🥀 My Ex 🌸

175 12 2
                                    

ភាគទី: 30 » [ឯងហៅអ្នកណាបងថ្លៃ?!]
Binhope Novel
___________
កំពុងតែស្លុងអារម្មណ៍នឹងភ្លើងប្រាថ្នាដែលឆាបឆេះឡើងនោះ សម្លេងមាំស្រែកសម្លុតពីមាត់ទ្វារមកកាត់ចង្វាក់ស្នេហ៍ភ្លាមៗ
«ឯងធ្វើស្អីហូប៊ីទៀតហើយ?!» ជុងហ្គុក មិនដឹងមកដល់ពីពេលណា គេក្ដាប់ដៃមុខឡើងមាំស្ទុះមកចាប់ក្របួចកអាវរបស់សូប៊ីន យារដៃបម្រុងវ៉ៃទៅហើយ តែថេយ៉ុង ដែលមកជាមួយស្រែកឃាត់ជាមុន
«បងហ្គុក កុំអី...កុំវ៉ៃគ្នា...» ថេយ៉ុង
«មែនហើយ...បងលែងគេទៅ» ហូប៊ីបេះដៃបងចេញពីកអាវសូប៊ីន ទាំងពិបាកមើល មុខវិញសឹងតែសម្លាប់គ្នាទៅហើយ
«ឲ្យខ្ញុំសុំទោសបងថ្លៃ...» សូប៊ីនអោនមុខ ចុះនិយាយពាក្យនេះទាំងមិនរអាចិត្ត ដោយ សារតែខ្លួនបានធ្វើបាប ជេរប្រទិចទៅលើ ជុងហ្គុកដែលមានអាយុបងខ្លួនច្រើនឆ្នាំ មូលហេតុមកពីការយល់ច្រលំទាំងអស់
«ឯងហៅអ្នកណាបងថ្លៃ??!» ជុងហ្គុកនិងអ្នកគ្រប់គ្នាឡើងភាំងចំពោះពាក្យនេះ ហើយសូប៊ីនគេកើតអី ក្រែងរាល់លើកហៅអា ពេញមាត់ហ្អេះ??
«គឺបង ខ្ញុំដឹងគ្រប់យ៉ាងអស់ហើយ បងមិន មែនសង្សារថ្មីរបស់ហូប៊ីទេ បងជាបងប្រុសរបស់គេហើយខ្ញុំចង់សុំទោសចំពោះពាក្យសម្ដីនិងកាយវិការមិនសមរម្យដែលខ្ញុំបានធ្វើដាក់បងកន្លងមកណា» នាយសង្ហាពិតជាដឹងកំហុសពិតមែន មិនដឹងថាគួធ្វើបែបណាដើម្បីលុបលាងរឿងកន្លងបានទេ ព្រោះតាំងពីត្រលប់មកម្ដងទៀតរាប់ទៅមើលតើជុងហ្គុកចូលពេទ្យប៉ុន្មានដង?
«ឯងមកសុំទោសស្អី? ចង់លេងល្បិចស្អីទៀតហើយ ហូប៊ីឯងជឿសម្ដីអាម្សៀរនេះ មែនទេ?» ជុងហ្គុក
«ខ្ញុំមិនបាននិយាយថាលើកលែងឲ្យគេទេបង» ហូប៊ី
«ឱ! តែមិញយើងនិយាយត្រូវគ្នាហើយតើ អូនថើបបងវិញ បងដឹងថាអូនស្រលាញ់បង» នាយឆាប់ប្រកែក មិញនេះខំតែអរ ថាគេលើកលែងឲ្យហើយតើ
