្តិក៏ត្រូវរលាយ ប៉ាក៏ស្លាប់ចោល ផ្ទះត្រូវគេរឹបអូស ហើយមនុស្សដែលខ្ញុំស្រលាញ់ចាំធ្វើបាបខ្ញុំគ្រប់ពេលទាំងអស់ ពេលនេះនៅសល់តែក្បាលមួយប៉ុណ្ណោះ...ក៏ល្អដែរ ហ្ហឹស! ជីវិតរស់នៅឥតន័យពេលដែលស្លាប់បាត់ក៏រួចទុក្ខ ហើយ...» ទឹកភ្នែករមៀលស្រក់មកទាំងមុខកំពុងញញឹម យំដោយគ្មានសម្លេងវាពិតជាឈឺចាប់ណាស់ បើសិនពេលនេះសូប៊ីន យល់ចិត្តហូប៊ីតែបន្តិច រាងតូចប្រហែលមិនឯការដល់ម្លឹងទេ

To be continue.....
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now