«ឯងដឹងក៏ល្អហើយកុំឲ្យនៅល្ងង់ ហើយមកធ្វើបាបប្អូនយើងទៀត យើងនេះវាសែនទើសចិត្ត បើយើងជាហូប៊ីវិញណានឹងទាត់ ឯងឲ្យបែក...តែម្ដង ហ្ហឹស! ធ្វើដល់ទៅម៉ាហ្វៀ រឿងតូចប៉ុណ្ណឹងស៊ើបមិនចេញ ឬមកពីគុំនំសងសឹកវាបាំងមុខឯងអស់ហើយ? មួយទៀតហូប៊ីបងឯងឡើង 4-5ឆ្នាំ ចំនែកយើងបងហូប៊ីទៀត តែស្ដាប់ឯងហៅយើងចុះ អាចង្រៃពេញៗមាត់» ជុងហ្គុកក្របួចកអាវអ្នកម្ខាងជាថ្មី
«សុំទោសបងប្រុស...ខ្ញុំសុំទោសពិតមែន ហូប៊ីបងសុំទោសៗៗៗៗ...លើកលែងទោសកំហុសឲ្យខ្ញុំម្ដងបានទេ? ពួកបងជាមនុស្សល្អមិនប្រកាន់នឹងក្មេងដូចខ្ញុំទេមែនអត់? ណា...» សូប៊ីនអោនគំនាបតាមអាយុដែលខ្លួនប្អូនជុងហ្គុកច្រើនឆ្នាំ
«បងហ្គុកហ្អា៎...លោកសូប៊ីនគេដឹងខុសហើយ អ្នកដែលដឹងខុសសុំកែកំហុស ពួក យើងគួរតែបើកចិត្តបន្តិចទៅណស៎...នេះមកពីគេក៏មិនដឹងរឿងពិតទើបយល់ច្រលំមកដល់ពេលនេះ ខ្ញុំដឹងថាលោកសូប៊ីន ក៏ឈឺចាប់ដែរ» ថេយ៉ុងយល់ពីរឿងទាំងអស់នេះ ទើបខំជួយសម្រួលក្រែងបងប្អូន 2នាក់នេះទន់ចិត្តខ្លះ
«ខ្ញុំមិនដឹងទេ!!» ហូប៊ីគេចទៅក្នុងបន្ទប់បាត់
«យើងមិនទាន់លើកលែងឲ្យឯងទេ យើង នឹងនៅចាំឃ្លំមើលថាឯងនេះវាកែបានតែមាត់ហើយធ្វើបាបប្អូនយើងអីទៀតឬអត់? បើលឺថាប្អូនយើងយំឬមានបញ្ហាអី យើងនឹង យកគេមកវិញហើយមិនឲ្យឯងបានជួបគេ ទៀតរហូតទៅ» ជុងហ្គុកដាក់កំហិតតាមឋាន:ជាបង ព្រោះមើលតាមដែលរឹកពារនិងអារម្មណ៍របស់ប្អូនខ្លួន គឺមិនដាច់ពីក្មេងដូចជាគេពិតមែន យ៉ាងណាក៏មិនអាច លែងដៃដែរ ត្រូវតាមមើលជានិច្ច
«បញ្ជាក់ថា...??» សូប៊ីន
«បងហ្គុកគាត់ទុកឱកាសឲ្យលោកហើយ» ថេយ៉ុង
«ហ្ហឹស.ហ្ហឹស...អរគុណៗ អរគុណថេយ៉ុង ដែលជួយនិយាយឲ្យខ្ញុំ» នាយអរពេកក៏ស្ទុះ ទៅចាប់ដៃថេយ៉ុងសើចអរតាមអារម្មណ៍ គិតថានៅសល់តែហូប៊ីមួយទេ ខ្លួននឹងតាម លួងតាមទ្រហើយក៏សុំការលើកលែងទោសឲ្យបានដែរ
«ហែម..!! ហ្ហឺម..!! សង្សាររបស់យើង» ជុងហ្គុកក្រហែមសម្លក់ទៅនាយឲ្យលែងដៃ ថេយ៉ុងជាបន្ទាន់
«សុំទោសបងថ្លៃ...ហ្ហឹសៗ» សូប៊ីនញញឹម ស្ញេញរបៀបរអៀសចិត្ត ចំនែកថេយ៍ក៏ក្រវីក្បាលហួសចិត្តនឹងពួកគេទាំង2 ដែរ
............
#2-3 ថ្ងៃកន្លងផុតទៅ....
សូប៊ីន បាន call ទៅលូហានឲ្យជួយមើលការងារជំនួសខ្លួនមួយរយ: ត្បិតថាចង់នៅ លួងប្រពន្ធឲ្យបាត់ខឹងសិន ហើយជុងហ្គុក និងថេយ៉ុងក៏នៅទីនោះដែរ ជុងហ្គុកអាចសង្កេតដឹងថាសូប៊ីន ពិតជាស្រលាញ់ប្អូនរបស់ខ្លួនខ្លាំងពិតមែន គេតាមយកចិត្តធ្វើល្អសឹងតែមិនហ៊ានឲ្យទាស់ចិត្តសោះឡើយ
ល្ងាចនេះមានការជប់លៀងតូចមួយ ពួកគេ មើលទៅហាក់ដូចជាចុះសម្រុងគ្នាណាស់ កម្មវិធីធ្វើឡើងយ៉ាងសប្បាយរីករាយ ទាំង 2គូក៏មិនបានឈ្លោះឬអាក់អន់ចិត្តនឹងគ្នាទៀតដែរ ហូប៊ីក៏មិនមែនថាលើកលែងឲ្យដាច់ស្រលះដោយហេតុថាសូប៊ីននៅជាប់ពិរុធរឿងដែលប៉ារបស់ខ្លួនត្រូវគេវាយរហូត ដល់បាត់បង់ជីវិតនោះ
សម្លេងទូរសព្ទរបស់ជុងហ្គុករោទ៍ឡើងក្រោយកម្មវិធីបានបញ្ចប់
«ហេឡូ ជំរាបសួរ បាទខ្ញុំចនជុងហ្គុក លោក ប៉ូលីសមានការអីដែរ??» នាយសួរនាំទាំងភ័យៗតិចតួចដែរ ខ្លួនមានធ្វើអីខុសមែនទេ? បានជាខាងប៉ូលីសខលមកបែបនេះ ចំនែក 3នាក់ទៀតក៏ចាំផ្ទៀងស្ដាប់ដែរ
[ ខាងប៉ូលីសបានស៊ើបដឹងនិងចាប់បានជន បង្ករដែលបានសម្លាប់លោកជុង ហើយ ស្អែកនេះលោកមកប៉ុស្ដិ៍ប៉ូលីសផងណា ]
«ពិតមែនហ្អេះលោកប៉ូលីស តើវាជាបក្ស ពួកខាងណាដែរទៅ?» ជុងហ្គុក
[ ពួកវាជាក្មេងស្ទាវញៀនថ្នាំ 2-3នាក់ មិនមានមេកើយអីទេ ពួកវាជាមុខសញ្ញាចាស់ដែលប្រើប្រាស់ថ្នាំញៀននិងប្លន់សម្លាប់យករបស់ឬលុយដើម្បីទិញថ្នាំជក់ ] ប៉ូលីស
«បាទ លោកខាងខ្ញុំនឹងទៅដល់ស្អែកនេះ អរគុណលោកខ្លាំងណាស់» នាយសង្ហា ដាក់ទូរសព្ទចុះទាំងងាកទៅហូប៊ី ហើយក៏នឹកឃើញរឿងយល់ច្រលំរបស់ខ្លួនលើ សូប៊ីនវិញម្ដង
«ហូប៊ី ប៉ូលីសរកមុខឃាតករសម្លាប់លោក ពូឃើញហើយ គឺពួកក្មេងស្ទាវញៀនថ្នាំមិនមែនជាកូនចៅរបស់សូប៊ីនទេ ឲ្យយើងសុំទោសផងណាដែលចោទប្រកាន់ឯងយូរ យ៉ាងនេះ» ជុងហ្គុក
«ប៉ូលីសប្រាប់មកថារកអ្នកបង្ករឃើញហើយមែនទេបង? ខ្ញុំទៅឥលូវនេះភ្លាម» ហូប៊ីអន្ទះសារខ្លាំងណាស់ ណាមួយក៏សប្បាយចិត្តដែលមិនមែនជាមនុស្សរបស់ សូប៊ីន បែបនេះខ្លួនអាចដកចិត្តខឹងស្អប់បានមួយកម្រឹតទៀត
«អេ..! អូនសម្លាញ់ ទៅពេលនេះមិនទាន់បានទេ ចាំស្អែកទៅណា ពួកយើងទៅទាំងអស់គ្នាទុកឲ្យបងចេញមុខក្នុងរឿងនេះជំនួសអូន» សូប៊ីនចាប់ដៃសំណព្វចិត្តអង្អែលតិចៗលួងលោមកុំឲ្យអន្ទះសារ ព្រោះប៉ូលីសចាប់ពួកវាបានហើយ ខ្លួនក៏រួចផុតការចោទប្រកាន់ពីហូប៊ីដែរ
«អាចនិយាយបានថាជារឿងល្អហើយ មែនទេ? រឿងអាក្រក់ៗ ការយល់ច្រលំបាន ដោះស្រាយរួចហើយ ហូប៊ីក៏មិនមែនជាអ្នកខុស បងជុងហ្គុកក៏មិនមែន ហើយលោក សូប៊ីនក៏ដោះស្រាយការយល់ច្រលំរួចរាល់ហើយដែរ» ថេយ៉ុងត្រេកអរណាស់ នេះដូចជារឿងល្អផ្ទួនៗគ្នា
«អូនក៏មានចំនែកដែរ អូនតែងតែជាកម្លាំងចិត្ត ជួយផ្ដល់យោបល់ឲ្យអ្នកគ្រប់គ្នាដែរ គួរតែអរគុណអូន» ជុងហ្គុកចាប់ដៃថេយ៉ុងមកថើបខ្សឺតៗ ស្រលាញ់សឹងតែលេប
ចំនែកហូប៊ីនិងសូប៊ីន ក៏មើលមុខគ្នាញញឹមដាក់គ្នា បរិយាកាសល្អបែបនេះ កម្ររកបានណាស់ គួរតែជប់លៀងឲ្យសប្បាយម្ដងមែនទេ??
...............
#ទីក្រុងសេអ៊ូល
ក្រោយដោះស្រាយបញ្ហារឿងក្ដីប៉ារបស់ ហូប៊ីរួចរាល់ រាងតូចក៏ត្រលប់ទៅរស់នៅភូមិគ្រឹះរបស់សូប៊ីនវិញ ក្នុងឋាន:ជាអ្នកប្រុសតូច ជាប្រពន្ធរបស់សូប៊ីន ហើយកុងត្រាដែលជិតផុតនោះក៏លុបចោលដែរ មិនមាន ការលែងលះអ្វីនោះទេ ព្រោះអ្នកទាំង2 បានយល់ចិត្តថ្លើមគ្នា ក៏សន្យាថាមើលថែគ្នាជារៀងរហូត មិនថាលើកនេះមានរឿងអីកើតឡើងក៏ដោយចុះ នាយមិនអាចលែង ដៃសំណព្វចិត្តនាយទៀតទេ
ហូប៊ីបានទៅលេងហូលីនៅផ្ទះតូច
«ខានដាក់ចំណីឲ្យតែប៉ុន្មានថ្ងៃសោះឯង រីកមាឌធំជាងមុនទៀតហូលី ប៉ាឯងថា
ស្រលាញ់ឯងតែមិនដែលមកមើលឯងទេ ប្រើតែប៉ាតូចរហូត ឯងចាំបានកាលប៉ាជួបឯងលើកដំបូងទេ? ប៉ាខ្លាចឯងឡើងសន្លប់ ម្ដងនោះគាំងបេះដូងសឹងតែស្លាប់ហើយ តែក៏មិនស្មានថាពេលនេះអាចមកអង្គុយនិយាយជាមួយឯងបែបនេះទេ ហ្ហឹសៗ» ហូប៊ី កំពុងតែអង្គុយនិយាយសុខៗក៏លឺសម្លេងគួរឲ្យរំខានចេញពីមាត់ទ្វារមក
«ឆ្គួតទេដឹង មនុស្សស្អីនិយាយជាមួយពស់ ហ្ហឹស! សង្ស័យតែត្រូវបងសូប៊ីនធ្វើបាបដល់ឡប់សតិហើយ» នាងណាយ៉ុនឈរអោបដៃពេបមាត់របៀបខ្ពើមរអើម
«អរ..ស្មានតែអ្នកណា តាមពិតជាអ្នកនាងហៃសូដែលត្រូវគេបោះបង់ចោលទេហ្អី? ខ្ញុំនិយាយជាមួយពស់ដែលខ្ញុំចិញ្ចឹមមានអីចម្លែកទៅ ណាមួយក៏មិនបានទៅប៉ះពារអ្នកណាដែរ ខ្ញុំនៅដោយខ្ញុំ បើមិនចូលចិត្តក៏ចេញទៅ» ហូប៊ីញញឹមចុងមាត់បន្តិច
«ឯងមានសិទ្ធអីមកដេញយើង?»ណាយ៉ុន
«មិចក៏ធ្វើភ្លេច? ខ្ញុំជាប្រពន្ធស្របច្បាប់របស់សូប៊ីន ខ្ញុំជាម្ចាស់ផ្ទះនេះ រឿងអីដេញមិនបាន» ហូប៊ីដើរទៅឈរទល់មុខនាងសម្លក់សម្លឹងគ្នាស្ទើរស៊ីសាច់
«គិតថាឯងឈ្នះយើងហ្អេះ? ថ្ងៃនេះគាត់ នៅជាមួយឯង តែក៏មិនប្រាកដថាគាត់នឹងមិនមករកយើងវិញដែរ យើងទាំងស្អាត ហើយក៏ជាស្រីពេញលក្ខណ: មិនដូច ឯងទេជាខ្ទើយ..!!» ណាយ៉ុន
«ខ្ទើយតើយ៉ាងមិច?! ខ្ញុំនៅតែមានតម្លៃ មិនបាច់តត្រុកតាមគេដូចឆ្កែអង្គេរស៊ី ក៏គេមករកដល់បន្ទប់ដែរ អូហូ...នេះនៅមិនទាន់អួតរឿងដែលប្ដីខ្ញុំទិញរបស់មានតម្លៃឲ្យទេឡើងពេញបន្ទប់រកកន្លែងដាក់គ្មានទេ ប្រាប់ឲ្យដឹងទៅ» ហូប៊ីផ្ចាញ់ផ្ចាលធ្វើជាអួតទាំង ដែលរាល់ថ្ងៃរិះត្បិតមិនដែលឲ្យសូប៊ីនទិញអីឲ្យទេ ហើយបើទិញគឺទិញតែរបស់បញ្ចុះតម្លៃប៉ុណ្ណោះ ណាយ៉ុនក្ដាប់ដៃខាំធ្មេញគ្រឺតៗច្រណែននឹងរាងតូច ដែលទទួលបានការថ្នាក់ថ្នមពីសូប៊ីន ចំនែកខ្លួនត្រូវគេបោះបង់ចោលនេះនៅមានមុខមកវិញទៀតណ៎
«ហ្ហឹស! ខំលើកតម្កើងខ្លួនយ៉ាងណាក៏វាបានតែប៉ុណ្ណឹង ហ្ហឹស!!» ណាយ៉ុន
«បាទ...បានតែប៉ុណ្ណឹង ខ្ញុំមានប្ដីជាអ្នកមានម្នាក់មានអំណាច លុយឡានវីឡា លុយចាយមិនចេះខ្វះ ខ្ញុំបានតែប៉ុណ្ណឹង ហើយចុះអ្នកនាងវិញបានអីខ្លះហើយ??» ហូប៊ី
«ឯង...!! អ្អឿយ...» នាងលើកដៃបម្រុងទះកំភ្លៀងហូប៊ី តែរាងតូចចាប់ដៃជាប់ច្រានឡើងដួលអុកគូទ
«គិតថាខ្លាំងតែឯងទេហ្អី?? ហូលីកូនជូនដំណើរភ្ញៀវមិនបានអញ្ជើញម្នាក់នេះផង» រាងតូចប្រាប់ហូលីហើយវាក៏វារទៅរក ណាយ៉ុនពិតមែន នៅជាមួយមនុស្សយូរៗ ទៅចេះស្ដាប់បង្គាប់ណាស់កូន ណាយ៉ុន ដែលដួលងើបមិនរួចចាប់ផ្ដើមស្វាយបបូរមាត់ខ្លាចពស់ហូលី ដែលមានទំហំធំនេះខ្លាំងណាស់
«អ្អា៎យយយ..!! ពស់ ចេញឲ្យឆ្ងាយគួរឲ្យខ្ពើមណាស់ យើងខ្លាចហើយ...អ្អា៎យ..!!» នាងយកដៃបិទភ្នែកខ្លាចឡើងងើបលែងរួចគិតតែពីស្រែក
«មានរឿងអីហ្នឹង??!» សូប៊ីន
«បងប៊ីន ជួយអូនផង ហ្ហឹក..ហ្ហឹក...អូនខ្លាចណាស់ គេយកពស់មកបន្លាចអូន នៅច្រានអូនឡើងដួលទៀត អូនខ្លាចពិតមែន»
«មិចចាំបាច់ធ្វើដល់ថ្នាក់នឹងហ្ហា៎ហូប៊ី??»
«បើជឿសម្ដីគេ មិនបាច់មកចង់ដឹងចម្លើយពីខ្ញុំទេ! ទូលពិតតាមសម្រួលចុះ» ហូប៊ី
សម្លក់សូប៊ីនថ្មែរមុន នឹងដើរចេញទៅបាត់ ម៉ួម៉ៅមែនតើ ខ្ជឹលបកស្រាយណាស់ បើជឿគេក៏ជឿចុះ
«អូនហ្អា៎...នែក! ណាយ៉ុនលែងដៃបង» សូប៊ីនប្រញាប់តាមប្រពន្ធ ខ្លាចរាងតូចខឹងទៀត
«បងប៊ីន...បង!! ហ្ហើយ..អាពស់ឆ្គួតចេញឲ្យឆ្ងាយ គួរឲ្យខ្លាចណាស់ អ្អា៎យយ...» សមមុខហើយខំរំអួយប៉ុណ្ណឹងហើយ គេនៅមិនខ្វល់ជាមួយទៀត
To be continue....
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now